Home

​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយប្រហារ​កំណាត់​ផ្លូវ ស្ពាន លូ និង ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ខ្លះ​ៗ នៃ​ស្រុក​សំឡូត

បើតាមបណ្តាញព័ត៌មាន គិត​ត្រិ​ម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ៣១ សីហា នេះ​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយប្រហារ​កំណាត់​ផ្លូវ ស្ពាន លូ និង ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ខ្លះ​ៗ នៃ​ស្រុក​សំឡូត ខណ​:​ដែល​កន្លង​សមត្ថកិច្ច​ក៏​កំពុង​ច​ទៅ​កាន់​តំបន់​ប្រឈម​ទង​ដែរ ដើម្បី​តាមដាន​ស្ថានភាព​ទឹក និង ជួយ​សង្គ្រោះ​។ យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​តំបន់​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ជំនន់​ទឹកភ្លៀង​កំពុង​ចាប់ផ្ដើម​ប៉ះទង្គិច​ខ្លាំង​នៅ​ក្នុងភូមិ​សាស្ត្រ ឃាត​លោក ស្រុក​សំឡូត​។ ប្រភព​បាន​ប្រាប់​ថា ស្ពាន​ទ្រុឌ​ទ្រម​ចំនួន​០២​កន្លែង អត្ថបទពេញ

ពលរដ្ឋ និងពលករខ្មែរទើប​ត្រឡប់ពី​ថៃជា​ង ១៩ម៉ឺន​នាក់ទទួល​បាន​ឱកាស​ការ​ងារធ្វើ

គិតត្រឹម​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើ​ប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃប្រ​មា​ណជាង ១៩ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ឯក​ជន បន្ទាប់​ពីក្រ​សួង និង​ភាគី​ពាក់​ព័ន្ធ​បាន​ផ្សព្វ​ផ្សា​យ និង​នាំយក​ឱកាស​ការ​ងារ​ទៅដល់​មូល​ដ្ឋាន។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈបាន​ថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ អត្ថបទពេញ

កៅអី​នាយក​រដ្ឋមន្ត្រី​នៅ​ប្រទេស​ថៃ​ ២​ឆ្នាំខ្ទាត​នាយក​រដ្ឋមន្ត្រី​ពីរ​នាក់

លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា គឺជា​នាយក​រដ្ឋមន្ត្រី​គណបក្ស​ភឿ​ថៃ​ទី​២​ ដែល​ត្រូវ​បាន​តុលា​ការ​ធម្មនុញ្ញ​ថៃ​ពិឃាត​អាជីព​នយោបាយ​ចោល ក្រោយ​អង្គុយ​អ​សនៈ​នេះ​ បាន​ត្រឹម​រយៈពេល​១០​ខែ​១៥​ថ្ងៃ ។ លោកស្រី ផៃ​ថង​ថា​ន ដែល​បាន​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​ពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ បន្ត​ពី​លោក ស្រ៊ី​ថា ថា​វេ​ស៊ី​ន ដែល​អង្គុយ​បាន​អង្គុយ​កៅអី​នេះ ​បាន​ត្រឹម​១១​ខែ​២៣​ថ្ងៃ បាន​អស់សិទ្ធិ​តាំងពី​ថ្ងៃ​ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​ព្យូ​រ​តំណែង កាល​ចាប់ពី​ថ្ងៃ​ទី​០១ អត្ថបទពេញ

ចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់

នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ និងគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ព្រមទាំងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់។ សំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមបានរៀបរាប់យ៉ាងដូច្នេះថា៖ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អត្ថបទពេញ

គ្រប់ទិដ្ឋភាពពិតនៃវិនាសកម្មបង្កលើកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជាថៃ ត្រូវបានលាតត្រដាងដល់ពិភពលោកបានឃើញ ខណៈដំណើរទស្សនកិច្ចអ្នកសារព័ត៌មានតំបន់អាស៊ីឈានដល់ទីបញ្ចប់

(ព្រះវិហារ-ឧត្តរមានជ័យ-បន្ទាយមានជ័យ)៖ សម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងអ្នកសារព័ត៌មានកម្ពុជា ប្រមាណ៤០នាក់ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៣ គឺ៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្យសនកម្ម និងផលវិបាក ដែលបានកើតចេញពីជម្លោះព្រំដែនកម្ពុជាថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ អត្ថបទពេញ

បំបែកសំណុំរឿងករណីឃាតកម្មស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកក្នុងសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥​ បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ អត្ថបទពេញ

លោក ដូ​ណា​ល់​ ត្រាំ ថាចាប់ពី​ពេល​នេះ​តទៅ នឹង​យកចិត្តទុកដាក់​ជាមួយ​កម្ពុជា កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ នៃ​ប្រទេស​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​កម្ពុជា យ៉ាង​ដូច្នេះ​ថា ៖ ចាប់ពី​ពេល​នេះ​តទៅ យើង​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​ជាមួយ​គ្នា លើ​ការ​កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ទាំង​ពីរ​” ។ យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ដូ ណា​ល់​ត្រាំ ផ្ញើ​ជូន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០២៥ អត្ថបទពេញ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប១៤៦៧២០នាក់ ថ្នាក់វិទ្យាសាស្ត្រ៤០៦៧៨នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម១០៦០៤២នាក់

ក្រសួងអប់រំ យុវជន និងកីឡា ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ * ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥* ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា អត្ថបទពេញ

មេបញ្ជាការភូមិភាគ៤កម្ពុជា និងមេបញ្ជាការភូមិភាគ២ថៃ ជួបប្រជុំជាមួយគ្នានៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ

ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលធ្វើឡើងរវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ។ ក្រសួងការពារជាតិ ប្រកាសពី លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ី ចុះពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ទីដែលទាហានថៃរាយបន្លាលួសយកដី និងផ្ទះពលរដ្ឋកម្ពុជា

ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។ ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃឈ្លានពានព័ទ្ធលួសបន្លាយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ លោក អ៊ុំ អត្ថបទពេញ