Home

ឃុំចំនួន៣ ភូមិចំនួន១៦ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តរតនគិរី ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកលំផាត់។ ការជន់លិចនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទន្លេស្រែពកហក់ឡើងលិច ភូមិដ្ឋាន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តសហការគ្នា អត្ថបទពេញ

លំនៅឋានប្រជាពលរដ្ឋ ៣៦៧១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា អត្ថបទពេញ

មហាជនរិះគន់ រោងចក្រផលិតបារីមួយកន្លែងបញ្ចេញក្លិនស្អុយរាលដាល តាមផ្លូវក្រវាត់ក្រុងទី៣ ជិតព្រលានយន្តហោះថ្មី

ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរជាច្រើនបានបង្ហាញការព្រួយបារម្ភ និងរិះគន់ ពាក់ព័ន្ធនឹងក្លិនស្អុយដែលបន្តឆ្លងរាលពីរោងចក្រផលិតបារីមួយកន្លែង ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្លិននេះត្រូវបានអះអាងថា ឆ្លងរាលពេញផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវសំខាន់ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិថ្មី។ តាមការបញ្ជាក់របស់ប្រជាពលរដ្ឋក្នុងតំបន់ ក្លិនឆ្អើមស្អុយដែលបន្តចេញពីរោងចក្រនេះ បានបង្កឱ្យមានការមិនស្រួលដកដង្ហើម និងប៉ះពាល់ដល់សុខភាពជាបន្តបន្ទាប់។ ពួកគាត់បានលើកឡើងថា ក្លិនរំខាននោះក៏អាចប៉ះពាល់ដល់ទស្សនភាព និងអារម្មណ៍របស់ភ្ញៀវបរទេស និងទេសចរណ៍ ដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវនេះដែរ។ អត្ថបទពេញ

សម្តេច ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនិងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។  ស្ថានភាពនៅតំបន់ភូមិព្រៃចាន់ គិតត្រឹមថ្ងៃទី២៤ អត្ថបទពេញ

​សម​រាត្រី ឬ​ព្រះអាទិត្យ​រះចំ​កំពូល​ប្រាសាទអង្គរវត្ត​ ទាក់ទាញ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ៤ម៉ឺន​នាក់

បើ​តាម​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ថា «​សម​រាត្រី​» ឬ​ព្រះអាទិត្យ​រះចំ​កំពូល​ប្រាសាទអង្គរវត្ត​នា​រដូវវស្សា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១-២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​ទាក់ទាញ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​៣៦៣០០​នាក់ ទោះ​ព្រឹត្តិការណ៍​លើក​នេះ​មិនឃើញ​ពន្លឺព្រះអាទិត្យ​ច្បាស់ ដោយសារ​អាកាសធាតុ​មិនល្អ​ក៏​ដោយ ។ នេះបើយោងតាមផេកមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបានផ្សាយនាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ។ លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌​អង្គរ អត្ថបទពេញ

ទឹកជំនន់កំពុងវាយប្រហារខេត្តថៃចំនួន១៦ ប៉ះពាល់ប្រជាជនជាង ២៥ម៉ឺននាក់

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ (DDPM) បានរាយការណ៍កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា ទឹកជំនន់នៅតែបន្តវាយប្រហារខេត្តចំនួន ១៦ ហើយបានប៉ះពាល់ដល់ប្រជាជនជាង ២៥ម៉ឺននាក់។ ក្នុងចំណោមនេះ មានអ្នកស្លាប់ចំនួន ៤ នាក់ នៅខេត្តភេតឆាប៊ុន (Phetchabun), ភីឈីត (Phichit) អត្ថបទពេញ

សមត្ថកិច្ច ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ៣នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស

កម្លាំងនគបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស អាវុធហត្ថខេត្តតាកែវ និងនគបាលខេត្តតាកែវ បានអនុវត្តប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ក្នុងករណីឃាតកម្មបាញ់ប្រហារដែលបណ្តាលឲ្យស្លាប់ ៣ នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត។ តាមសេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនលោក វសេនីយ៍ត្រី អ៊ុំ វុទ្ធី អត្ថបទពេញ

លោកបណ្ឌិត ទូច សុឃៈ | ក្រសួងមហាផ្ទៃ នឹងផ្អាកការងារ លោក ពៅ វុទ្ធី “ធីស្នា” ឯលោក ពៅ រតនា ក្រសួងកំពុងស្រាវជ្រាវ ករណីនាំផលិតផល និង នាំមនុស្សឆ្លងដែនខុសច្បាប់

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រសួងមហាផ្ទៃ នឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ វរៈសេនីយ៍ទោ ពៅ វុទ្ធី ឬ “ធីស្នា” មេបញ្ជាការរងវរៈសេនាតូច ៨៩១ ដែលត្រូវបានចោទពាក់ព័ន្ធជាមួយឈ្មួញក្នុងការលួចនាំផលិតផលថៃចូលប្រទេសខុសច្បាប់ តាមច្រកព្រំដែនក្រុងប៉ោយប៉ែត។ អត្ថបទពេញ

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់នាំពីថៃមួយកន្លែង ជារបស់មន្ត្រីនគរបាលវីរៈ៨៩១ 

តាមរយៈការផ្សព្វផ្សាយ ពីបណ្ដាញព័ត៌មានក្នុងស្រុក សមត្ថកិច្ចប៉េអឹមសហការជាមួយកងពល៥១ សម្របសម្រួលដោយព្រះរាជអាជ្ញារង ចូលឆែកឆេរទីតាំងស្តុកទំនិញខុសច្បាប់នាំចូលពីប្រទេសថៃមួយកន្លែងនៅក្រុងប៉ោយប៉ែត ។ កាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ ជាមួយរថយន្ត ៣គ្រឿង ដឹកនាំដោយវរសេនីយ៍ត្រី អត្ថបទពេញ

ក្រសួង​មហាផ្ទៃ​ ចាត់ទុក​ទង្វើរបស់ថៃមក​លើ​ពលរដ្ឋ​កម្ពុជា​ ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ

ក្រសួង​មហាផ្ទៃ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​លើ​សកម្មភាពនគរបាល និងកម្លាំងចម្រុះថៃចូលបំពានដែនដី និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំពោះ​ទង្វើនេះ ក្រសួងមហាផ្ទៃ ចាត់ទុកថា ជា​ការ​រំលោភពលើសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ សិទ្ធិលំនៅឋាន សិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសិទ្ធិកម្មសិទ្ធិ។ នៅ​ថ្ងៃទី​១៧ កញ្ញា កងកម្លាំង​ចម្រុះថៃ បាន​បន្ត​រាយ​បន្លាលួស​ នៅក្នុង​ភូមិព្រៃចាន់ អត្ថបទពេញ