Home

មនុស្សត្រូវបានបែងចែកជាជំនាន់ (Generations) ជាចម្បងប្រហែល៦–៧ ក្រុម (Silen,Boomers,Gen X,Gen Y,Gen Z,Gen Alpha,Beta)

ជាទូទៅ មនុស្សត្រូវបានបែងចែកជាជំនាន់ (Generations) ជាចម្បងប្រហែល 6–7 ក្រុម អាស្រ័យលើអ្នកស្រាវជ្រាវ។ ខាងក្រោមគឺជាការបែងចែកដែលគេប្រើញឹកញាប់៖ ក្រុម ជំនាន់ (Generations) សំខាន់ៗ មានដូចខាងក្រោម ៖ 1- Silent Generation អត្ថបទពេញ

នគរបាលជាតិបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញ រួមទាំងស្កេម នៅកាស៊ីណូ ខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ១០៧នាក់

ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរ ទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក អត្ថបទពេញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាឱ្យក្រសួងស្ថាប័នជំនាញស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ហើយថា បើសិនជារកការឃើញពិតថា មានមន្ត្រី ឬជនណាហ៊ានលួចនាំចូលប្រេងពីថៃចូលកម្ពុជាមែន ត្រូវចាត់ការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុត។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រី អត្ថបទពេញ

ប្រមុខការពារជាតិ ៖ កងយោធពលខេមរភូមិន្ទបានលះបង់និងជម្នះគ្រប់ឧបសគ្គការពារជាតិ

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទបានលះបង់គ្រប់បែបយ៉ាងនិងជម្នះគ្រប់ឧបសគ្គក្នុងការបំពេញភារកិច្ចការពារជាតិពីការឈ្លានពានរបស់ប្រទេសជិតខាង។ ក្នុងសារជូនពរទៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃ៖ បិទនិវេទអន្តោប្រវេសន៍ បញ្ជាដាច់ខាតយកឱ្យបាន ហើយណែនាំឱ្យឪពុកជាស្នងការរងយកកូនមកទទួលខុសត្រូវចំពោះមុខច្បាប់

តាមរយៈ លោក រ៉េន រតនៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហោះសារនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថា ៖ ” ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្ថបទពេញ

សម្តេចបវរធិបតី ដាក់បទបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត រកឱ្យឃើញអ្នកបើកបររថយន្តដែលបុកមនុស្សស្លាប់ទាំង៦នាក់នៅបាត់ដំបង

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត អត្ថបទពេញ

សមត្ថកិច្ច នឹងអនុវត្តច្បាប់ លើកូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់៦នាក់

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ករណីកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បានបើករថយន្តស៊េរីទំនើប បុកមនុស្សស្លាប់ចំនួន៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នឹងត្រូវអនុវត្តទោសទណ្ឌទៅតាមផ្លូវច្បាប់។  លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីជាកូនអ្នកណាមានបុណ្យស័ក្តិខ្ពស់យ៉ាងណាក៏ដោយ អត្ថបទពេញ

អភិបាលខេត្តប៉ៃលិន អញ្ជើញប្រគល់ផ្ទះ ១ខ្នង ជូនដល់អតីតយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ប៉ៃលិន៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អត្ថបទពេញ

ក្រោមពាក្យស្លោក “No Kings” ពលរដ្ឋអាមេរិករាប់លាននាក់ចូលរួមតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump

បាតុកម្មទ្រង់ទ្រាយធំក្រោមពាក្យស្លោក “No Kings” បានផ្ទុះឡើងជាថ្មីនៅទូទាំង United States កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយមានប្រជាពលរដ្ឋរាប់លាននាក់ចូលរួម ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump។ បាតុកម្មជុំទី៣នេះ ត្រូវបានរៀបចំជាង ៣,២០០ កន្លែង អត្ថបទពេញ

ខេត្តក្រចេះធ្វើជាម្ចាស់ផ្ទះពិធីបុណ្យទន្លេលើកទី១០ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ក្រោមប្រធានបទ(ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល)

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកជាផ្លូវការព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ កម្មវិធីនេះផងដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត អត្ថបទពេញ