ជាទូទៅ មនុស្សត្រូវបានបែងចែកជាជំនាន់ (Generations) ជាចម្បងប្រហែល 6–7 ក្រុម អាស្រ័យលើអ្នកស្រាវជ្រាវ។ ខាងក្រោមគឺជាការបែងចែកដែលគេប្រើញឹកញាប់៖
ក្រុម ជំនាន់ (Generations) សំខាន់ៗ មានដូចខាងក្រោម ៖
1- Silent Generation (ប្រហែល 1928–1945)
ជំនាន់ស្ងប់ស្ងាត់ ស្តាប់បង្គាប់ និងមានវិន័យខ្ពស់
2- Baby Boomers (1946–1964)
កើតក្រោយសង្គ្រាមពិភពលោកទី២
3- Generation X (Gen X) (1965–1980)
ជំនាន់ឯករាជ្យ និងធ្វើការខិតខំ
4- Millennials (Gen Y) (1981–1996)
បច្ចេកវិទ្យាឌីជីថលចាប់ផ្តើមរីកចម្រើន ដូចជា អ៊ីនធឺណិត កុំព្យូទ័រ និងទូរស័ព្ទដៃ
5- Generation Z (Gen Z) (1997–2012)
ជំនាន់ឌីជីថល ពេញលេញ
6- Generation Alpha (Gen Alpha) (2013–2024)
កុមារជំនាន់ថ្មី ដែលកើតក្នុងយុគបច្ចេកវិទ្យាខ្ពស់
7-Generation Beta (2025–2039): ការព្យាករណ៍អំពីជំនាន់អនាគត ទោះបីជា Generation Beta មិនទាន់កើតមកទាំងស្រុងនៅឡើយក៏ដោយ យើងអាចព្យាករណ៍អំពីពួកគេដោយផ្អែកលើបរិបទសង្គម និងបច្ចេកវិទ្យាដែលកំពុងកើតមាននៅសម័យបច្ចុប្បន្ន។ ជំនាន់នេះត្រូវបានកំណត់ថាជាមនុស្សដែលកើតនៅចន្លោះឆ្នាំ 2025 ដល់ 2039 ហើយគេរំពឹងថាពួកគេនឹងក្លាយជាជំនាន់ដែលភ្ជាប់ជាមួយបច្ចេកវិទ្យាយ៉ាងជិតស្និទ្ធ៕


