Home

សមត្ថកិច្ច​ធ្វើការបង្ក្រាប និង​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ ​ការណី ​លួច​​ជី​ក​កំណប់​មាស​​ក្នុង​ព្រៃ​​ជើង​ភ្នំ​​តា​ដន​

ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ មាន​ស្រី​មាន​ប្រុស​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២០ មេ​សា ២០២៥ បន្ទាប់​ពី​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ២០២៥ ។ ទោះបីជា​បែប​ណា ការ​ប៉ុនប៉ង​ជីក​រក​កំណប់មាស​នោះ មិន​ទាន់​ដឹង​ថា ក្នុង​រណ្តៅ​ដែល​កំពុង​ជីក​រក​នោះ​បានឃើញ ឬ​បែប​ណា​នោះ​ទេ ។ ចំណុច​ដែល​មានការ​ជីក​រក​កំណប់មាស​នេះ​ស្ថិត​នៅ​ជើងភ្នំ​តា​ដ​ន អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី (ចៅស្រីតូចលក់ផ្កា)ដើម្បីសាងសង់ជម្រក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូចលក់ផ្កា) ចូលជួបតាមសន្យានៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល។ សម្ដេចតេជោ ហ៊ុន សែន អត្ថបទពេញ

សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបខារ៉ាអូខេឈ្មោះ «ដឹឃ្វីន» ក្រុងប៉ោយប៉ែតឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិន៦នាក់ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» (The Queen) ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ជាង៥ពាន់នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៧ អត្ថបទពេញ

ជនសង្ស័យ​ ៣នាក់ រត់គេចពីសមត្ថកិច្ចតាមចាប់ខ្លួន​ និងផ្ទុះអាវុធជាច្រើនគ្រាប់​តដៃជាមួយសមត្ថកិច្ច​ នៅ​ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង

ស្វាយរៀង​៖​ ជនសង្ស័យម្នាក់​បានរងរបួសធ្ងន់​ និង​បក្សពួក​២នាក់ទៀត​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៥​ ក្រោយបាញ់តដៃសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ​ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ អត្ថបទពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា វប្បធម៌ ទេសចរណ៍ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ

ព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រោមដំបូលនៃសន្តិភាព គោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ដូចនេះទាមទារឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បន្តគាំទ្រដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងសុខសន្តិភាព ពង្រឹងស្ថេរភាព អត្ថបទពេញ

រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង, មហាជនគាំទ្រយ៉ាងខ្លាំងក្លាបំផុត

ភ្នំពេញ៖ បំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញអស់យូរខែឆ្នាំមកហើយនោះ ទីបំផុតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងទៀតហើយ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការអនុវត្ត អត្ថបទពេញ

បែកធ្លាយឯកសារ មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ប្តឹងថ្នាក់លើពីលោកលោក ហាស់ វិបុល ដែលទើបតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តថ្មី

យោង​តាម​លិខិត​បែកធ្លាយ ធ្វើនៅ​ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ​២០២៥ មាន​ខ្លឹមសារ​ថា៖ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សូម​គោ​ព​ជម្រាប​ជូន ឯកឧត្តម រដ្ឋមន្ត្រី​មេត្តា​ជ្រាប​ថា យើងខ្ញុំ​ទាំងអស់​គ្នា​មានការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែល​ទើប​តែងតាំង​ថ្មី កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ អត្ថបទពេញ

ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ!

ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ មានប្រសាសន៍ថា រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី ទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ, ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង អត្ថបទពេញ