ហេតុអ្វី ចង់ធ្វើជាអ្នកយកព័ត៌មាន?

ជាអ្នកយកព័ត៌មាន (អ្នកសារព័ត៌មាន/អ្នកផ្សព្វផ្សាយព័ត៌មាន) គឺជាជម្រើសមួយដែលទាមទារចិត្តស្រឡាញ់ ការខិតខំ និងស្មោះត្រង់។ សូមអភ័យរាល់កំហុសបច្ចេកទេស និងគោរពដឹងគុណរៀមច្បង លោកគ្រូ អ្នកគ្រូ ដែលបានចែករំលែកចំណេះដឹង ទាំងបទពិសោធ លើវិស័យព័ត៌មាន ដល់យុវជន យុវនារីជំនាន់ក្រោយ ! សូមទាញយក សៀវភៅ ដោយចុចលើអក្សរចំណងជើង ឬ លើរូបភាពក្រប អត្ថបទពេញ

បាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse

រាត្រីថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥ នៅប្រទេសកម្ពុជា ក៏នឹងមើលឃើញបាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse ផងដែរ។ យោងតាមគេហទំព័រ Space, បាតុភូតនេះកើតឡើងនៅពេល ផែនដីធ្វើដំណើរទៅស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ដោយបាំងស្រមោលរបស់វាទាំងស្រុងទៅលើព្រះចន្ទ។ ក្នុងអំឡុងពេលចន្ទ្រគ្រាសពេញវង់ ព្រះចន្ទនឹងមើលទៅមានពណ៌ក្រហម ឬពណ៌លឿងទុំ ដែលធ្វើឲ្យវាត្រូវបានគេហៅថា អត្ថបទពេញ

រដ្ឋមន្ត្រីព័ត៌មាន ស្នេីដល់ពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកុំមានភាពស្លន់ស្លោ

ភ្នំពេញ៖​ ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកុំមានភាពស្លន់ស្លោ។ នេះជាការលេីកឡេីងដោយ​ លោក​ នេត្រ​ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។ លោក​ នេត្រ​ ភក្ត្រា​ បានលេីកឡេីងយ៉ាងដូច្នេះថា​៖​ «សូមជឿជាក់ និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី អត្ថបទពេញ

ប្រាសាទតាមទាន់ ក្លាយពាក្យជា ” ប្រាសាទតាមាន់ ” របស់ខ្មែរយើង មានទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ

ប្រាសាទតាមទាន់ > ប្រាសាទតាមាន់ មិនមែន “ប្រាសាទតាមន្ត” ទេ ប្រាសាទ បុរាណខ្មែរភាគច្រើន ដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃ គឺវាអាស្រ័យទៅលើប្រជាជននៅក្នុង តំបន់នោះជាអ្នកហៅ ឬជាអ្នកដាក់ឈ្មោះ។ ការហៅឈ្មោះ ឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះ គឺវាអាស្រ័យលើស្ថានភាព ទីតាំងភូមិសាស្ត្រ ធម្មជាតិជុំវិញ លក្ខណៈប្រាង្គរបស់ប្រាសាទ រឿងព្រេងដែលនិយាយតៗគ្នា ជួនកាលខ្លះទៀតគេហៅ អត្ថបទពេញ

ក្រសួងអប់រំ បង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញពីវីដេអូកម្មវិធីមួយមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ដែលជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ក្រសួងបញ្ជាក់នៅលើផេករបស់ខ្លួនថា Chatbotនេះ ត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ ក្រោមការគាំទ្រដោយអង្គការ DW Akademie។ ក្រសួងអប់រំបានពន្យល់អំពី “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ថា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា ការធ្វើវិបស្សនា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្តពលរដ្ឋ និងព្រះសង្ឃ!

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ការធ្វើវិបស្សនា គឺជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់ពីសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។ អត្ថបទពេញ

ក្រសួងអប់រំបង្ហាញឆានែលតេឡេក្រាមផ្លូវការរបស់ក្រសួង ដើម្បីឱ្យសាធារណជន និងសិស្សទទួលបានព័ត៌មានថ្មីៗជុំវិញវិស័យអប់រំ និងការប្រឡងបាក់ឌុប២០២៥

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញពីឆានែលតេឡេក្រាមផ្លូវការរបស់ខ្លួន ដើម្បីឱ្យសាធារណជន និងសិស្សានុសិស្សទទួលបានព័ត៌មានសំខាន់ថ្មីៗជុំវិញវិស័យអប់រំ ក៏ដូចជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥។ ក្រសួងអប់រំបានឱ្យដឹងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ដើម្បីទទួលបានព័ត៌មានសំខាន់ថ្មីៗជុំវិញវិស័យអប់រំ និងការប្រឡងបាក់ឌុប សម័យប្រឡង៖ ១៨ សីហា ២០២៥ សូមចុចនូវតំណភ្ជាប់តេឡេក្រាមដែលក្រសួងបានដាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន(https://t.me/moeysnews, អត្ថបទពេញ

នាយករដ្ឋមន្រ្តីនៃកម្ពុជា តើអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌អ្វីខ្លះ?

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់និងអនុវត្តជាប្រចាំនូវក្រមសីលធម៌ចំនួន៣ រួមមាន៖ សុក្រឹត្យភាព សុចរិតភាព និងទំនួលខុសត្រូវ។ នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ

កុំច្រឡំណា! ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ទ្រង់គង់លើសត្វ «ខ្លា» ជាពាហនៈ មិនមែនជិះសត្វ «ពស់» ដូចឆ្នាំតំណាងឡើយ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នឹងឈានចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ អត្ថបទពេញ

តើព័ត៌មានក្លែងក្លាយជាអ្វី? វិធីសាស្ត្រមួយចំនួនដើម្បីកំណត់ព័ត៌មានក្លែងក្លាយ

តើព័ត៌មានក្លែងក្លាយជាអ្វី? ព័ត៌មានក្លែងក្លាយភាសាអង់គ្លេស ”Fake news” ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានមិនពិតដែលត្រូវបានបង្កើត ឬចែកចាយដោយមានបំណងបំភាន់មតិសាធារណៈ។ វាអាចជា ព័ត៌មានខ្វះការពិតដោយចេតនា ឬអចេតនា ហើយត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន ឬបណ្ដាញសង្គមនានា។ វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖ ១. ពិនិត្យប្រភព ៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា ព័ត៌មាននោះពិត ឬក្លែងក្លាយគឺត្រូវមើលទៅលើប្រភព។ តើគេហទំព័រ អត្ថបទពេញ