ឯកឧត្តម ប៉ែន បូណា ៖ មានការបន្លំបង្កើតហ្វេសប៊ុកដាក់ឈ្មោះនិងសរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានការក្លែងបន្លំគណនីជាច្រើនដោយប្រើប្រាស់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរនោះទេ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន អត្ថបទពេញ

ឯកឧត្តម ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងមន្ត្រីទូតចំនួន១៥ប្រទេសប្រចាំកម្ពុជា ចុះទៅពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។ ទីតាំងដែល ឯកឧត្តម អត្ថបទពេញ

៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន៦០០បិទទ្វារ គ្រូបង្រៀនប្រមាណ៦៥០០នាក់ ត្រូវជម្លៀសខ្លួន

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន ៦០០បិទទ្វារ ប្រជាពលរដ្ឋប្រមាណជា ១៥ម៉ឺននាក់ទទួលរងផលប៉ះពាល់ អត្ថបទពេញ

អនុព័ន្ធយោធា១៣ប្រទេស ទៅព្រំដែនកម្ពុជា-ថៃ បង្ហាញជំហររាជរដ្ឋាភិបាលដោះស្រាយភាពតានតឹង

អនុព័ន្ធយោធាទាំង១៣ ប្រទេស មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន បានចុះទៅព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យស្ថានភាពបទឈប់បាញ់ គឺបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ ។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំអនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិច្រកអានសេះ អត្ថបទពេញ

រាជរដ្ឋាភិបាល បង្ហាញពីយន្តការយកចិត្តទុកដាក់ ចំពោះយោធិន និងនគរបាល ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះសារបង្ហាញអំពីយន្តការមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងយកចិត្តទុកដាក់ចំពោះយោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ។ សំណេររបស់សម្តេចបវរធិបតី ហ៊ុន​ម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ អត្ថបទពេញ

លទ្ធផលកិច្ចចរចារ ” បទឈប់បាញ់រ ” កម្ពុជា-ថៃ

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព អត្ថបទពេញ

ពលរដ្ឋកម្ពុជាជាង ៣ម៉ឺននាក់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ខណៈ៨នាក់បានស្លាប់ ក្នុងសង្គ្រាមកម្ពុជា-ថៃ

ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៥ ៨២៩នាក់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ចាប់តាំងពីចោរសៀមបើកការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពៅ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស ក្នុងស្មារតីចូលរួមប្រយុទ្ធការឈ្លានពាន !

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស (ក្រុមគ្រូពេទ្យ ) ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន, តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានថ្លែងយ៉ាងម៉ើងម៉ាត់បំផុត ដូចភាសាកងទ័ព៖ ” ក្រុមកងទ័ពអាវសពួកយើងនៅជួរក្រោយត្រៀមខ្លួនជានិច្ច” ក្នុងន័យដ៏មានអត្ថន័យនេះ អត្ថបទពេញ

ACU សម្រេចឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញថា បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់ នៅឃុំថ្មដា ស្រុកវាលវែង

នៅវេលាម៉ោង ៩៖៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ អត្ថបទពេញ

សមត្ថិកិច្ចឃាត់ខ្លួនបុរសម្នាក់ ដែលសកម្មក្នុងការឆបោកតាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបម្រើតាមផ្ទះ

យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប អត្ថបទពេញ