ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនខ្មែររាប់ម៉ឺននាក់ បានចូលរួមដើរព្យុហយាត្រា ដើម្បីសន្តិភាព ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដើរព្យុហយាត្រាដើម្បីសន្ដិភាព នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រជាពលរដ្ឋ យុវជន ព្រះសង្ឃរាប់ម៉ឺនអង្គ/នាក់ មកពីគ្រប់មជ្ឈដ្ឋាន ដោយចាប់ផ្តើមពីនៅមុខផ្សារ រាត្រីមាត់ទន្លេ រហូតដល់សួនច្បារវិមានឯករាជ្យ ។ ការដើរព្យុហយាត្រាដើម្បីសន្ដិភាព បង្ហាញពីការចង់បានសន្ដិភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទៅកាន់ពិភពលោកឱ្យ បានដឹង អត្ថបទពេញ

ជន​ស៊ី​វិល​​១៧​នាក់​បានស្លា​​ប់ ៧៧​នាក់​រង​របួស ពីការ​បាញ់ប្រហាររបស់យោធា​ថៃ​ និងបន្ត​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា

យោធា​ថៃ​នៅ​តែ​បន្ត​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ និង​បាន​បាញ់ប្រហារ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ចំនួន​១៧​នាក់​ស្លា​​ប់ ក្នុង​នោះ ក៏​មាន​ទារក​ម្នាក់​ផង​ដែរ និង​មាន​អ្នក​រង​របួស​ចំនួន​៧៧​នាក់ ។ របាយការណ៍៖ ត្រឹមម៉ោង ១២៖៣០ ថ្ងៃទី១៧ ខែធ្នូនេះ ជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃមានចំនួន ១៣៤ ៦៦៨ អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភខ្វល់ខ្វាយចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជន និងក្រុមគ្រួសារ ព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី ដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជន និងក្រុមគ្រួសារ ព្រមទាំងប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់ គឺជាទុក្ខលំបាកផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ដោយក្តីក្តុកក្តួលរំជួលចិត្ត អត្ថបទពេញ

ឯកឧត្ដម នេត្រ ភក្រ្ដា ៖យើងរួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអំពាវនាវឱ្យសាធារណជន បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអស់រួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ! តើបងប្អូនទាំងអស់គ្នាអាចចូលរួមអ្វីបានក្នុងសង្គ្រាមព័ត៌មាននិងសតិអារម្មណ៍ចំពោះមុខនៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពាន? ឯកឧត្ដម នេត្រ ភក្រ្ដា មានប្រសាសន៍ថា ភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រក្នុង «សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍» របស់គេ គឺយុទ្ធសាស្ត្រ«បំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជា» អត្ថបទពេញ

អ្នកនាំពាក្យក្រសួងសាធារណការ៖ កម្ពុជាមានច្រកសមុទ្រប្រទាក់ក្រឡា ធានាបាននូវឯករាជ្យភាពនិងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ

ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមមហិច្ឆតាឈ្លានពាន អត្ថបទពេញ

អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី

អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី ។ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសមួយពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែន ដោយបញ្ជាក់ថា កងកម្លាំងកម្ពុជាបានបង្ខំចិត្តបើកការវាយតបតវិញកាលពីល្ងាចម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃនេះ បន្ទាប់ពីបានអត់ធ្មត់គោរពបទឈប់បាញ់អស់រយៈពេលជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព។ ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ភាគីថៃ ដែលដឹកនាំដោយលោក អនុធីន (Anutin) ថានឹងប្រើប្រាស់កម្លាំងវាយយកចំណុចចំនួន ១១។ អត្ថបទពេញ

ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលាចំនួន ២៦០ បណ្តោះអាស​ន្នក្នុងខេត្តឧត្តរមានជ័យ ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃ

ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកដំណើរការបង្រៀន​ និងរៀន​ ជាបណ្តោះអាស​ន្ន​ក្នុងខេត្តឧត្តរមានជ័យ​ចំនួន ២៦០សាលា ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃ។ នៅក្នុងសេចក្តីជូនដំណឹងបញ្ជាក់ដូចនេះថា ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃមកលើព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ វេលាម៉ោង ០៥:០៤ អត្ថបទពេញ

ប្រជាពលរដ្ឋចំនួនជាង ១៤៤៥ នាក់ហើយ បានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប

តាមរបាយការណ៍ ពីរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមម៉ោង ១រសៀល នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥  បងប្អូនជនភៀសសឹក បានជម្លៀសមកពីទីតាំងផ្សេងៗគ្នា បានចូលរកទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប មានចំនួន៥៥៦គ្រួសារ ស្មើនិង១៤៤៥នាក់ នៅតាមបណ្ដាក្រុងស្រុកទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ បន្ទាត់ក្រហម ដែលត្រូវតបត បានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះថា «​កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មាន សុវត្តិភាព។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ អត្ថបទពេញ