កម្ពុជាបន្តប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យជាង៣ពាន់នាក់ ១៣៨ទីតាំង និងជួយសង្គ្រោះជនរងគ្រោះជាច្រើន
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចេញសេចក្តីប្រកាសអំពីលទ្ធផលប្រតិបត្តិការចុងក្រោយ ដែលបានអនុវត្តតាំងពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ២២ កក្កដា ២០២៥។ ប្រតិបត្តិការទូទាំងប្រទេស ដឹកនាំដោយគណៈបញ្ជាការរាជធានីខេត្តទាំង២៥ បន្តអនុវត្តបទបញ្ជាលេខៈ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ចេញថ្ងៃទី ១៥ កក្កដា ២០២៥ ស្តីពីការបង្ក្រាបឆបោកតាមបច្ចេកវិទ្យា។ អត្ថបទពេញ










