រដ្ឋបាល​រាជធានីភ្នំពេញ​ ត្រៀមរថយន្ត​ក្រុងជិត​៦០០គ្រឿង​សម្រាប់​បម្រើសេវាដឹកជញ្ជូន​ប្រជាពលរដ្ឋក្នុង​ឱកាសបុណ្យ​ភ្ជុំរយ:​ពេល​៦ថ្ងៃ​ ដោយ​ឥតគិតថ្លៃ​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យដឹងថា​  ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ អត្ថបទពេញ

ក្រសួងការពារជាតិកម្ពុជា ទទួលដំណើរក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ

នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor  នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម​ IOT អត្ថបទពេញ

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង

កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក អត្ថបទពេញ

ទឹកទន្លេមេគង្គខេត្តក្រចេះ បានហក់ឡើងដល់កម្ពស់ ២០.៧៥ម៉ែត្រ ខណៈអាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋរងផលប៉ះពាល់ ទៅកាន់ទួលសុវត្ថិភាព ចំនួន២៨គ្រួសារ

កម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានហក់ឡើងដល់កម្រិត ២០.៧៥ម៉ែត្រ ខណៈដែលកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន កម្ពស់ ២២.០០ម៉ែត្រ។ បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ចំពោះស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះដែលបានហក់ឡើងជាលើកទី២ ក្នុងរយៈពេលជាងមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ គឺបានធ្វើឱ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋ ផ្លូវលំ អត្ថបទពេញ

សម្តេចបវរធិបតី បញ្ជាក់ចំណុចមួយចំនួន ដែលអាចដោះស្រាយចម្ងល់មួយចំនួន បន្ទាប់ពីសម្តេចបានឃើញតាមបណ្ដាញសង្គម

តាមរយៈសំណេរតាមបណ្តាញសង្គមផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើឡើងនៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា “ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង”។ សម្តេចបវរធិបតីបានបន្តដោយមានខ្លឹមសារថា ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប៖ ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? សម្តេចបវរធិបតីបានបញ្ជាក់ថា “បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ អត្ថបទពេញ

លោកបណ្ឌិត ទូច វណ្ណៈ “ ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរបែកបាក់សាមគ្គី ខ្មែរចាញ់ ” ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ!

នៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥ បណ្ឌិត ទូច វណ្ណៈ បានបង្ហោះសារមួយលើផេកហ្វេសប៊ុកផ្លូវការ ក្រោមចំណងជើងថា “ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ”។ ក្នុងសារនេះ បណ្ឌិត ទូច វណ្ណៈ បានលើកឡើងថា កងទ័ពថៃតែងតែបង្កហេតុ ដើម្បីបង្ខំឱ្យកងទ័ពកម្ពុជា ប្រើអាវុធជាមុន អត្ថបទពេញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ឆ្លើយតប រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ស្តីពីលិខិតរដ្ឋបាលខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ!

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលលិខិតលេខ ០០១៧.២/១៧៥ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ របស់អភិបាលខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាលំនៅដ្ឋាន ប្រជាជននៅភូមិសាស្ត្រ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ជាប់គ្នានឹងស្រុក គោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទពេញ

មនុស្សជាង១ម៉ឺននាក់ក្នុងខេត្តតាកែវចូលរួមធម្មយាត្រាសន្តិភាពនិងទាមទាឲ្យសៀមដោះលែងទាហានកម្ពុជា ១៨ នាក់ដោយគ្មានល័ក្ខខ័ណ្ឌ

ក្រុមមន្រ្តីរាជការ ព្រះសង្ឃសិស្សានុសិស្សនិងប្រជាពលរដ្ឋជាង ១ម៉ឺននាក់នៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលសៀមបានចាប់ខ្លួន យកទៅដោយខុសច្បាប់ក្រោយពីមានបទឈប់បាញ់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវដែលបានដឹកនាំក្បួនដង្ហែធម្មយាត្រាបានថ្លែងឲ្យដឹងថា ការជួបជុំគ្នាធ្វើធម្មយាត្រានៅថ្ងៃនេះបានបង្ហាញឲ្យឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិរបស់ប្រជាពលរដ្ឋមហាគ្រួសារអ្នកខេត្តតាកែវទាំងអស់ជាពិសេស គឺបង្ហាញឱ្យឃើញពីស្មារតីជាតិនិយមពីសមរភូមិក្រោយ ក្នុងន័យផ្តល់កម្លាំងចិត្តនិងជំនឿជឿជាក់ឥតងាករេ អត្ថបទពេញ

នគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្តខ្នាតយក្ស ៣គ្រឿង ដឹកអង្ករដំណើបជិត ៣០តោន នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ

រថយន្តខ្នាតយក្ស ដឹកអង្កដំណើប ៣គ្រឿង ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់បានកាលពីយប់ថ្ងៃទី៣១ សីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ ពុំទាន់មានការអះអាងជាផ្លូវការពីសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធ ណាមួយនៅឡើយទេ អត្ថបទពេញ