អាជីវករលក់បន្លែផ្លែឈើផ្សារដើមគរចាស់ មិនសុខចិត្ត ប្រមូលផ្តុំគ្នា តវ៉ាបិទផ្លូវព្រះមុនីរ៉េត ប្រឆាំងការផ្លាស់ទៅផ្សារដើមគរថ្មី
អាជីវករលក់បន្លែផ្លែឈើនៅតាមដងផ្លូវក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ជុំវិញផ្សារដើមគរ បានផ្ទុះការតវ៉ាបិទផ្លូវព្រះមុនីរ៉េត ដើម្បីទាមទារសុំសិទ្ធិបន្តលក់ដូរនៅទីតាំងដើម បន្ទាប់ពីអាជ្ញាធរបានចាត់វិធានការរៀបចំសណ្តាប់ធ្នាប់ និងរុះរើគ្រែលក់ដូរ បង្ខំឱ្យអាជីវករផ្លាស់ទៅលក់នៅផ្សារដើមគរថ្មី ដែលស្ថិតនៅជាយក្រុង។ ការតវ៉ានេះបានចាប់ផ្តើមតាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ និងបន្តរហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនោះ អាជីវករជាច្រើននាក់បាននាំគ្នាបិទផ្លូវព្រះមុនីរ៉េត ត្រង់មុខផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក អត្ថបទពេញ










