កម្ពុជា នឹងមានភ្លៀងធ្លាក់បន្តបន្ទប់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថារបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម អត្ថបទពេញ

គ្រប់ស្ថាបប័ន្ធពាក់ព័ន្ធរបស់កម្ពុជា ប្រកាសជូនដំណឹង និងដាក់លេខទំនាក់ទំនង ករណីរពលរដ្ឋរងគ្រោះក្នុងហេតុកាណ៍រញ្ជួយដី

ករណីរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់មា ក្រសួងការបរទេសកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ ១. ស្ថានទូតកម្ពុជា មិនទាន់ទទួលបានព័ត៌មានណាមួយថា មានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះ ដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។ ២. ស្ថានទូតបានត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយ ឱ្យអស់ពីលទ្ធភាព។ អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ថ្លែងថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀន ក្មេងទំនើង អំពើហឹង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងច្រកថង់ទឹកនិងដុំថ្មគប់ ដែលនាំឱ្យមានគ្រោះថ្នាក់ អត្ថបទពេញ

សូមប្រយ័ត្ន! នៅពេលនរណាម្នាក់​ លួងលោមឱ្យទៅទទួលកញ្ចប់បញ្ញើ​ ប្រយ័ត្នមានលាក់បង្កប់សារធាតុញៀន

ភំ្នពេញ៖ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង​ បានឱ្យដឹងថា​ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ​ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យជនជាតិខ្មែរចំនួន​ ២នាក់ មានឈ្មោះ ហ៊ួន សុធី (HUON SOTHY) ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកមកផ្ញើ និងឈ្មោះ អត្ថបទពេញ

សមត្ថកិច្ច​បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញចំនួន​ ២កន្លែង​ ដោយរកឃើញជនជាតិថៃ ចំនួន​ ៦៣នាក់ ក្នុងនោះ​ ៧នាក់ ជាមេក្លោង​ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖​ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងចំនួន ២ ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ប្រមាណ ៧នាក់ នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ និងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំំនាញប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន ៨០៧,៨១៥,៨៩១,៩១១ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អត្ថបទពេញ

កម្លាំងអាវុធហត្ថ មន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងរបស់ជនជាតិចិន នៅស្រុករតនៈមណ្ឌល

បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ បើតាមលោកវរសេនីយ៍ឯក ជា តារា អត្ថបទពេញ

ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ នៅខេត្តក្រចេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសដល់សាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ៦ខែ និងត្រូវបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ អត្ថបទពេញ

ឣាវុធហត្ថបញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ: នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់យកម៉ូតូ) កើតឡើងនៅចំណុចភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទយមានជ័យ បង្កឡើងដោយជនសង្ស័យ០១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូ  របស់ជនរគ្រោះឈ្មោះ សួន  ប៊ុនធឿន ភេទប្រុស អាយុ១២ឆ្នាំ អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា, ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អត្ថបទពេញ