អភិបាលស្រុកអូជ្រៅ ការឈ្លានពានរបស់ទាហានថៃ បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ

លោក កែវ តារារស្មី អភិបាលស្រុកអូជ្រៅ បានថ្លៃងថា៖ ការឈ្លានពានរបស់ទាហានថៃ ដោយបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ៖ ១-ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាហានថៃបានឈ្លានពាន បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះរាយបន្ថាលួសចូលដីកម្ពុជា ប្រហែល២០០ម៉ែត្រ ប៉ះពាល់ ៦គ្រួសារ ៦ខ្នងផ្ទះ ពលរដ្ឋ៣៧នាក់ កាលពីថ្ងៃទី១៣ ខែសីហា អត្ថបទពេញ

ករណី​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ទីបំផុត​​ ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​ហើយ​!

យុវជន ហុង រិ​ទ្ធី​រក្ស ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​៤​នាក់ នៅ​ក្នុង​ហេ​​តុ​ការណ៍​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ក្នុង​ជម្លោះ​ស្នួ​រហាល​ខោអាវ​នោះ បាន​ប្រកាស​ថា ពួក​ខ្លួន​ទទួល​បាន​យុត្តិធម៌​ហើយ​។ យុវជន ហុង រិ​ទ្ធី​រក្ស រៀបរាប់​តាម​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន ដែល​មានឈ្មោះ​ថា Hong Rithea Reak យ៉ាង​ដូច្នេះ​ថា «​ពេល​ព្រឹក​ថ្ងៃ​ទី អត្ថបទពេញ

កម្ពុជាអះអាងថា តំបន់ដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមផ្ទៃក្នុងកម្ពុជា

កម្ពុជាអះអាងថា តំបន់ដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមផ្ទៃក្នុងកម្ពុជា ដែលមានមីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ ។  ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់ គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង អត្ថបទពេញ

ថៃក្លែងបន្លំគ្រាប់មីន PMN-2 នៅមុខមន្ត្រីទូតបរទេស និងអង្គការអន្តរជាតិ

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ ខែសីហា លោក ហេង រតនា បានសរសេរ នេះគឺសកម្មភាពបន្លំភ្នែក មន្ត្រីការទូតបរទេស និងក្រុមអង្គការអន្តរជាតិ ព្រោះគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពនៅឡើយ ដូច្នវគ្រាប់នោះមិនអាចបង្កការផ្ទុះឡើយ។ លោក ហេង រតនា ពន្យល់ដូច្នេះថា៖ ៖«គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលើតុ ដែលពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ អត្ថបទពេញ

លោក ALFARO MICHAEL BARRY អ្នកកាសែត​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន ដង្ហោយហៅ​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ជួយ​កម្ពុជា ក្រោយ​ឃើញ​ទាហាន​ថៃ ​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ

លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែសីហា​នេះ បាន​អញ្ជើញ​ទៅ​ដល់ទី​តាំង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​យោធា​ឈ្លានពាន​ថៃ បាន​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ ក្នុង​ទឹកដី​កម្ពុជា នៅ​ឃុំ​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ ដើម្បី​ស្វែង​យល់​ពី​ការ​ពិត​ជាក់ស្តែង យក​ទៅ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​។​ ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ម៉ោង​៧​និង​៣២​នាទី​យប់​ថ្ងៃ​សុក្រ​នេះ នៅ​ឯ​ព្រំដែន​កម្ពុជា​-​ថៃ លោក​បាន​និយាយ​ថា កម្ពុជា​ពិតជា​ត្រូវការ​សន្តិភាព អត្ថបទពេញ

សិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋានមានទីតាំងប្រចាំនៅទីក្រុងហ្សឺណែវ បន្ទាប់ពីចុះអង្កេតដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី បានចុះអង្កេតមើលដោយផ្ទាល់ចំនួច២ទីតាំង ដែលយោធាថៃ យកបន្លាលួសព័ទ្ធយកដី អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញការព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ ពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះក៏ដោយ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត នៅតែមានការព្រួយបារម្ភ អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា អត្ថបទពេញ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃ បានចូលរាយបន្លាលួស នៅតំបន់អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២-១៣ខែសីហា ឆ្នាំ២០២៥នេះ

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែសីហា អត្ថបទពេញ

សមត្ថកិច្ចជំនាញបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាកឆេហ្វ55 ខុសច្បាប់ នៅខណ្ឌកំបូល

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុងវេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55 អត្ថបទពេញ