អគាររដ្ឋបាលថ្មី នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ សម្រេចបាន៦៥% ហើយ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងការសាងសង់អគាររដ្ឋបាលថ្មី នៅក្នុងបរវេណស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយដឹកនាំផែនការងារភស្តុភា និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា គិតត្រឹមពេលនេះអគារនេះសម្រេចបាន៦៥%ហើយ អត្ថបទពេញ

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តនៅខេត្តប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ទំនាស់នៅក្រៅប្រព័ន្ធតុលាការ ដោយករណី គ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ចំនួន ៣លើក ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្កចំនួន ៤លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្ក អត្ថបទពេញ

តុលាការ​សម្រេច​ឃុំខ្លួន​លោក​ស័ក្តិ​៥ ហ៊ុន ហេង ពី​បទ​បើកបរ​បុក​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ក្នុង​ស្ថានភាព​ស្រវឹង

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ បាន​សេ​ក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ដោយ​មាន​ខ្លឹម​ដូច​តទៅ ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៧០៧ ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា អត្ថបទពេញ

ស្គាល់អត្តសញ្ញាណម្ចាស់រថយន្តLexus400h ស្លាកលេខ2AQ-2188 ដែលបុករះ រថយន្ត ម៉ូតូ កង់បី និងបណ្តាលឱ្យបាត់បង់ជីវិតម្នាក់ ជាមន្ត្រីជាន់ខ្ពស់ផ្នែកគណនេយ្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ មានបុរសចំណាស់ម្នាក់ បើកបររថយន្តម៉ាកLexus 400h ពាក់ស្លាកលេខភ្នំពេញ 2AQ-2188 តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងទិសដៅពីស្ពានក្បាលថ្នល់ មកក្រសួងមហាផ្ទៃ ក្នុងល្បឿនលឿន ជ្រុលទៅបុករះ កង់បីឥណ្ឌា ០៤គ្រឿង ម៉ូតូ០១គ្រឿង ព្រមទាំងរថយន្ត អត្ថបទពេញ

ប្រជាពលរដ្ឋ​ជាច្រើននាក់​ប្រមូលផ្តុំ​មុខ​សាលាឃុំ​ផ្លាស់ ​សុំ​អន្តរាគមន៍ក្រោយ​​ហាមឃាត់​​របរ​រែង​កាក​សំណល់​ដី​រ៉ែ​ចាស់​ៗ​សេសសល់​តាំងពី​ជំនាន់​ឆ្នាំ​៨០​ផ្លា​យ និង​ដី​ដែល​សល់​ពី​សហគមន៍​រ៉ែ​មាស​ចាស់​

មណ្ឌលគិរី ៖ ក្រុម​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ប្រុស​ស្រី​ប្រមាណ​ជិត​មួយ​ពាន់​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ប​វិ​វេ​ណ​មុខ​សាលាឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២៥ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​បវរ​ធិ​បតី ជុំវិញ​បញ្ហា​កង្វះ​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ពួក​គាត់​បាន​ជួប​ប្រទះ ក្រោយ​មានការ​ហាមឃាត់​ការ​ធ្វើ​របរ​រែង​កាក​សំណល់​ដី​រ៉ែ​ចាស់​ៗ​សេសសល់​តាំងពី​ជំនាន់​ឆ្នាំ​៨០​ផ្លា​យ និង​ដី​ដែល​សល់​ពី​សហគមន៍​រ៉ែ​មាស​ចាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោក ស៊ុន គី​ម​ស្រ៊ា​ន តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ទុង បាន​និយាយ​ថា គាត់​បាន​ទៅ​រស់នៅ​តំបន់​ចុង​ផ្លាស់​នេះ​ជិត​៣០​ឆ្នាំ​ហើយ អត្ថបទពេញ

លោកចោរសាកសមត្ថភាពប៉ូលីស ! បុរសម្នាក់ចូលលួចរថយន្ដសារ៉ែនសមត្ថកិច្ចដល់ក្នុងអធិការដ្នាននគរបាលក្រុងស្វាយរៀង មកជាប់ខ្នោះនៅស្រុកកំពុងរោទិ៍

ស្វាយរៀង​៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងរបស់សមត្ថកិច្ចបើករត់គេចដល់ស្រុកកំពង់រោទិ៍ត្រូវបានសមត្ថកិច្ចស្រុកកំពង់រោទិ៍ចឃាត់ខ្លួនបានវិញ។​ សមត្ថកិច្ច​បានឲ្យដឹងថារថយន្តដែលបុរសខាងលើលួចនោះម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣  ពាក់ស្លាកលេខ ន.ប. 2-4203 រួចជិះចេញទៅបាត់ ដោយសមត្ថកិច្ចស្មានថា កម្លាំងនគរបាលបើកចេញល្បាតចល័តទើបមិនបានសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៥និង០០នាទី ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាលុះដល់វេលាម៉ោង០៧និង០០នាទី អត្ថបទពេញ

បុរស២នាក់​ ជិះម៉ូតូទៅដាក់អន្ទាក់កណ្តុរ ភ្លៀង​ក៏ចូលជ្រកក្នុងខ្ទមមួយកន្លែងជាប់ផ្លូវជាតិលេខ៥៦ ត្រូវរន្ទះបាញ់បាត់បង់ជីវិតទាំង​២នាក់

បន្ទាយមានជ័យ៖ បុរស ២នាក់ ជិះម៉ូតូទៅដាក់អន្ទាក់កណ្តុរពេលមេឃកំពុងមានភ្លៀងធ្លាក់​ នាំគ្នាទៅជ្រកក្នុងខ្ទមត្រូវរន្ទះបាញ់ស្លាប់ទាំង​ ២នាក់​ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥​ជាប់ផ្លូវជាតិលេខ៥៦​ ស្ថិតភូមិខ្លែងពណ៌ ឃុំស្លរក្រាមស្រុក​ ស្វាយចេក។ លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក​ បានឱ្យដឹងថា​ ជនរងគ្រោះដែលរន្ទះបាញ់ស្លាប់​ ២នាក់​ ក្នុងនោះរួមមាន៖​ អត្ថបទពេញ

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ចុះពិនិត្យ សំណេះសំណាល សិក្ខាកាមកំពុងហ្វឹកហាត់ត្រៀមឈរផែន និងព្យុះហយាត្រាដើម្បីចូលរួមពិធីសម្ភោធ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ

បន្ទាយមានជ័យ: ដោយអនុវត្តបទបញ្ជាលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ត្រៀមឈរផែន និងព្យុះហយាត្រាដើម្បីចូលរួមពិធីសម្ភោធដាក់ ឱ្យប្រើប្រាស់នៅ មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ។ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ត្រី បោន អត្ថបទពេញ

ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ-ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម!

អាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន អត្ថបទពេញ

ក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ទឹកហូរអត់ទាន់បណ្តាលឱ្យលិចគ្រប់ផ្លូវសំខាន់ៗ

បន្ទាយមានជ័យ៖ មេឃក្តៅហួតហែង ក៏មានភ្លៀងកក់ខែយ៉ាងខ្លាំងមួយមេ ធ្វើឱ្យចរន្ធទឹកហូរអត់ទាន់ក៏បណ្តាលអោយជនលិចផ្ទះសំបែងប្រជាពលរដ្ឋ នឹងផ្លូវសំខាន់ៗ ពេញក្រុងតែម្តង ។ តាមសេចក្តីរាយកាណ៍ ពេលនេះភ្លៀងបានធូថយហើយ តែទឹកនៅតែមិនទាន់ស្រកទេ ។ យ៉ាងណាចំពោះអាជ្ញាធរដែនដីនៅទីនោះ កំពុងដុតដៃ ដុតជើង ជួយប្រជាពលរដ្ឋ នឹងខ្លះ ស្តាតាមបណ្តាមាត់លូសំខាន់ៗ ។ បើតាមការផ្សាយផ្ទាល់របស់លោកបណ្ឌិត ប៉ាន់ខែម អត្ថបទពេញ