អ្នកនាំពាក្យព្រឹទ្ធសភានៃកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសារឆ្លេីយយតបចំពោះការវាយប្រហាររបស់ភាគីថៃមកកាន់កម្ពុជា និងមកលើសម្ដេចតេជោ ជុំវិញករណីប្រឌិត បំភ្លើស និងបំភ្លៃ ពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅកម្ពុជាពីសំណាក់ភាគីថៃ។
លោក ជា ធីរិទ្ធ បានបញ្ជាក់ថា នេះជាល្បែងសងសឹក ហើយក៏ជាល្បិចដែលដើរបៀមឈាមព្រួសដាក់គេ ពីសំណាក់ភាគីថៃដែលជាទម្លាប់ របស់ប្រទេសមួយនេះតែងតែធ្វើមកប្រទេសជិតខាង ជាពិសេសមកលើកម្ពុជា ។
លោកបានបន្ថែមថា កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ដ្រីដែលត្រូវបានធ្លាក់ចេញពីតំណែងក៏បានព្រួសឈាមដាក់កម្ពុជាដែរពាក់ព័ន្ធនិងឧក្រិដ្ឋកម្មតាមអនឡាញ ខណ:ដែលប្រទេសខ្លួនឯងឯណោះទេដែលជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្មេយ៍។
ស្របជាមួយគ្នានេះ អង្គការសហប្រជាជាតិបានចោទប្រកាន់ និងប្រាប់ឲ្យប្រទេសមួយនេះដោះស្រាយអំពីករណីនេះដោយសារតែប្រទេសថៃគឺជា មជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ទាំងនេះគឺល្បិចបៀមឈាមព្រួសដាក់គេ ដែលជាមាយាទរបស់ប្រទេសមួយនេះ និងជាមាយាទរបស់មេដឹកនាំប្រទេសមួយនេះ ទៅលើប្រទេសដតៃជាពិសេសកម្ពុជាក្នុងចេតនា បង្ចូចឈ្មោះកិត្ដិយសប្រទេសរបស់គេ ខណ:ខ្លួនឯងជាប្រទេសដែលប្រឡាក់ដោយលាមក ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបន្ដថា ថៃអាចអញ្ជើញប្រើវិធីគ្រប់យ៉ាងដើម្បី ឬល្បិចកលដែលខ្លួនមានទាំងប៉ុន្មានមកលើកម្ពុជា ព្រោះកម្ពុជាមិនខ្លាចនោះទេ ខណ:មេដឹកនាំកម្ពុជា សម្ដេចតេជោ សម្ដេចធិបតី អាចកំដរបានជានិច្ច ក៏ប៉ុន្ដែពិភពលោកបានដឹងរួចស្រេចទៅហើយថាប្រទេសថៃ គឺជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មអនឡាញ ពាសពេញពិភពលោក ។
លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ចំពោះករណីអ្នកដែលស្និតស្នាលជាមួយសម្ដេចតេជោ លោក មានប្រសាសន៍ថា បើតុលាការថៃចិត្ដសឿង គួរតែទៅចោទប្រកាន់លោក ថាក់ស៊ីនទៅ ព្រោះលោក ថាក់ស៊ីន គឺជាមនុស្សដែលស្និតបំផុតជាមួយសម្ដេចតេជោ ជាមនុស្សដែលត្រូវបានសម្ដេចតេជោចិញ្ចឹមហើយមិនមែនចិញ្ចឹមតែលោកថាក់ស៊ីន ទេ គឺចិញ្ចឹមួយពូជតែម្ដង ដូច្នេះបើតុលាការថៃចិត្ដសឿងហើយចោទប្រកាន់ទៅលោក ថាក់ស៊ីន គឺជារឿងដ៏ត្រឹមត្រូវបំផុត ៕
