អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា ខណៈភាគីយោធាថៃបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី

បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអះអាងថា ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា មិនមានការបិទនោះទេ ខណៈកម្លាំងយោធាថៃ បានសម្រេចបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី ដែលមានទីតាំងក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក ឯកឧត្តម អ៊ុំ រាត្រី បានអះអាងថា អត្ថបទពេញ

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បញ្ជាក់​លម្អិត​រឿង​បាតុកម្ម​របស់​ថៃ​មុខ​ស្ថានទូត​ខ្មែរ

ឆ្លើយ​តប​នឹង​ក្តី​បារ​ម្ម​ណ៍​ពី​សំណាក់​មហាជន​ខ្មែរ​ជុំវិញ​សុវត្ថិភាព​របស់មន្ត្រី បុគ្គលិក និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​នោះ លោក​ទូត​ខ្មែរ​ចេញ​មុខ​មក​អះអាង​បែប​នេះ ។ នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន សា​រឿ​ន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ជា​សាធារណៈ​ថា មន្ត្រី​បុគ្គលិក​នៃ​ស្ថានទូត​ទាំងអស់​គឺ​មាន​សុវត្ថិភាព និង​បាន​និង​កំពុង​បន្ត​បំពេញការងារ​របស់​ខ្លួន​ជា​ប្រក្រតី ខណៈ​ដែល​ស្ថានទូត​ខ្មែរ ក៏​កំពុង​បើក​ដំណើរការ​ផ្តល់​សេវា​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​ជា​ធម្មតា ។លោក​ឯកអគ្គរាជទូត​កម្ពុជា​បាន​បញ្ជាក់​តាម​គណនី​ហ្វេ​ស​បុក​យ៉ាង​ដូច្នេះ​ថា «​គោរព​ជូន​បងប្អូន​ទាំងអស់​ជាទី​គោរព​ស្រឡាញ់​! អាស្រ័យ​ដោយ​មាន​បងប្អូន​ជា​ច្រើន​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​មន្ត្រី អត្ថបទពេញ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ទីតាំង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​កុនកូនជ្រូក ឃាត់ខ្លួន​ជនបរទេស និង​ខ្មែរ​សរុប​១២​នាក់

​ភ្នំពេញ ៖ ​ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​អា.សអាភា.ស មួយ​កន្លែង ត្រូវ​បាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​ នេះ​បើ​តាម​ការ​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​ឲ្យ​ដឹង​ថា អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ផែននគរបាលការពារព្រំដែនគោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤គឺ វរ: ៩១១, ៨៩១, ៨០៧, ៨១៥ អត្ថបទពេញ

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការនូវអាគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី!

តោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការអន្តរាគមន៍បន្ទាន់ ក៏ដូចជាដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅអាវុធហត្ថរាធានីភ្នំពេញ ឥឡូវនេះគឺកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែកក់ក្តៅហើយ។ តាមរយៈផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបង្ហោះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានសរសេរថា “ដើរតាមសម័យកាលថ្មី អត្ថបទពេញ

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កដែល​ប្រកាស​កៀរគរ​ថវិកា បំណង​ឆបោក ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា

​ភ្នំពេញ ៖ ឧត្ដមសេនីយ៍ទោ សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ផ្តល់​លុយ​ជំនួយ ទៅ​ឲ្យ​ម្ចាស់​គណនី ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ចំនួនដែល​គ្មាន​ប្រភព​ផ្លូវការ​ច្បាស់លាស់ ក្នុង​ការ​កៀរគរ​ថវិកា ​(​បំណង​ឆបោក​) ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា ។ បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ២០២៥​នេះ​ថា អត្ថបទពេញ

មេទ័ពកម្ពុជា-ថៃ បានបើកការចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី

ជំនួបពិភាក្សាទ្វេភាគី កម្ពុជា-ថៃ បានចំណាយពេលប្រមាណ ១ម៉ោង និង ២០នាទី ដោយភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នាលើ ៤ ដូចខាងក្រោម៖ ១-ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ អត្ថបទពេញ

ត្រីក្លាសសេទម្ងន់ ១៥០០គ.ក្រ នាំចូល​ពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់

បាត់ដំបង៖ ត្រីក្លាសសេ ទម្ងន់ ១៥០០គ.ក្រ ដែលបាននាំចូល​ពីប្រទេសថៃ ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបបាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់ ។ ប្រតិបត្តិការនៃការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ នៅក្នុងពេលដែលការដឹកជញ្ជូនត្រីក្លាសសេទាំងនេះគ្មានលិខិតអនុញ្ញាតនាំចូល ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ឆែកឆេរនៅចំណុចភូមិវាលវង់ ឃុំសន្តិភាព អត្ថបទពេញ

ករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, កម្លាំងនគរបាលបំបែកសំណុំរឿងតាមចាប់ជនល្មើសជនជាតិភូមា៥នាក់ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា ជនល្មើសចំនួន៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។ជុំវិញករណីរឿងខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា អត្ថបទពេញ

ACU ឃាត់ខ្លួន និងបញ្ជូននាយនគរបាល២នាក់ ម្នាក់ជាអធិការរង និងម្នាក់ជាមន្រ្តី នគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធការដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាល២នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍ពីតុលាការ ដែលបណ្តាញសារព័ត៌មានក្នុងស្រុក ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃនេះថា ជនសង្ស័យទាំង២នាក់ អត្ថបទពេញ