ព្រះមហាក្សត្រ ប្រគល់សិទ្ធិដល់សម្តេច ហ៊ុន សែន ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីដោះស្រាយកិច្ចការជាតិ
ព្រះមហាក្សត្របានចេញព្រះរាជសារនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលការប្រគល់ភារកិច្ចនេះ ជូនសម្តេចទាំងពីរនេះ គឺធ្វើឡើងក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដី ពីសំណាក់យោធាថៃ។ ក្នុងព្រះរាជសារនោះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានត្រាស់បង្គាប់យ៉ាងដូច្នេះថា ៖« ដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។ ព្រះមហាក្សត្រ ក៏បានសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរភាពដ៏អង់អាច ក្លាហាន របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូការពារជាតិ ការពារទឹកដី និងការពារប្រជាជន។ ជាមួយគ្នានេះ ព្រះជាម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានសរសើរប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានរួបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ កន្លងមក កាសែតថៃមួយចំនួនបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក ថាសម្តេច ហ៊ុន សែន ធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការលើកឡើងរបស់អ្នកទាំងនោះ ក៏ព្រោះតែឃើញ សម្តេច ចូលរួមបញ្ជាកងទ័ពក្នុងការប្រយុទ្ធប្រឆាំងពីឈ្លានពានរបស់យោថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ «មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើល Read more










