ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំស្នងការថ្មី រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបការងារ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបរនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អត្ថបទពេញ

ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនជនភៀសសឹក ១,៦៨៦ គ្រួសារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៨ ខែកុម្ភ:  ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក​ជំទាវ​ ឧកញ៉ា​ អគ្គមហា​ឧបាសិកា​សិរីករុណាបទុមរតន៍​បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ បានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១៦៨៦ គ្រួសារនៅវត្តកណ្តោល អត្ថបទពេញ

ព្រះលោកេស្វរៈ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្តឧត្ដរមានជ័យ ស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា ត្រូវបានរៀបចំពិធីអភិសេកជាផ្លូវការ

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីអភិសេកព្រះលោកេស្វរៈ«រង្វង់មូលដៃ៨» ក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្តម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ ។ អត្ថបទពេញ

ស.ស.យ.ក. សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការថ្មី ខេត្តព្រៃវែង

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អមដំណើរដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ឱ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើស និងរឹតបន្តឹងច្បាប់ចរាចរណ៍!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ត្រូវតែបន្តបង្ក្រាបឱ្យបាននូវរាល់ល្មើសផ្សេងៗ រួមមាន៖ លួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ កម្ចីអនឡាញ អនឡាញស្គេម ក៏ដូចជាបទល្មើសជាច្រើនទៀត ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យ អង្គការសកម្មភាពកំចាត់មីនជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបលា

អង្គការសកម្មភាព កំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា លោក URANO Shigeyuki ចូលជួបសម្តែងការគួរសម និងជម្រាបលា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រោយបញ្ចប់បេសកកម្ម រយៈពេល៩ឆ្នាំនៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន អត្ថបទពេញ

អគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន មង្គលបូរី និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ថ្មី នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ

បន្ទាប់ពីការខិតខំតស៊ូ និងរៀបចំអនុវត្តគម្រោងអស់រយៈពេលជាង ៤ ឆ្នាំ ក្តីស្រមៃបានក្លាយជាការពិត ដោយអគារមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា–ជប៉ុន មង្គលបូរី នឹងលេចចេញជារូបរាងនាពេលអនាគតដ៏ខ្លីខាងមុខ នៅតំបន់ពាយ័ព្យនៃប្រទេស ក្នុងខេត្តបន្ទាយមានជ័យ។ គម្រោងសាងសង់អគារមន្ទីរពេទ្យនេះ ត្រូវបានអនុវត្តក្រោមការគាំទ្រថវិកាពី ធនាគារអភវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់។ អត្ថបទពេញ

ឯកឧត្តម ឃួង ស្រេង៖ ឆ្នាំ២០២៥ សមត្ថកិច្ច អនុវត្តការងារបានល្អ ជាពិសេស ទប់ស្កាត់បទល្មើសមានការថយចុះ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង៤០ករណី

ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អ អត្ថបទពេញ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥

នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង អត្ថបទពេញ

ទេសចរជាង៣៦ម៉ឺននាក់ ដើរកម្សាន្តខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥

មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា រយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាង៣៦ម៉ឺននាក់ ដោយតួលេខនេះបានកើនឡើង ៥.៧៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៣៦៨,២៤៦នាក់ បានដើរកម្សាន្តនៅខេត្តសៀមរាប នាឱកាសព្រះរាជពិធី អត្ថបទពេញ