ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រទេសព្រុយណេបានរៀបចំសន្និសីទនេះឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយ ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ក្រុមប្រឹក្សា និងគណៈអភិបាល ការងារគ្រប់គ្រងសំរាម ការងារចរាចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ការថ្លែងបែបនេះ អត្ថបទពេញ

«​នឹក​រឿង​ឈឺចាប់​ និងប្រវត្តជូរ​ចត់ » ​សម្តេច​តេ​ជោ​ស្រក់​ទឹកភ្នែក​នៅលើទឹកដី​ឥណ្ឌូ​នេ​ស៊ី

​ភ្នំពេញ ៖ នៅ​ពេល​ចាប់ផ្តើម​និយាយ​រឿងរ៉ាវ​ដែល​ឆ្លងកាត់​ដ៏​ជូរ​ចត់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្រក់​ទឹកភ្នែក​ខណៈ​ពេល​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​«​ទស្សនៈ និង​បទ​ពិសោធន៍​នៃ​ការ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​»​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ សម្ដេច​តេ​ជោ ហ៊ុន សែន ស្ថា​និក​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ជា​អ្នក​ពន្លត់ភ្លើង​សង្គ្រាមកម្ពុជា​​ដែល​អូស​បន្លាយ​ជា​យូរ​ខែ​ឆ្នាំ​ហើយ ដែល​បច្ចុប្បន្នភាព​ប្រធាន​ព្រឹទ្ធសភា​របស់​កម្ពុជា បាន​មាន​ប្រសាសន៍​​ទាំង​អួល​ដើម​.​ក អត្ថបទពេញ

ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

កណ្តាល៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និង សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រយៈពេល៥ថ្ងៃ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារ ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីទិញកុំព្យូទ័រ ដាក់តាមទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក ទាំង៩ នៃខេត្តបន្ទាយមានជ័យ សម្រាប់ឱ្យសមាជិក សមាជិកា បំពេញការងារប្រចាំថ្ងៃ និងបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រខ្លីៗ ដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត យុវជន យុវនារី ក្នុងមូលដ្ឋាន៕

ថ្នាក់ដឹកនាំប្រទេសវៀតណាមឯកភាពលើសំណើសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដើម្បីជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែរីកចម្រើន

ភ្នំពេញ៖ ក្នុងទិសដៅជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថ្នាក់ដឹកនាំទាំងពីរ កម្ពុជា-វៀតណាម គាំទ្របន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងបានឯកភាពលើសំណើរបស់សម្តេចតេជោចំពោះគំនិតផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដែលជាកិច្ចប្រជុំកំពូលកម្ពុជា-វៀតណាម-ឡាវ ដោយមានការចូលរួមរបស់ប្រធានគណបក្សទាំងបី ប្រធានសភាទាំង៣ និងនាយករដ្ឋមន្ត្រីទាំង៣។ នេះជាការបញ្ជាក់របស់សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ អត្ថបទពេញ

បញ្ចប់បេសកកម្មនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល

បន្ទាប់ពីបញ្ចប់បេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងសម្ពោធសមិទ្ធផលនានារបស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីគោលការណ៍នៃការពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌនគរបាលជាតិ ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្ថបទពេញ

សម្តេច​បវរ​ធិ​បតី​ប្រកាស​ហ៊ាន​ភ្នាល់​មិន​ធ្វើ​នាយក​រដ្ឋមន្ត្រី​ ប្រសិនបើ​បច្ចុប្បន្ន​គ្មាន​ស្រុក​ណាមួយ​គ្មាន​ការ​អភិវឌ្ឍន៍​ធៀប​និង​ឆ្នាំ​៨០

ភ្នំពេញ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថាបើ​គិត​ពី​ឆ្នាំ​៨០​ជាង​មក​ទល់​ពេល​បច្ចុប្បន្ន នៅ​មាន​ភូមិ​ស្រុក​ណាមួយ គ្មាន​ការ​អភិវឌ្ឍ​សោះសម្តេច​​មិន​ជឿ​សោះឡើយ ហើយ​ហ៊ាន​ភ្នាល់ មិនបាច់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទៀត​ក៏​បាន​ដែរ ប្រសិនបើ​មាន​ភូមិ​ស្រុក​មិន​មានការ​អភិវឌ្ឍ​អ្វី​សោះ​ ។ ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​ផ្លូវជាតិ​សរុប​៣​ខ្សែ មាន​ដូច​ជា​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៤១ ក្រោម​ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ អត្ថបទពេញ