សម្តេច ឃួន សុដារី អំពាវនាវឲ្យរួបរួមការពារ UN និងជំរុញពហុភាគីនិយមក្នុងសន្និសីទប្រធានសភាពិភពលោក

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួបរួមជាធ្លុងមួយដើម្បីការពារ ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter) និងជំរុញ ពហុភាគីនិយម ក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥។ សម្តេចបានបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពគ្មានភាពច្បាស់លាស់ និងស្ថានការណ៍គ្រោះថ្នាក់ជាច្រើនដែលពិភពលោកកំពុងប្រឈមមុខ អត្ថបទពេញ

រាជរដ្ឋាភិបាល បង្ហាញពីយន្តការយកចិត្តទុកដាក់ ចំពោះយោធិន និងនគរបាល ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះសារបង្ហាញអំពីយន្តការមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងយកចិត្តទុកដាក់ចំពោះយោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ។ សំណេររបស់សម្តេចបវរធិបតី ហ៊ុន​ម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ អត្ថបទពេញ

លទ្ធផលកិច្ចចរចារ ” បទឈប់បាញ់រ ” កម្ពុជា-ថៃ

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា។ ការអំពាវនាវរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ដែលមានទីតាំងនៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធអគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ខណៈ MOU មួយបានចុះហត្ថលេខា នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បានពង្រីកសក្ដានុពល និងបោះទៅមុខមួយជំហានទៀតហើយក្នុងបេសកកម្មរួមចំណែកបណ្ដុះបណ្ដាល និងពង្រឹងគុណភាពធនធានមនុស្ស ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសមុំធនធានមនុស្សនៃយុទ្ធសាស្ត្របញ្ចកោណ។ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ 2025

រដ្ឋមន្រី្តក្រសួងព័ត៌មាន | កម្ពុជាសង្កេតឃើញថា សារព័ត៌មានថៃ តែងផ្សាយព័ត៌មានបំប៉ោងខុសពីការពិត ប្រឌិតព័ត៌មានក្លែងក្លាយ ! នៅរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល អត្ថបទពេញ

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានចេញព្រះរាជក្រមប្រកាសឱ្យប្រើ !

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញត្រូវបានចេញព្រះរាជក្រមប្រកាសឱ្យប្រើហើយ នេះបើយោងតាមព្រះរាជក្រម នស/រកម /០៧២៥/០២៩ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឡាយព្រះហស្ថលេខាដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើបន្ទាប់ពីរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទពេញ

ក្រសួងការពារជាតិកម្ពុជា៖ ករណីផ្ទុះមីននៅតំបន់មុំបី ដោយសារទាហានថៃ ដើរខុសតម្រាយផ្លូវចាស់ និងមិនគោរពអ្វីដែលធ្លាប់ឯកភាពគ្នា

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញមកប្រកាសច្រានចោលនូវការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា អត្ថបទពេញ

ឯកឧត្តម កែ គឹមយ៉ាន កោតសសើរដល់នាយឧត្តមសេនីយ៍ សុខ ភាព ចំពោះស្មារតីរួបរួមជាតិ

ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ចំណារបែបនេះនៅក្នុងឱកាសដែលលោកចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិដែលទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០:០៥នាទីយប់ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសសែនក្រៀមក្រំនោះ អត្ថបទពេញ

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមបានអញ្ជើញជាអធិបតីភាពសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី។ពិធីនេះមានការចូលរួមពី អត្ថបទពេញ