អនុក្រឹត្យរាជរដ្ឋាភិបាល៖ សមត្ថកិច្ចដែលលាក់បាំងជនបរទេសឲ្យស្នាក់នៅប្រមូលផ្ដុំខុសច្បាប់ នឹងបណ្ដេញចេញពីក្របខ័ណ្ឌ និងអនុវត្តទោសព្រហ្មទណ្ឌ, ខណៈម្ចាស់ទីតាំងក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បានកំណត់ថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោស ព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ អនុក្រឹត្យ បានកំណត់ដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ អត្ថបទពេញ

សេតវិមាន៖ កោះហ្គ្រីនលែន គឺជាអទិភាពសន្តិសុខជាតិអាម៉េរិក ដើម្បីទប់ទល់ឥទ្ធិពលសត្រូវ

សេតវិមានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិភាក្សាគ្នាពីវិធីសាស្ត្រផ្សេងៗដើម្បីចូលគ្រប់គ្រងកោះហ្គ្រីនលែន (Greenland) ដោយចាត់ទុកថា វាជាកិច្ចការសំខាន់បំផុតសម្រាប់សន្តិសុខជាតិអាម៉េរិក ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់សត្រូវ នៅលើតំបន់អាក់ទិក។ សេចក្ដីថ្លែងការណ៍របស់សេតវិមាន នៅថ្ងៃអង្គារ បញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់កម្លាំងយោធាអាម៉េរិក អាចជាជម្រើសមួយដែលលោកប្រធានាធិបតីអាចប្រើប្រាស់បានគ្រប់ពេល ។ បំណងចង់បានកោះហ្គ្រីនឡែននេះ អត្ថបទពេញ

សម្តេចធិបតី ៖ កម្មករ នឹងទទួលបានប្រាក់ខែ២១០ដុល្លារ ចាប់ពីខែមករាឆ្នាំ២០២៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងការអបអរសាទរជាមួយកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដែលនឹងចាប់ផ្ដើមទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២៦នេះតទៅ ខណៈប្រាក់ឈ្នួលកាលពីឆ្នាំ២០២៥ មានតែ២០៨ដុល្លារ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះយោធិន និងក្រុមគ្រួសារយោធិន

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនលោកស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខដែលបានផ្ញើសារគោរពជូនលោកជំទាវបណ្ឌិតដោយផ្ទាល់ សូមលោកជំទាវបណ្ឌិត ជួយមើលភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលបុត្ររ រស់នៅស្រុករលាប្អៀរ អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំចលនាដាំបន្លែ “យើងរួមគ្នាដើម្បីជាតិ” ដើម្បីយកទៅផ្គត់ផ្គង់សមរភូមិមុខ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានអញ្ជើញចូលជាអធិបតីក្នុងកម្មវិធី ចលនា “យើងរួមគ្នាដើម្បីជាតិ” ស្ថិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិកសមាជិកាកាយឫទ្ធិនារីកម្ពុជា និងគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមដំាបន្លែបង្ការនៅក្នុងបរិវេនសាលារៀន។ នៅក្នុងពិធីនេះ អត្ថបទពេញ

សម្តេចធិបតីលើកទឹកចិត្តឱ្យបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមបន្តរួមគ្នាកសាងតំបន់ព្រំដែនសន្តិភាព

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា-វៀតណាម បន្តរួមគ្នាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួម។ ក្នុងជំនូបជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម នាព្រឹកថ្ងៃទី៨ ខែធ្នូ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបអ្នករិះគន់ថៃ៖ «កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេមទេ ហើយកុំប្រមាថជាតិសាសន៍ខ្មែរ»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសារជាថ្មីដើម្បីបំភ្លឺ និងឆ្លើយតបទៅកាន់មតិរិះគន់របស់ពលរដ្ឋថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និងបានមើលងាយកម្ពុជាថាជាប្រទេសក្រីក្រ។ ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានបង្ហោះវីដេអូកាលពីថ្ងៃទី៤ ខែធ្នូ ស្តីពីការបិទបញ្ចប់ស៊ីហ្គេមនៅកម្ពុជា អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ អត្ថបទពេញ

កម្ពុជា បើកឱ្យដំណើរការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការ ចាប់ពីឆ្នាំ២០២៦

បន្ទាប់ពីបញ្ចប់ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺ ការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ។ កម្មវីធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាជាតិអ្នកនិពន្ធបានរួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជាតិអ្នកនិពន្ធ គឺបានរួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងរួមចំណែកដល់ការអប់រំ វប្បធម៌ និងសាសនា ។ តាមរយៈ សារលិខិតក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន អត្ថបទពេញ