ក្រសួងមហាផ្ទៃ ទទួលថវិកា ជាង៣០០លានរៀល និង៥ម៉ឺនដុល្លារ អង្ករ ជាង៣០តោន ពីថ្នាក់ដឹកនាំ និងសប្បុរសជន!
ចលនាចូលរួមជាមួយក្រសួងមហាផ្ទៃដើម្បីគាំទ្រយុទ្ធជនជួរមុខ និងជនភៀសសឹក តាមការអំពាវនាវរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មផលផុស។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ឱ្យដឹងថាពេលនេះ ក្រសួងបានទទួលការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជន សរុបថវិកាចំនួន ៣៣៧,២៤៩,០០០រៀល និង៥០,៨៩២ដុល្លារ រួមទាំងអង្ករ៣៦,១០០គីឡូក្រាម។ អត្ថបទពេញ










