រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥ត្រូវពង្រឹងការប្រើប្រាស់កញ្ចប់ថវិកាជាតិឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីចៀសវៀងកំហុសឆ្គងជាយថាហេតុផ្សេងៗ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់រដ្ឋបាលហិរញ្ញវត្ថុសាធារណៈ គឺធ្វើទ្បើងដើម្បីពង្រឹងទៅលើការចំណាយឱ្យចំទិសដៅមានលទ្ធផលប្រកបដោយប្រសិទ្ធភាពចៀសវាងការចំណាយខុស។ ឯកឧត្តមមានប្រសាសន៍បន្តថា ដើម្បីឱ្យការងារនេះដំណើរទៅប្រកបដោយរលូន ថ្នាក់ដឹកនាំនៅតាមអង្គភាពនិមួយៗត្រូវរៀបចំធនធានមនុស្សឱ្យចំទិសដៅការងារ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៦ -២០២៨។
ក្រសួងព័ត៌មាន មានអគ្គនាយកដ្ឋាន៥ រួមមាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន(AKP), អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ៕


