ឯកឧត្តម ជា ធីរិទ្ធ ៖ សម្តេចតេជោ តែងតែផ្តល់តម្លៃ ក្នុងការធ្វើទំនាក់ទំនងល្អ ជាមួយប្រទេសក្បែរខាង
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងតែបានផ្តល់សារៈសំខាន់ក្នុងការធ្វើទំនាក់ទំនង និងផ្តល់តម្លៃដល់ប្រទេសក្បែរខាងជាប់ជានិច្ច។ ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជាបានប្រាប់ក្រុមអ្នកសារព័ត៌មានមុនសម្តេចតេជោធ្វើដំណើរទស្សនកិច្ចនៅវៀតណាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោបានផ្តល់តម្លៃខ្ពស់ចំពោះបុណ្យឯករាជ្យជាតិរបស់វៀតណាម ព្រោះនេះជាកិច្ចខិតខំទាមទារឯករាជ្យរបស់វៀតណាមកាលពី៨០ឆ្នាំមុន ។ សម្រាប់ដំណើររបស់សម្តេចតេជោទៅវៀតណាមនេះ អត្ថបទពេញ










