ក្រសួងព័ត៌មាន នឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន

នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារផលិតស្ពតប្រឆាំងព័ត៌មានក្លែងក្លាយ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីត្រៀមផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នាពេលខាងមុខ។ សូមជម្រាបជូនថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to អត្ថបទពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កើត រិទ្ធ អត្ថបទពេញ

ឯកឧត្តម ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅខែមេសា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសំរាប់ខែមេសា ដោយអញ្ចើញចូលរួម ពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានី ខេត្ត។  ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនតាមគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។ ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ អត្ថបទពេញ

រួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ថា៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង អត្ថបទពេញ

អ្នកទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់ បានចូលទស្សនា ព្រឹត្តិការណ៍សមរាត្រីអង្គរ ( Angkor Equinox )

សៀមរាប៖ អ្នកទេសចរជាតិ និងអន្តរជាតិអន្តរជាតិប្រមាណជាង២ម៉ឺននាក់បានស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នោះគឺថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកព្រហាមថ្ងៃទី២១ ខែមីនានេះ។ ក្រុមអ្នកទេសចរ បានបង្ហាញនូងអារម្មណ៍សប្បាយរីករាយក្នុងការរង់ចាំទស្សនានូវទិដ្ឋភាពដ៏អស្ចា្យមួយនេះ។ ជាក់ស្ដែង អ្នកស្រី ងឹន ចាន់ត្រា អាយុ៦៤ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារដែលមានក្តីស្រមៃចង់មកទស្សនាទិដ្ឋភាព ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្តជាយូរណាស់មកហើយ បានមានប្រសាសន៍ថា ត្បិតជាច្រើនលើកច្រើនសាមកហើយ ដែលបានមកទស្សនាប្រាសាទអង្គរវត្ត អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមក្នុងពិធីបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលរៀបចំឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ កម្មវិធីបំពាក់ឋានន្ដរសក្តិនៅព្រឹកនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការគន្លឹះសំខាន់ៗចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញ វិធានការគន្លឹះសំខាន់ៗចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងធានាប្រសិទ្ធភាព ឆ្លើយតបឱ្យទាន់ពេលវេលានិងគោលដៅអាទិភាពរួម។ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលឌឹព្រីមៀរសែនសុខ សម្តេចធិបតី នាយករដ្ឋមន្ត្រី អត្ថបទពេញ

ប្រតិភូព្រឹទ្ធសភា កោតសរសើរ និងលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ

ប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ព្រះវិហារ៖ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចមក នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត អត្ថបទពេញ