ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា យុវជនងាយនឹងទទួលឥទ្ធពលពីព័ត៌មានក្លែងក្លាយខ្លាំងបំផុត

យុវជន ងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត ដែលព័ត៌មានក្លែង ក្លាយទាំងនោះមានដូចជា ការញុះញុង ធ្វើអោយអសណ្ដាប់ធ្នាប់ក្នុងសង្គមជាដើម ។ នេះជាប្រសាសន៍របស់ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការអនុវត្តយុទ្ធនាការ​ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលបានរៀបចំឡើងនារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ អត្ថបទពេញ

សមាគមអាយភីអេ សហការជាមួយក្រសួងព័ត៌មាន ប្រកាសគោលជំហររួម ពង្រឹងការងារចូលរួមរក្សាសន្តិសុខព័ត៌មានក្នុងសង្គម ផ្សព្វផ្សាយព័ត៌មានពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ ជំរុញការផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា : ក្រសួងព័ត៌មានបង្កើតនឹងដាក់ចេញនូវ “យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ” ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង ដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។ ការថ្លែងនេះរបស់ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង អត្ថបទពេញ

«៤ខែហើយម៉ាក់! សូមម៉ាក់មកមើលកូនផង…»៖ ប្រើថ្នាំរហូតជ្រុលខ្លួនវាយម្ដាយ យុវជនជាប់ឃុំម្នាក់ លាតត្រដាងជីវិតកប់ក្នុងវប្បដិសារី!

ធ្លាប់តែកូនស្ដាប់បង្គាប់ឪពុកម្ដាយ យុវជនវ័យ១៧ឆ្នាំម្នាក់រស់នៅសង្កាត់ឬស្សីកែវ បានចែករំលែកបទពិសោធដ៏អាក្រក់មួយរបស់ខ្លួន ដែលប្រើប្រាស់គ្រឿងញៀន និងបង្កអំពើហិង្សាលើម្ដាយខ្លួនឯង។រៀបរាប់ ប្រាប់មន្រ្តីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) យុវជនសម្បុរខ្មៅ ភ្នែកលឿងបន្តិច បានរម្លឹកថា ខ្លួនបានដើរលេងជាមួយពីមិត្តរួមការងារ ហើយក៏នាំគ្នាប្រើប្រាស់គ្រឿងញៀន ដោយសារចង់សាក ចង់ដឹង និងនិយមតាមបនភឿនដែលអះអាងថាវានាំឱ្យមានអារម្មណ៍សប្បាយ។ ចូលអន្ទាក់គ្រឿងញៀនបាន៣ខែ យុវជនរូបនេះ អះអាងថាខ្លួន អត្ថបទពេញ

បងប្រុសទី១សម្ដេចតេជោ ហ៊ុន សែន ទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា បងប្រុសទី១របស់សម្ដេចបានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។ មរណភាពរបស់បងប្រុសទី១សម្ដេចតេជោ កើតឡើងបន្ទាប់ពីសម្ដេចចេញមុខមកប្រកាសជាសាធារណៈនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចបាន២ថ្ងៃ។ ដោយនៅពេលនោះសម្ដេចតេជោបញ្ជាក់ថា បងប្រុសទី១កំពុងឈឺធ្ងន់ដោយមិនអាចចៀសផុសពីក្ដីមរណានាពេលដ៏ខ្លីខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន បានពោលទាំងក្រៀមក្រំអំពីមរណភាពរបស់បងប្រុសទី១យ៉ាងដូច្នេះថា សង្ខារមិនទៀងតែការស្លាប់គឺទៀង អត្ថបទពេញ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បេីកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី​ ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី​ ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍(ICERD)​ ត្រូវបានរៀបចំធ្វើឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ សិក្ខាសាលានេះធ្វេីឡេីងក្រោមអធិបតីភាព​ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពីសំណាក់​ លោក​ មិន ស៊ីថា អត្ថបទពេញ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា៖ កម្ពុជាជាប្រទេសរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជនបានពង្វក់ស្មារតីប្រជាពលរដ្ឋឱ្យឆ្កួតវង្វេង និងរងគ្រោះជាដើម។ ការលើកឡើងដូចនេះ ក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ឆ្នាំ២០២៥ នេះ យើងឈានដល់សម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលមានសុវត្ថិភាពបំផុត

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលបានជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះរាជរដ្ឋាភិបាលបានកំណត់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺកំពង់ផែទឹកជ្រៅដែលមានសក្តានុពលសេដ្ឋកិច្ច តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកសក្តានុពលភស្តុភាកម្មតំបន់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ អត្ថបទពេញ

លោក រ៉េន រតនៈ ប្រដូចទស្សនកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត ថាជាការផ្ដល់ថាមពលថ្មីដល់ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមដឹកនាំកិច្ចប្រជុំ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តម អភិសន្តិបណ្ឌិត បានប្រដូចទស្សនកិច្ចនេះថា ជាការផ្ដល់នូវថាមពលថ្មីមួយបន្ថែមទៀតសម្រាប់ការអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាងរួមទាំងមនុស្សជាតិ ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល ស្មុគស្មាញ  ពិបាកប៉ាន់ស្មាន ទាំងភូមិសាស្រ្តនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម ភាពផុយស្រួយនៃសន្តិភាព និងការគំរាមកំហែងឥតឈប់ឈរបង្កឡើងដោយក្រុមឧក្រិដ្ឋជនមានខ្សែបណ្ដាញជាអន្តរជាតិ។ លទ្ធផលទស្សនៈកិច្ចនេះ ត្រូវបានលោក រ៉េន រតនៈ  បញ្ជាក់ជូនដូចខាងក្រោម៖ ក្នុងក្របខណ្ឌជំនួបទ្វេភាគី និងកិច្ចប្រជុំរួមរវាងក្រសួងទាំងពីរ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ បានពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានលើប្រធានបទពាក់ព័ន្ធនឹងស្នាដៃការងារសំខាន់ៗនៃស្ថាប័ន និងភាពរីកចម្រើននៃប្រទេសទាំងពីរ ការងារសន្តិសុខ ជាអាទិ៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស និងសភាពការណ៍ទូទៅតាមខ្សែបន្ទាត់ព្រំដែន។     ដោយឡែក កិច្ចប្រជុំពេញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ភាគីទាំងពីរបានបង្ហាញអំណរសាទរចំពោះលទ្ធផលដំណើរទស្សនកិច្ច និងកិច្ចប្រជុំផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ ឯកឧត្តម បណ្ឌិត សនសៃ  ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ និងផ្លែផ្កា​នៃកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងច័ន្ទន៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៥។  ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ ភាគីទាំងពីរ​បានបង្ហាញការកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំ  និងអាជ្ញាធរពាក់ព័ន្ធគ្រប់កម្រិត ជាពិសេសរដ្ឋបាលខេត្តជាប់ព្រំដែនដែលបាន សហ ការគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង​រួមគ្នាដោះស្រាយបាតុភាពផ្សេងៗ ប្រកបដោយស្មារតីយោគយល់ រួមចំណែកពង្រឹងទំនាក់ទំនងក្នុងនាមជាប្រទេសភូមិផងឱ្យកាន់តែប្រសើរជាលំដាប់។ យ៉ាងណាក៏ដោយ ក្នុងឆ្នាំកន្លងទៅ ភាគីទាំងពីរ ក៏កត់ សម្គាល់អំពីចំណុចព្រមព្រៀងមួយចំនួនដែល​ពុំទាន់បានអនុវត្តពេញលេញ ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចដកស្រង់បទពិសោធរបស់បណ្ដាអង្គភាពជំនាញ កិច្ចប្រជុំប្ដូរវេនរបស់រដ្ឋបាលខេត្តជាប់ព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាដើម»។  ជាមួយនឹងការបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត និង ឯកឧត្តម នាយឧត្តមសេនីយ៍ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សា សណ្ដាប់ធ្នាប់  សុវត្ថិភាពសង្គមការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ដុះបណ្ដាល។ នៅចុង​បញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំដូចគ្នានៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របនា ឆ្នាំ២០២៦ ផងដែរ។ អត្ថបទពេញ

លោក រ៉េន រតនៈ លើកឡើងពីសារសំខាន់នៃទស្សនកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់ប្រទេសឡាវ និងវត្តមានចូលរួមពីអភិបាល និងស្នងការខេត្តជាប់ព្រំដែន

ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមីនានេះ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។  លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា នៅក្រសួងសន្តិសុខសាធារណៈឡាវ ទីក្រុងវៀងច័ន្ទន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង មុនបន្តធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដោយមានការផ្លាស់ប្ដូរសភាពការណ៍ ជាអាទិ៍ សភាពការណ៍សកល និងសភាពការណ៍ទូទៅពាក់ព័ន្ធវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ព្រមទាំងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ខណៈមុនដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូឧត្តមមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំជាមួយឧត្តមមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ដោយភាគីទាំងពីរបានឯកភាពគ្នាជាបឋមរួចស្រេចហើយលើឯកសារកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២៥។  បើតាមលោក រ៉េន រតនៈ ក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងអញ្ជើញដាក់កម្រងផ្កានៅវិមានរម្លឹកវីរជនពលី និងបន្តទៅទស្សនកិច្ចទីតាំងសំខាន់មួយចំនួនទៀតផងដែរ។  នេះជាដំណើរទស្សនកិច្ចលើកទី១របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅកាន់ប្រទេសឡាវ គិតចាប់ពីពេលចូលកាន់មុខតំណែងប្រមុខក្រសួងមហាផ្ទៃកម្ពុជា។ ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តមួយចំនួនទៀត រួមមាន ឯកឧត្តមអភិបាលខេត្តរតនគិរី អភិបាលខេត្តព្រះវិហារ អភិបាលខេត្តស្ទឹងត្រែង និងស្នងការនគរបាលខេត្តទាំង៣។  លោក រ៉េន រតនៈ បានគូសបញ្ជាក់ទៀតថា វត្តមាន ឯកឧត្តមអភិបាល និងលោកស្នងការនគរបាលខេត្តទាំង៣ ចូលរួមដំណើរទស្សនកិច្ចនេះ ជាការបញ្ជាក់ច្បាស់នូវឆន្ទៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់ របស់ សម្ដេចធិបតីនិយាយជារួម និងដោយឡែក ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងការជំរុញកិច្ចសហការរវាងរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាព ទាំងការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រួមទាំងប្រជាជនចេញចូលជាធម្មតាប្រចាំថ្ងៃ និងប្រជាជនជាភ្ញៀវទេសចរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទប់ស្កាត់រាល់បាតុភាពទាំងឡាយដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងសងខាង ក៏ដូចជាមនុស្សជាតិទាំងមូល។  លោកបានបន្ថែមក្នុងន័យដើមថា «ត្រង់ចំណុចនេះហើយ ដែលខ្ញុំចង់ទាញភ្ជាប់ទៅនឹងវត្តមាន លោកស្នងការនគរបាលខេត្តទាំងបីជាប្រតិបត្តិករធានាថែរក្សាសន្តិសុខ តាមរយៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆ្លងដែន ដូចជាការដឹកជញ្ជូនគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន អំពើជួញដូរមនុស្សគ្រប់ទម្រង់ អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពឆ្លងដែនខុសច្បាប់ជាដើម។ ខ្ញុំសូមបញ្ជាក់បន្តិចថា ផ្អែកតាមបទពិសោធន៍ និងការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ គ្រឿងញៀននៅកម្ពុជាភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ហើយត្រូវបានលួចលាក់នាំចូលមកកម្ពុជា៤៥ភាគរយតាមព្រំដែន ពិសេសព្រំដែនខេត្តព្រះវិហារ និងស្ទឹងត្រែង ខណៈ៣៩ភាគរយទៀតមកតាមព្រំដែនគោក កម្ពុជា-ថៃ។ ជារួម ៩៣ភាគរយ នៃគ្រឿងញៀនដែលនាំចូលនោះ មានគោលដៅនាំចេញទៅប្រទេសនានា តាមច្រកសមុទ្រ ផ្លូវគោក ផ្លូវអាកាស និងបញ្ញើប្រៃសណីយ៍ជាដើម។ដូច្នេះ សំខាន់ណាស់ដែលមានវត្តមានអភិបាលខេត្ត និងស្នងការនគរបាលខេត្តទាំង៣ចូលរួមទស្សនកិច្ចនេះ»៕

ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និង​ការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ អត្ថបទពេញ