វឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក

ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន​ ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%​។ សម្តេចបវរធិបតី អត្ថបទពេញ

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួម ឯកឧត្តម សោ សុវណ្ណ អភិបាលរង តំណាងលោកជំទាវ បាន ស្រីមុំ អត្ថបទពេញ

អគ្គស្នងការនគរបាលជាតិ ណែនាំមន្ដ្រីចរាចរណ៍ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ក្នុឱកាសពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពេលវេលាដែលប្រជាពលរដ្ឋធ្វើដំណើរចាកចេញទៅស្រុកកំណើត ដែលអាចប្រឈមការកកស្ទះ។ ការណែនាំដូចនេះក្នុងពិធីសំណេះសំណាលជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។​ នាយឧត្តមសេនីយ៍ ស ថេត អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត និងអគ្គរដ្ឋទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាអំពីទំនាក់ទំនងទ្វេភាគី

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុដើម្បីប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។  ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសទទួលជួបពិភាក្សាជាមួយឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមកកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។  ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានផ្តល់កិច្ចសហការជាមួយស្ថានទូតវៀតណាម ប្រចាំកម្ពុជា​​ ក្នុងបុព្វហេតុរួម រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកន្លងមក។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។  ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី។  ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណ និងជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

នគរបាលជំនាញផ្នែកបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ អំពាវនាវ ដល់ពលរដ្ឋចូលរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះទៀនធូប និងភ្លើងតុបតែង ដើម្បីបញ្ចៀសអគ្គិភ័យនាថ្ងៃចូលឆ្នាំខាងមុខ

លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អត្ថបទពេញ

ជិះកម្សាន្តគ្រប់កន្លែងសូមកុំភ្លេចមួកសុវត្ថិភាព បើមិនចង់ឱ្យមុខផ្ទះមានរោងបុណ្យនៅថ្ងៃចូលឆ្នាំ..!

មិនមែនជាការប្រមាថ ប៉ុន្តែជាការព្រួយបារម្ភ និងជាការលើកទឹកចិត្តជំរុញការអនុវត្តច្បាប់ និងការពារសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ជាពិសេសក្នុងរយៈពេលនៃការខិតជិតឈានចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានយុវជនយុវនារីជាច្រើនបន្តបន្ទាប់ បានធ្វើដំណើរជាក្រុមៗ តាមមធ្យោបាយម៉ូតូ ដើរលេងកម្សាន្តតាមមូលដ្ឋានរបស់ខ្លួន ទាំងនៅរាជធានី និងទីប្រជុំជន ដោយភាគច្រើន មិនបានពាក់មួកសុវត្ថិភាព។ ត្រង់ចំណុចនេះលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរំលឹកដល់យុវជន យុវតីដែលជិះម៉ូតូដើរលេងកម្សាន្ត សូមកុំរំលង អត្ថបទពេញ

ស្ពានអាកាស “មរតកតេជោ”បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជា អធិប តី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ” នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។ ស្ពានអាកាសមរតកតេជោ មានទីតាំងភូមិសាស្ត្រស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានី ភ្នំពេញ ត្រូវបានបើកការដ្ឋាន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធស្នាក់ការលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ដោយបញ្ជាក់មហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀកនិងមានគុណភាពជូនពលរដ្ឋ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីមហិច្ឆតាក្នុងការពង្រាយសេវាក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនផងដែរ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត អត្ថបទពេញ

សម្តេចក្រឡាហោម ស ខេង អំពាវនាវគ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមបង្ការទប់ស្កាត់អំពើឆបោក ចៀសវាងការខាតបង់ទ្រព្យសម្បត្តិលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ

បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមបង្ការទប់ស្កាត់អំពើឆបោក តាមអនឡាញ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។ សារអំពាវនាវនេះបានធ្វើឡើង ក្នុងពេលដែលសម្តេចមានវត្តមាន នៅក្នុងពិធីបញ្ចុះខណ្ឌសីមាសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអន្តរទីបការាម ហៅវត្តអណ្តូងស្វាយ ស្ថិតនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣

កំពត៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនទឹកលេខ២៤១ ស្ថិតក្នុងក្រុងបូកគោ ខេត្តកំពត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អត្ថបទពេញ