សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និង សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រយៈពេល៥ថ្ងៃ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារ ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីទិញកុំព្យូទ័រ ដាក់តាមទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក ទាំង៩ នៃខេត្តបន្ទាយមានជ័យ សម្រាប់ឱ្យសមាជិក សមាជិកា បំពេញការងារប្រចាំថ្ងៃ និងបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រខ្លីៗ ដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត យុវជន យុវនារី ក្នុងមូលដ្ឋាន៕

ថ្នាក់ដឹកនាំប្រទេសវៀតណាមឯកភាពលើសំណើសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដើម្បីជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែរីកចម្រើន

ភ្នំពេញ៖ ក្នុងទិសដៅជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថ្នាក់ដឹកនាំទាំងពីរ កម្ពុជា-វៀតណាម គាំទ្របន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងបានឯកភាពលើសំណើរបស់សម្តេចតេជោចំពោះគំនិតផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដែលជាកិច្ចប្រជុំកំពូលកម្ពុជា-វៀតណាម-ឡាវ ដោយមានការចូលរួមរបស់ប្រធានគណបក្សទាំងបី ប្រធានសភាទាំង៣ និងនាយករដ្ឋមន្ត្រីទាំង៣។ នេះជាការបញ្ជាក់របស់សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ អត្ថបទពេញ

បញ្ចប់បេសកកម្មនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល

បន្ទាប់ពីបញ្ចប់បេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងសម្ពោធសមិទ្ធផលនានារបស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីគោលការណ៍នៃការពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌនគរបាលជាតិ ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ផ្ដល់ការលើកទឹកចិត្តគាំទ្របង្កលក្ខណៈងាយស្រួលដល់កងកម្លាំងនគរបាល ដែលបានទទួលការអប់រំ អត្ថបទពេញ

សម្តេច​បវរ​ធិ​បតី​ប្រកាស​ហ៊ាន​ភ្នាល់​មិន​ធ្វើ​នាយក​រដ្ឋមន្ត្រី​ ប្រសិនបើ​បច្ចុប្បន្ន​គ្មាន​ស្រុក​ណាមួយ​គ្មាន​ការ​អភិវឌ្ឍន៍​ធៀប​និង​ឆ្នាំ​៨០

ភ្នំពេញ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថាបើ​គិត​ពី​ឆ្នាំ​៨០​ជាង​មក​ទល់​ពេល​បច្ចុប្បន្ន នៅ​មាន​ភូមិ​ស្រុក​ណាមួយ គ្មាន​ការ​អភិវឌ្ឍ​សោះសម្តេច​​មិន​ជឿ​សោះឡើយ ហើយ​ហ៊ាន​ភ្នាល់ មិនបាច់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទៀត​ក៏​បាន​ដែរ ប្រសិនបើ​មាន​ភូមិ​ស្រុក​មិន​មានការ​អភិវឌ្ឍ​អ្វី​សោះ​ ។ ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​ផ្លូវជាតិ​សរុប​៣​ខ្សែ មាន​ដូច​ជា​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៤១ ក្រោម​ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ស្ថិត​នៅ​ភូមិ​ស្ទឹង ឃុំ​អូរ​សារាយ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបន្ត សំណេះសំណាលជាមួយសិក្ខាកាមមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលកំពុងសិក្សានៅប្រទេសវៀតណាម

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស។ ពិធីសំណេះសំណាលបានប្រព្រឹត្តទៅនៅបរិវេណមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងមហាផ្ទៃ និងសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃជាង២០០នាក់។  លោក រ៉េន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងរបស់បណ្តាសាលាភាគខាងត្បូង នៃប្រទេសវៀតណាម

ក្នុងដំណើរទស្សនកិច្ចមកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។ លោក រ៉េន អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី (ចៅស្រីតូចលក់ផ្កា)ដើម្បីសាងសង់ជម្រក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូចលក់ផ្កា) ចូលជួបតាមសន្យានៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាល្ងាចនេះថា បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗគឺមានជីវភាពលំបាក អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ជាង៥ពាន់នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។ ឯកឧត្តម អត្ថបទពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា វប្បធម៌ ទេសចរណ៍ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ

ព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រោមដំបូលនៃសន្តិភាព គោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ដូចនេះទាមទារឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បន្តគាំទ្រដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងសុខសន្តិភាព ពង្រឹងស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនតាមគោលនយោបាយ អត្ថបទពេញ