ព្រះពុទ្ធបដិមាកសាងពីស្ពាន់កម្ពស់៩ម៉ែត្រ ទម្ងន់៩តោន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក ខណ:ការបើកការហោះហើរនឹងធ្វើឡើងនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥

ព្រះពុទ្ធបដិមា កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន នៅក្នុងអគារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក តាមបែបព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក និងព្រះសង្ឃទាំងពីរគណ:ចំនួន១៨អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អត្ថបទពេញ

៦ខែឆ្នាំ២០២៥ មន្រ្តីទទួលពាក្យសុំកែទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានជិត២ម៉ឺនច្បាប់

ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានី ខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋានសរុបចំនួន១៩.៦៥៨ច្បាប់ ខណៈនៅចុងឆ្នាំនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដំណើរការសេវាឌីជីថល។ ក្នុងចំណោមពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានទាំង១៩.៦៥៨ច្បាប់នោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ!

នៅពេលប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដាន និងទន្ទឹងរង់ចាំការមកដល់ថ្ងៃបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។ ទីតាំងសំខាន់ៗ ដែលឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កត់ពីភាពចាំបាច់នៃការបន្តថែរក្សាសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តកោះកុង

ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ អត្ថបទពេញ

សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ តាមសារាចររបស់សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តអនុវត្តបទឈប់បាញ់ ដោយពេញលេញ និងម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួល ដែលមានប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញលើកទឹកចិត្តនគរបាល ជាប់ទៅសិក្សានៅតួកគី ខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញដល់សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគី ដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។ អត្ថបទពេញ

ព្រឹទ្ធសភាពិនិត្យនិងឱ្យយោបល់ ដោយឯកភាពទាំងស្រុង លើលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពី សញ្ជាតិ

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមាន សមាជិកព្រឹទ្ធសភា ចូលរួមចំនួន៥៧រូប។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពី អត្ថបទពេញ

ឯកឧត្តម ជា ធីរិទ្ធ ៖ សម្តេចតេជោ តែងតែផ្តល់តម្លៃ ក្នុងការធ្វើទំនាក់ទំនងល្អ ជាមួយប្រទេសក្បែរខាង

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងតែបានផ្តល់សារៈសំខាន់ក្នុងការធ្វើទំនាក់ទំនង និងផ្តល់តម្លៃដល់ប្រទេសក្បែរខាងជាប់ជានិច្ច។ ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជាបានប្រាប់ក្រុមអ្នកសារព័ត៌មានមុនសម្តេចតេជោធ្វើដំណើរទស្សនកិច្ចនៅវៀតណាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោបានផ្តល់តម្លៃខ្ពស់ចំពោះបុណ្យឯករាជ្យជាតិរបស់វៀតណាម ព្រោះនេះជាកិច្ចខិតខំទាមទារឯករាជ្យរបស់វៀតណាមកាលពី៨០ឆ្នាំមុន ។  សម្រាប់ដំណើររបស់សម្តេចតេជោទៅវៀតណាមនេះ អត្ថបទពេញ

ចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់

នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ និងគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ព្រមទាំងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់។ សំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមបានរៀបរាប់យ៉ាងដូច្នេះថា៖ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អត្ថបទពេញ