សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ ក្នុងជំនួបនោះ, អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាមត្តេយ្យសិក្សាជីផុច ស្ថិតនៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ អគារសាលាមត្តេយ្យនេះ ផ្ដួចផ្ដើមកសាងដោយសម្ដេចក្រឡាហោម អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកការពង្រឹងច្បាប់ទម្លាប់ និងអនុវត្តតាមលិខិតបទដ្ឋាន ជាគ្រឹះធ្វើឱ្យស្ថាប័នរឹងមាំ និងមាននិរន្តរភាព

ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារនីតិកម្ម ក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់ និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។ អត្ថបទពេញ

ក្រសួងមហាផ្ទៃ ប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស

ក្រសួងមហាផ្ទៃដោយសហការជាមួយអង្គការក្លែនអន្តរជាតិកម្ពុជា បានសិក្សា និងគូរប្លង់ បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅតាមសាលាឃុំ សង្កាត់ ក្នុងគោលបំណង ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋាន សម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាពដែលមកស្នើសុំនិងទទួលសេវារដ្ឋបាល នៅសាលាឃុំ សង្កាត់ និងសម្រាប់បម្រើដល់សមាជិកក្រុមប្រឹក្សា បុគ្គលិកបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់អាចប្រើប្រាស់បានសមរម្យ ប្រកបដោយអនាម័យ និងផាសុកភាព។ អត្ថបទពេញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម

សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយនានា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីស្នាដៃនៃការកសាង ការពង្រឹង និងការអភិវឌ្ឍកងរាជអាវុធហត្ថ ជាមួយនិងការធ្វើកំណែទម្រង់ ការធ្វើទំនើបកម្ម និងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះផងដែរ។ ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា៖ ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា

ច្បាប់កាតព្វកិច្ចយោធារបស់កម្ពុជា ដែលមានហើយ តែមិនទាន់ដាក់ឱ្យអនុវត្តជិត២០ឆ្នាំមកហើយនោះ នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ទោះជាយ៉ាងនេះក្តី ច្បាប់ដ៏សំខាន់នេះ នឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំ​នួន ជាពិសេស រយៈពេលនៃការបំពេញកាតព្វកិច្ច ដែលកន្លងទៅ កំណត់ត្រឹម១៨ខែ ឱ្យមានរយៈពេលយូរជាងមុន ដល់២ឆ្នាំជាដើម។ ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ

នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមយកពេលវេលាជាង៣ម៉ោង ទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ួន សែន បង្ហាញនៅលើបណ្ដាញសង្គមរបស់សម្តេច៖ អត្ថបទពេញ

សម្ដេចបវរធិបតី ណែនាំឱ្យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ទូទាំងប្រទេសវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ដើម្បីអបអរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ អត្ថបទពេញ

ឯកអគ្គរដ្ឋទូតបារាំងបញ្ជក់ថា បារាំងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងទិដ្ឋភាពជំហលើច្បាប់អន្តរជាតិ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស ភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូត ក្នុងជំនួបនេះ អត្ថបទពេញ

កម្ពុជាបាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា៖ កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព អត្ថបទពេញ