សម្តេចក្រឡាហោម ស ខេង អំពាវនាវគ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមបង្ការទប់ស្កាត់អំពើឆបោក ចៀសវាងការខាតបង់ទ្រព្យសម្បត្តិលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ
បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមបង្ការទប់ស្កាត់អំពើឆបោក តាមអនឡាញ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។ សារអំពាវនាវនេះបានធ្វើឡើង ក្នុងពេលដែលសម្តេចមានវត្តមាន នៅក្នុងពិធីបញ្ចុះខណ្ឌសីមាសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអន្តរទីបការាម ហៅវត្តអណ្តូងស្វាយ ស្ថិតនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ អត្ថបទពេញ










