កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន៣៧នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួនចំនួន៣៧ នាក់ ក្នុងនោះមានស្រ្តី០៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញ ថាមានការសង្ស័យ មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា អត្ថបទពេញ

ប្រទេសតួកគី ចេញដីកាចាប់ខ្លួនលោក Netanyahu ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រទេសតួកគី

បើតាមការលើកឡើងរបស់ការិយាល័យរដ្ឋអាជ្ញានៃទីក្រុងអ៊ីស្តង់ប៊ុលបានឱ្យដឹងថា ខ្លួនបានចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu មន្ត្រីរដ្ឋាភិបាល និងយោធាជាន់ខ្ពស់ជាច្រើន  រូបពីបទបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។  ការិយាល័យរដ្ឋអាជ្ញាបានឱ្យដឹងថា “តាមសំណើរបស់ការិយាល័យរដ្ឋអាជ្ញាទទួលបន្ទុកសំណុំរឿងព្រហ្មទណ្ឌនៅទីក្រុងអ៊ីស្តង់ប៊ុល បានចេញដីកាចាប់ខ្លួនមនុស្សចំនួន ៣៧នាក់ រួមមាននាយករដ្ឋមន្ត្រី អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រមុខការទូតកូរ៉េ ជួបពិភាក្សា និងធ្វើជាអធិបតីនៃពិធីចុះMOU រវាងអគ្គស្នងការនគរបាល

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយម។ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Cho Hyun អត្ថបទពេញ

លោក ជា ធីរិទ្ធ ៖ តុលាការថៃចេញដីកាចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត គឺជាល្បែងនយោបាយប្រជាភិថុតិ

លោក ជា ធីរិទ្ធ បានថ្លែងថា ករណីតុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃបានចេញដីកាចាប់ខ្លួនឯកឧត្តម លី យ៉ុងផាត សមាជិកព្រឹទ្ធសភា គឺជាល្បែងនយោបាយប្រជាភិថុតិតែប៉ុណ្ណោះ ។ តុលាការព្រហ្មទណ្ឌថៃបានចេញដីកាឲ្យចាប់ខ្លួនឯកឧត្តម លី យ៉ុងផាត ព្រមទាំងរឹបអូសផ្ទះសម្បែង និងគណនីធនាគារដែលឧកញ៉ា លី យ៉ុងផាត អត្ថបទពេញ

ឃាត់ខ្លួនមនុស្ស ២៦៣នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តព្រះសីហនុ

ជនសង្ស័យចំនួន ២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online អត្ថបទពេញ

បង្ក្រាបក្លឹបកម្សាន្តមួយកន្លែងនៅក្រុងបាវិត ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនមនុស្សជាង ៣០០នាក់

កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តមួយកន្លែងកណ្តាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀនមួយចំនួន។ ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន អត្ថបទពេញ

៩វិច្ឆិកាទិវាបុណ្យឯករាជ្យស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប

ប្រជាពលរដ្ឋខ្មែរចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ក្នុងការតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ ពីអាណានិគមន៏និយមបានរាំង។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាខួប៧២ឆ្នាំ ដែលប្រទេសកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមន៍និយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឆ្លៀសវៃរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល អ្នកសារព័ត៌មាន ដែលធ្វើសេចក្តីរាយការណ៍ពេលយប់ ដើម្បីតម្រង់ទិសការអនុវត្តក្រមសីលធម៌ និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន

នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដែលបំពេញការងាររាយការណ៍ពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដើម្បីណែនាំ និងលើកទឹកចិត្តឱ្យអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។ ជំនួបនេះបានចាត់ចែងនៅសាលមណ្ឌលណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងជាច្រើនរូប។ ក្នុងឱកាសនេះ អត្ថបទពេញ

កម្ពុជា​-​ថៃ ឈាន​ដល់​ការ​ពិភាក្សា​ការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​តំបន់​សាកល្បង​លើ​ការ​ដោះ​មីន​ជា​អាទិភាព​នៅ​តាម​​ព្រំដែន

ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ លើ​ការងារ​ដោះ​មីន​មនុស្ស ធម៌​ បាន​ប្រគល់​ភារកិច្ច​ជូនក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ (TMAC) ឱ្យ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​បច្ចេក ទេស ដើម្បី​ពិនិត្យ​តំបន់​សាកល្បង​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន ដែល​ស្ថិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ទល់មុខឃុំ​ណូ​ន​ម៉ាក​ម៉ូ​ន អត្ថបទពេញ

ទេសចរជាង៣៦ម៉ឺននាក់ ដើរកម្សាន្តខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥

មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា រយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាង៣៦ម៉ឺននាក់ ដោយតួលេខនេះបានកើនឡើង ៥.៧៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៣៦៨,២៤៦នាក់ បានដើរកម្សាន្តនៅខេត្តសៀមរាប នាឱកាសព្រះរាជពិធី អត្ថបទពេញ