ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សន្យារៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅវេណេហ្ស៊ូអ៊ីឡាឱ្យបានត្រឹមត្រូវ ក្រោមកិច្ចសហការជាមួយមេដឹកនាំថ្មី

តាមរយៈសន្ទរកថាថ្មីៗនេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរនយោបាយនៅប្រទេសវេណេហ្ស៊ូអ៊ីឡា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយដោយផ្ទាល់ ដោយមានការចូលរួមពីសមាជិកសំខាន់ៗនៃគណៈរដ្ឋមន្ត្រីរបស់លោក រួមមានលោក ហេកសេត (Hegseth) និងលោកម៉ាកូរ៉ូបីយ៉ូ (Marco Rubio)។ លោកត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកមិនមែនដកមេដឹកនាំបច្ចុប្បន្នចេញ ហើយទុកប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរនោះទេ។ អត្ថបទពេញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ អះអាងថា ភូមិចំនួន៤នៅតំបន់បឹងត្រកួន ត្រូវយោធាថៃហ៊ុមព័ទ្ធរំលោភកាន់កាប់ដោយខុសច្បាប់

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ អះអាងថា ភូមិចំនួន៤ភូមិ នៅក្នុងតំបន់បឹងត្រកួន ត្រូវយោធាថៃហ៊ុមព័ទ្ធដោយដាក់កុងតឺន័ររំលោភ កាន់កាប់ដោយខុស  ច្បាប់ និងគ្មានមូលដ្ឋាន ដោយមិនខ្លាចច្បាប់អន្តរជាតិ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ អនុវត្តបទឈប់បាញ់ត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ អត្ថបទពេញ

សហរដ្ឋអាម៉េរិក បើកការវាយប្រហារប្រទេសវេណេហ្ស៊ួអ៊ីឡា ចំនួន៧ទីតាំងឃាត់ខ្លួនមេដឹកនំា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា លោកស្រី Cilia Flores

យោងតាមប្រព័ន្ធផ្សព្វផ្សាយនានាបានលើកឡើងថា សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមផ្លូវគោកទៅលើប្រទេសវេណេហ្ស៊ួអ៊ីឡា យ៉ាងហោចណាស់មានការផ្ទុះចំនួន៧ទីតំាង ខណៈដែលរដ្ឋាភិបាលវេណេហ្ស៊ូអ៊ីឡា បាននិយាយថា នៅក្នុងចំណោមទីតំាងដែលវាយប្រហារនោះមាន ក្រុងមីរ៉ាន់ដា ក្រុងអារំាងហ្គ័រ និងក្រុងឡាហ្គៃរ៉ាជាដើម..។ ពុំទាន់ឃើញមានរបាយការណ៍និយាយអំពីទំហំខូចខាត និងតួលេខជនរងគ្រោះចេញពីការវាយប្រហាររបស់កងយោធាសហរដ្ឋអាម៉េរិកនៅឡើយទេ នៅក្នុងប្រទេសវេណេហ្ស៊ួអ៊ីឡា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អត្ថបទពេញ

ក្រសួងការបរទេស៖ អំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំ កងកម្លាំងប្រដាប់អាវុធថៃ បានវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង ក្នុងទឹកដីកម្ពុជាចំនួន១៤តំបន់ ក្នុងខេត្តចំនួន៤

ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានា ដែលស្ថិតយ៉ាងជាក់ច្បាស់ អត្ថបទពេញ

រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តនាំអំណោយផ្តល់ជូនជនភៀសសឹក នៅតាមជំរុំភៀសសឹក ក្នុងខេត្តចំនួន៤

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានដឹកនាំប្រតិភូថ្នាក់ខេត្ត និងសប្បុរសជននានាចុះទៅតាមបណ្តាខេត្តចំនួន៤ស្ថិតនៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ដើម្បីសំណេះសំណាលជាមួយជនភៀសសឹកកំពុងស្នាក់នៅក្នុងជំរុំជនភៀសខ្លួននិងផ្តល់អំណោយដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ដំណើរបេសកកម្មមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ស្ពឺបានធ្វើឡើងរយៈពេល៣ថ្ងៃលើខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យនិង បន្ទាយមានជ័យ ។ ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ខណៈដែលប្រទេសជាតិ អត្ថបទពេញ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកអំពីស្ថានការណ៍ដែលបាននិងកំពុងវិវត្តន៍ ព្រមទាំងការងារដែលកម្ពុជា-ថៃ បានព្រមព្រៀងគ្នា ហើយត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហាដែលកំពុងតែប្រឈមមុខនាពេលនេះ ដោយលោកបានរម្លឹកពីខ្លឹមសារនៃសេចក្តីប្រកាសរួមនាកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ JBC រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់នៅត្រង់ចំណុចទី៣ អត្ថបទពេញ

សម្តេចធិបតី ៖ កម្មករ នឹងទទួលបានប្រាក់ខែ២១០ដុល្លារ ចាប់ពីខែមករាឆ្នាំ២០២៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងការអបអរសាទរជាមួយកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដែលនឹងចាប់ផ្ដើមទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២៦នេះតទៅ ខណៈប្រាក់ឈ្នួលកាលពីឆ្នាំ២០២៥ មានតែ២០៨ដុល្លារ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទពេញ

ការទន្ទឹមរង់ចាំរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ពេលនេះបានដូចបំណងហើយ គឺការដោះលែងវីរជនកងទ័ពកម្ពុជាទាំង១៨រូប

ការទន្ទឹមរង់ចាំរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ពេលនេះបានដូចបំណងហើយ គឺការដោះលែងវីរជនកងទ័ពកម្ពុជាទាំង១៨រូប ដែលបានធ្វើឱ្យប្រជាជនមានក្តីរំភើបនិងរីករាយជាទីបំផុត ។  លោកស្រី សុធីតា ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បានបង្ហាញអារម្មណ៍ រីករាយយ៉ាងក្រៃលែង ដែលយោធិនកម្ពុជាទាំង១៨រូប បានត្រឡប់មកកម្ពុជាវិញ តាមរយៈការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ ។ លោកស្រីបានបន្តថា សម្រាប់ការជ្រើសរើសយកវិធីសាស្ត្របញ្ចប់ភ្លើងសង្គ្រាម អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្ត្រា ៖ អ្នកព័ត៌មានភាគច្រើនគោរពស្តង់ដាសុវត្ថិភាព ពេលចុះយកព័ត៌មានជម្លោះព្រំដែន

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កេតឃើញថា ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិភាគច្រើន បានគោរពស្តង់ដាសុវត្ថិភាព នៅពេលចុះយកព័ត៌មានជម្លោះព្រំដែនកម្ពុជា-ថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាមជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន។ អត្ថបទពេញ

ជនភៀសខ្លួនថៃស្ថិតនៅក្រោមសម្ពាធ ខណៈក្រុមហ៊ុនហិរញ្ញវត្ថុអំពាវនាវឱ្យមានការបង់ទាន់ពេលវេលា

ជនភៀសខ្លួនដែលបានភៀសចេញពីសង្គ្រាមកម្ពុជា-ថៃ កំពុងស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង ហើយក្រុមហ៊ុនហិរញ្ញវត្ថុអំពាវនាវឱ្យមានការបង់រំលស់ឱ្យទាន់ពេលវេលា ខណៈការប្រយុទ្ធគ្នាបានអូសបន្លាយអស់មួយរយៈ ដែលធ្វើឱ្យពួកគេមិនអាចធ្វើការ និងគ្មានប្រាក់ចំណូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អ្នកយកព័ត៌មានបានរាយការណ៍ថា អ្នកភូមិរាប់ពាន់នាក់មកពីតំបន់ព្រំដែន ដែលបានជម្លៀសទៅកាន់ទីជម្រកនៅក្នុងខេត្តបុរីរម្យ កំពុងជួបប្រទះភាពតានតឹងកាន់តែខ្លាំងឡើង ព្រោះពួកគេមិនអាចធ្វើការ និងគ្មានប្រាក់ចំណូលអស់រយៈពេលជិតពីរសប្តាហ៍មកហើយ។  អត្ថបទពេញ