ផ្លាស់ប្ដូរស្នងការខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌

អនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០២រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ ៖ ១-ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អត្តលេខ ០៩០៤៩ ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទៅជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌។ ២-ឧត្តមសេនីយ៍ត្រី អត្ថបទពេញ

អ៊ីរ៉ង់តែងតាំងលោក Mojtaba ដែលជាកូនប្រុសរបស់លោក Khamenei ជាមេដឹកនាំកំពូលថ្មី

អ៉ីរ៉ង់ នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានតែងតាំងលោក Mojtaba ​Khamenei ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ជំនួសឪពុក របស់លោក គឺលោក Ali Khamenei ដែលនេះជាសញ្ញាមួយបង្ហាញពីការរឹងទទឹងរបស់ទីក្រុងតេហេរ៉ង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អត្ថបទពេញ

រាជធានីភ្នំពេញត្រៀមរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់ដឹកជញ្ជូន​ពលរដ្ឋ​ទៅខេត្ត​ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ដោយ​ឥតគិតថ្លៃ​

រាជធានីភំ្នពេញ​៖​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ថា​  ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១១ នាថ្ងៃទី០៦ ខែមីនា មីនា អត្ថបទពេញ

សម្តេចធិបតី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តី នៅគ្រប់វិស័យការងាររបស់បុរស

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ខណៈគម្រោងសាងសង់ទាំងមូល ទាំងស្ពាន និងផ្លូវតភ្ជាប់សម្រចបានជិត១០០ភាគរយហើយនោះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អត្ថបទពេញ

លោកត្រាំ ស៊កសៀតពាក្យសម្ដីថា គោលដៅរបស់អាម៉េរិក គឺការពារអ្នកដែលមានសតិមិនប្រក្រតី មិនឱ្យកាន់កាប់អាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកោតសរសើរពីសមត្ថភាពយោធាដ៏ខ្លាំងក្លារបស់សហរដ្ឋអាម៉េរិក ក្នុងការដោះស្រាយវិបត្តិជម្លោះជាមួយអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថាវាជាប្រតិបត្តិការដ៏ចាំបាច់ ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអ៊ីរ៉ង់បានបង្កឡើងអស់រយៈពេល ៤៧ឆ្នាំមកហើយ ។ លោកត្រាំ បានស៊កសៀតពាក្យសម្ដីថា គោលដៅចម្បងរបស់លោក គឺការពារមិនឱ្យមនុស្សឆ្កួត ឬអ្នកដែលមានសតិមិនប្រក្រតីកាន់កាប់អាវុធនុយក្លេអ៊ែរឡើយ។ លោកបានសន្យាថា នឹងបន្តប្រើប្រាស់កម្លាំងយោធាដែលលោកបានកសាងឡើង អត្ថបទពេញ

អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាចំនួន១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ អត្ថបទពេញ

ឯកឧត្តម ស សុខា អញ្ជើញបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្ដីពីការចែករំលែកចំណេះដឹង និងបទពិសោធស្ដីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន (មុខងារស្របតាមចរិតលក្ខណៈជាទីក្រុងធំ)។ សិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធនេះ ត្រូវបានរៀបចំឡើងដោយ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការរៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន អត្ថបទពេញ

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំង Online Scam ក្នុងអាគារសភាពាណិជ្ជកម្ម ឆុងឈីង នៅខណ្ឌចំការមន រឹបអូសវត្ថុតាងបម្រើសកម្មភាពប្រព្រឹត្តបទល្មើស និងគ្រឿងញៀនមួយចំនួនធំ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលអាគារសភាពាណិជ្ជកម្ម ឆុងឈីង ក្នុងភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ និងឈានដល់ការបង្ក្រាប រឹបអូសវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើស Online Scam ព្រមទាំងគ្រឿងញៀនណមួយចំនួនធំ។ ប្រតិបត្តិការនេះដឹកនាំដោយលោក សុខ ពេញវុធ អត្ថបទពេញ