ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សួន សុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ វីរកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគទី៤ ខេត្តព្រះវិហារ ។
ក្នុងឱកាសនៃការចុះជួបសំណេះសំណាលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រគល់អំណោយដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអំណោយរបស់ក្រសួងមហាផ្ទៃ ជូនវីរកងកម្លាំងនគរបាលផងដែរ ។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនដល់វីរកងកម្លាំងនគរបាល នាឱកាសនោះ រួមមាន ៖ អាវក្រោះ ចំនួន ១ ៣៣៧អាវ និងមួកដែកចំនួន ១ ២៩៤មួក។
អំណោយក្រសួងមហាផ្ទៃដែលបានប្រគល់ជូនវីរកងកម្លាំងនគរបាល រួមមាន ៖ ទឹកបរិសុទ្ធ ចំនួន ៨៨០កេស , ភេសជ្ជៈគ្រុឌ ចំនួន ៦១៥កេស , សាច់ជ្រូកកំប៉ុង ចំនួន ២៨៥កេស , ពងមាន់រសជាតិដើម ចំនួន ២១២កេស , ត្រីខឌីនកំប៉ុង ចំនួន ២៣៩កេស , ថ្នាំបាញ់មូសចំនួន ២ ០០០ដប , ថ្នាំក្អក ថ្នាំបញ្ចុះកំដៅ ថ្នាំរាគ ថ្នាំក្រពះ និងថ្នាំផ្តាសាយ ចំនួន ២៥០ប្រអប់ , មី ៤រសជាតិ ចំនួន ៣ ០០០កេស , តង់ក្លែងភេទ ចំនួន ២០០សន្លឹក, អាវក្លែងភេទ ចំនួន ៥០០អាវ និងថវិកា ចំនួន ៥ម៉ឺនដុល្លារ៕










