អភិបាលខេត្តកំពត ស្នើដល់សេវាករទាំងអស់អនុវត្តគោលការណ៍៣ចំណុចដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្ត និងទាក់ទាញភ្ញៀវទេសចរ

កំពត៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពត នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពតក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន អត្ថបទពេញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩)

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។  អត្ថបទពេញ

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រកាសចូលកាន់មុខតំណែង មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត និងសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

តាកែវ៖ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែងមន្រ្តី រាជការ នៃរដ្ឋបាលខេត្តនិងជួបសំណេះសំណាលជាមួយមន្រ្តីរាជការរដ្ឋបាលខេត្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។  បើតាមលោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវ ឡើងអានដីការរបស់ រដ្ឋបាលខេត្តតាកែវ ស្ដីពីការបញ្ចប់ភារកិច្ចផ្លាស់ប្ដូរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ច ជូនមន្រ្តីរាជការស៊ីវិល នៃរដ្ឋបាលខេត្ត ចំនួន ២៦រូប ក្នុងនោះ មន្រ្តីរាជការដែលប្រកាស តែងតាំង លោក ភុំ ផល ជា នាយកទីចាត់ការរដ្ឋបាល, លោក ឆេង ចន្ថា ជា នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត,  លោក យស ចំណាន ប្រធានអង្គភាពលទ្ធកម្ម និងមន្រ្តីនាយករងទីចាត់ការ អនុប្រធានអង្គភាព ប្រធាន អនុប្រធាន ការិយាល័យនិងមន្រ្តីមួយចំនួនទៀត ។ មានប្រសាសន៍សំណេះសំណាលនាឳកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការផ្តាំផ្ញើ ដល់មន្រ្តីរាជការទើបទទួលបានការ ផ្លាស់ប្តូរតែងតាំងមុខតំណែងថ្មី ត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អ ក្នុងចំណោមមន្ត្រីទាំងអស់ក្នុងអង្គភាពរបស់ខ្លួន និងត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ក្នុងអង្គភាពឱ្យបានល្អ និង ត្រូវបន្តខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចស្នួលរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់៕

នគរបាលជំនាញផ្នែកបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ អំពាវនាវ ដល់ពលរដ្ឋចូលរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះទៀនធូប និងភ្លើងតុបតែង ដើម្បីបញ្ចៀសអគ្គិភ័យនាថ្ងៃចូលឆ្នាំខាងមុខ

លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្ថបទពេញ

ជិះកម្សាន្តគ្រប់កន្លែងសូមកុំភ្លេចមួកសុវត្ថិភាព បើមិនចង់ឱ្យមុខផ្ទះមានរោងបុណ្យនៅថ្ងៃចូលឆ្នាំ..!

មិនមែនជាការប្រមាថ ប៉ុន្តែជាការព្រួយបារម្ភ និងជាការលើកទឹកចិត្តជំរុញការអនុវត្តច្បាប់ និងការពារសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ជាពិសេសក្នុងរយៈពេលនៃការខិតជិតឈានចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានយុវជនយុវនារីជាច្រើនបន្តបន្ទាប់ បានធ្វើដំណើរជាក្រុមៗ តាមមធ្យោបាយម៉ូតូ ដើរលេងកម្សាន្តតាមមូលដ្ឋានរបស់ខ្លួន ទាំងនៅរាជធានី និងទីប្រជុំជន ដោយភាគច្រើន មិនបានពាក់មួកសុវត្ថិភាព។ ត្រង់ចំណុចនេះលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អត្ថបទពេញ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១០ ខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អត្ថបទពេញ

ស្ពានអាកាស “មរតកតេជោ”បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជា អធិប តី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ” នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។ ស្ពានអាកាសមរតកតេជោ មានទីតាំងភូមិសាស្ត្រស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ អត្ថបទពេញ

អាវុធហត្ថ ឃាត់ខ្លួន ភរិយាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ (នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់)នៃស្នងការខេត្តបាត់ដំបង និងបក្ខពួក៤នាក់ទៀត ករណីជួញដូរដោយខុសច្បាប់នូរសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង

បាត់ដំបង៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថ ខេត្តបាត់ដំបង សហការណ៍ ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុករតនៈមណ្ឌល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់: ១.ឈ្មោះ  ចែត ស្រីមុំ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ អត្ថបទពេញ

លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ លោក បោន ប៊ិន ប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់ ។ ពិធីនេះក៏មានការចូលរួមពីលោក គាត ហ៊ុល អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធស្នាក់ការលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ដោយបញ្ជាក់មហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀកនិងមានគុណភាពជូនពលរដ្ឋ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីមហិច្ឆតាក្នុងការពង្រាយសេវាក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនផងដែរ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ អត្ថបទពេញ