សម្តេចធិបតី ឆ្លើយតបលិខិតភាគីថៃខេត្តស្រះកែវ ពីបញ្ហាបើកច្រក! សម្តេចនៅតែអះអាងថា បើថៃបើកច្រកដូច ដើមវិញ ទើបច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ នឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ «ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ អត្ថបទពេញ

គណបក្សប្រជាជនកម្ពុជា រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ តាមរយៈផេកហ្វេសប៊ុក និងឆានែលតេឡេក្រាមផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលផ្តួចផ្តើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញា ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង អត្ថបទពេញ

ស្រ្តីខ្មែរ២នាក់ ដែលទាហានថៃ ឃាត់ខ្លួន ត្រូវបានដោះលែងវិញហើយ ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ

ស្រ្តីខ្មែរ២នាក់ដែលទាហានថៃឃាត់ខ្លួន កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ ដោយមានការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អាជ្ញាធរពាក់ព័ន្ធ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ ការប្រមាថសម្តេច និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថា គ្មានវិជ្ជាជីវៈនេះ គឺជាការប្រមាថដែលមិនធ្លាប់មាន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថាការប្រមាថសម្តេច និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថា គ្មានវិជ្ជាជីវៈនេះ គឺជាការប្រមាថដែលមិនធ្លាប់មាននេះគឺជាលើកទី១ហើយ ដែលសម្តេចទទួលការប្រមាថបែបនេះ។ ការប្រមាថនេះហើយ ដែលលោកស្រីត្រូវចាំ ភាសាគ្មានវិជ្ជាជីវៈ មិនត្រូវប្រើចំពោះអ្នកនយោបាយទេ។ នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល អត្ថបទពេញ

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តស្រះកែវ និយាយបែបញុះញុង់ ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ មិនសម្យធ្វើជាថ្នាក់ដឹកនាំ និងមិនសម្យធ្វើជាអភិបាលខេត្តទេ!

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្តាំទៅ អភិបាលខេត្តស្រះកែវ បានស្នើរដ្ឋាភិបាល លុបចោលទំនាក់ទំនង៧៥ឆ្នាំ សម្ព័ន្ធភាពរវាង កម្ពុជា-ថៃ និងបញ្ឈប់គំរោងនានាជួយកម្ពុជា ជាអភិបាលនិយាយបែបញុះញុង ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ ។ ការស្នើរបស់អភិបាលស្រះកែវរូបនេះ បានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្រ្តីថៃ ពេលចុះទៅដល់ព្រំដែនច្រកទ្វារខ្លងលឹក ជាប់ច្រកទ្វារប៉ោយប៉ែត អត្ថបទពេញ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការព្រួយបារម្ភចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ភាគីថៃ ដែលនាំឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

តាមរយៈបណ្តាញសារព័ត៌មាននានាក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងភ្ញៀវទេសចរដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។ តាមរយៈសេចក្តីថ្លែងការណ៍ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរួមមាន៖ ទី១៖ សេរីភាពក្នុងការធ្វើដំណើរការបិទព្រំដែនដោយឯកភាគីរបស់ថៃ បានបង្កឱ្យមនុស្សជាច្រើនរួមមានកម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរឆ្លងព្រំដែនបាន។ អត្ថបទពេញ

ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ព្រឹកនេះ បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១២ ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី៣ និងសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អត្ថបទពេញ

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។ កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យ អត្ថបទពេញ

យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការតវ៉ានឹងទាហានថៃ មិនព្រមបើកច្រកទ្វារ ខ្លងលឹក-ប៉ោយប៉ែត ដែលកកស្ទះមាត់ច្រកឲ្យចូលមកកម្ពុជាវិញ

ពលរដ្ឋខ្មែរ២នាក់ ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ា​នៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ។ យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យ តាំងពីព្រឹក រហូតដល់៧ជាងយប់។ យើងសង្ឃឹមថា អត្ថបទពេញ