នាវាកងស្វ័យការពារជើងទឹកជប៉ុន ០២គ្រឿង ចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម, ក្លាយជានាវាបរទេសទី១ ដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែនេះ ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រះសីហនុ៖ រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅ ទទួលស្វាគមន៍នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសេចក្ដីអរគុណគ្រួសារកងកម្លាំង ដែលមានស្វាមី ភរិយា និងកូនចៅ លះបង់ពេលវេលាដើម្បីថែរក្សាសន្តិសុខនាឱកាសឆ្នាំថ្មី!

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី នៃកងកម្លាំងដែលបានលះបង់សេចក្ដីសុខ និងភាពរីករាយនៃការជួបជុំក្រុមគ្រួសារ ដើម្បីទទួលភារកិច្ចថែរក្សាសន្តិសុខ អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យ​៖​ នៅថ្ងៃសៅរ៍ ទី១៩​ ខែមេសា​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រួមនិងលោកជំទាវ​ និងសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ កាលពីពេលកន្លងទៅថ្មីៗ ក្នុងនោះមាន​ ៨គ្រួសារនៅក្នុងស្រុកស្វាយចេ ៥គ្រួសារនៅក្នុងសង្កាត់ម្កាក់​ និង១១គ្រួសារ​ អត្ថបទពេញ

ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ក៏មិនខុសពីឆ្នាំកន្លងទៅនោះដែរ មនុញ្ញផលនៃសុខសន្តិភាព បានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅប្រកបដោយក្ដីរីករាយនៅគ្រប់ច្រកល្ហកទូទាំងប្រទេស។ ការធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈគឺជាកត្តាគន្លឹះ និងជាភារកិច្ចស្នូលរបស់កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានអនុវត្តតួនាទីនេះប្រកបដោយការទទួលខុសត្រូវផងដែរ។  លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា «ក្នុងរយៈពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ខ្ញុំបានប្រើប្រាស់កងកម្លាំងនគរបាលជាង៧០០នាក់ អត្ថបទពេញ

សមត្ថកិច្ច​ កំពុងស្វែងរកស្ត្រីម្នាក់​ ដែលសំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកគាត់ចេញពីប្រទេសចិន

ភ្នំពេញ៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា​ ជុំវិញករណីស្ត្រីម្នាក់ឈ្មោះ ញ៉ែម ស្រីល័ក្ខ ស្រុកកំណើត នៅភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គម ដោយបានសំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកគាត់ចេញពីប្រទេសចិន មកស្រុកកំណើតវិញ។ អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យចំនួន ១ម៉ឺនដុល្លារ ដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ

លោក សេង សក្តា រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា អត្ថបទពេញ

Ford ប្រកាសផ្អាក​ការ​នាំ​ចេញ​រថយន្ត​ទៅ​កាន់ប្រទេស​ចិន​ ចំពេលមានតានតឹងពាណិជ្ជកម្មពីពន្ធលោក Trump កំពុងកើនឡើង

ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែផលប៉ះពាល់នៃពន្ធសងសឹកដែលត្រូវបានដាក់ចំពេលគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពន្ធគយទាំងនេះបានធ្វើឱ្យពន្ធយានយន្តក្នុងប្រទេសចិនកើនឡើងខ្ពស់ដល់ទៅ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន ២ ពាក់ព័ន្អនឹងការគ្រប់គ្រងនគរបាលជាតិ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន២៖ ទីមួយ គឺអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទីពីរ អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស អត្ថបទពេញ

រដ្ឋបាលខេត្តសៀមរាប បង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

រដ្ឋបាលខេត្តសៀមរាបបានកោតសរសើរ ព្រមទាំងបង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈជាទីបំផុត ចំពោះការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ រួមទាំងសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ការកោតសរសើរនេះបានធ្វើឡើងបន្ទាប់ពីខេត្តសៀមរាប បានទទួលការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរជាតិ អត្ថបទពេញ

លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស បានលើកឡើងថា ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥត ងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង អត្ថបទពេញ