Home

សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ នៅឆ្នាំ២០២៤!

នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តើការកាត់ពន្ទុបណ្ណបើកបរ អនុវត្តយ៉ាងដូច្ដេច? យោងតាមប្រការ៤នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍ ។ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ គួរគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ និងក្របខណ្ឌតំបន់នានា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យប្រទេសកម្ពុជានិងប្រទេសថៃគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានាដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ អត្ថបទពេញ

ភ្លៀងបន្តធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២៥% ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ អត្ថបទពេញ

ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ចុះហត្ថលេខាលើឯកសារចំនួន០៧ សំខាន់ៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម អត្ថបទពេញ

ឃាត់ពលករខ្មែរ ៤១នាក់ ស្រី១៨នាក់ ក្មេង០៦នាក់ ស្រី០២នាក់ បម្រុងលួចឆ្លងដែនតាមមេខ្យល់ទៅថៃ ដោយខុសច្បាប់

បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរស្រឡៅ និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្តបានប្រទះឃើញ ពលរដ្ឋចំនួន៤១នាក់ ស្រី១៨នាក់ ក្មេង ០៦នាក់ ស្រី០២នាក់ ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង ។ បើតាមលោកវរសេនីយឯក សយ សំណាង មេប៉ុស្តិ៍ស្តីទី អូរស្រឡៅ បានអោយដឹកថា៖ កម្លាំងប៉ុស្តិ៍ និងប្រជាការពារ អត្ថបទពេញ

កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនករណីក្មេងទំនើង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទ 1296

សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ 1296 ករណីក្មេងទំនើងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។ នៅវេលាម៉ោង ២៣និង៤៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (អាវុធប្រហាផ្សេងទៀត) ដោយមានក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា ០៣នាក់ ដោយមានកាន់កាំបិទផ្គាក់នៅចំណុចស្ពានរោករ៉ាកស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ។ អត្ថបទពេញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលសម្ភារប្រេីប្រាស់ក្នុងការិយាល័យ ជាអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញទទួលសម្ភារៈ ជាអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។  នាឱកាសនោះក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការបង្ហោះព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ពាក់ព័ន្ធករណីកម្ចីអនឡាញ

ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” បានយករូបថតរបស់ប្រជាពលរដ្ឋយកទៅបង្ហោះ (post) បរិហារកេរ្តិ៍ដូចជា៖ ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ… ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យ ដឹងថាគណនីហ្វេសប៊ុកឈ្មោះ “Vy អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាទីផ្សារសេរី ដូច្នេះរថយន្តណាតម្លៃសមរម្យ គឺគេទិញជិះហើយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជាជាទីផ្សារសេរី ដូច្នេះរថយន្តណាតម្លៃសមរម្យ គឺគេទិញជិះហើយ ដូច្នេះតាមបណ្តាក្រសួងស្ថាប័ន គឺមិនតម្រូវឲ្យត្រូវតែទិញរថយន្តពីក្រុមហ៊ុនណាយកមកប្រើនោះទេ ឲ្យតែក្រុមហ៊ុនណាតម្លៃទទួលយកបាន គុណភាពល្អ គឺទិញប្រើ”។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត FORD នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ អត្ថបទពេញ

ខេតត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ 

កំពង់ស្ពឺ៖ ខេតត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៥៩ ៩៥៣បណ្ណ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោកឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅបរិវេណកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន អត្ថបទពេញ