Home

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ដល់កងកម្លាំងនគរបាលក្រោមឱវាទ

ស្តាប់ AI អាន៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់កម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ កម្លាំងនគរបាលកងអន្តរាគមន៍។ លោកឧត្តមសេនីយ៍ត្រី រ៉ែម អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន បដិសេធសំណើនាយករដ្ឋមន្ត្រីថៃ ឱ្យមានការចរចារ ដើម្បីបើកច្រកព្រំដែនឡើងវិញ ដោយថា “ខ្ញុំយល់ ខ្ញុំអាណិត តែខ្ញុំមិនអាចយកការរាប់អានគ្នា ទៅដោះដូរនឹងផលប្រយោជន៍ជាតិបាននោះទេ”

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធចំពោះសំណើរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថងថាន ដែលស្នើសុំឱ្យមានការចរចារវាងភាគីកម្ពុជា-ថៃ ដើម្បីឱ្យមានការបើកច្រកព្រំដែនទាំងអស់ រវាងប្រទេសទាំងពីរឡើងវិញ។ សំណើរបស់នាយករដ្ឋមន្ត្រីថៃ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន មានរយៈពេល១៧៖០៦នាទី ស្តីពីស្ថានភាពជម្លោះព្រំដែនរវាងប្រទេសកម្ពុជា អត្ថបទពេញ

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមេីល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ អាជ្ញាធរក្រុង បានអញ្ជើញចុះពិនិត្យមេីលស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសំណេះសំណាលជាមួយបងប្អូន-ចេញចូល ប្រទេសទាំង២ កម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្ដម បានមានប្រសាសន៍ថា ក្រោយពីភាគីថៃបានសម្រេចបិទច្រកទ្វារជាឯកតោភាគី និងបានកំណត់ម៉ោងបេីកច្រកនៅម៉ោង៨ព្រឹក អត្ថបទពេញ

យុវជន យុវនារី និងពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះ ស្រាយជម្លោះព្រំដែនឈរលើ ច្បាប់អន្តរជាតិ និងផ្តល់ជាកម្លាំងចិត្តដល់វីរយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ជំហររបស់ប្រជាពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាតចូលរួមធ្វើជាខឿនការពារជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អត្ថបទពេញ

ពលរដ្ឋជាង៣,០០០នាក់ នៅតំបន់សមរភូមិក្នុងខេត្តព្រះវិហារ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពដែលអាជ្ញាធរខេត្តរៀបចំនៅស្រុកគូលែន

ប្រជាពលរដ្ឋចំនួន១,០៤៧គ្រួសារ ស្មើមនុស្សជាង៣,០០០នាក់ រស់នៅភូមិចំនួន៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី, អានសេះ និងជាំតែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជូនពួកគាត់ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា អត្ថបទពេញ

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបជាមួយអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កាលពីព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២៥​នៅទីស្តីការក្រសួងបានអញ្ជើញជួបអង្គទូតបរទេសចំនួន ២៧ ប្រទេស ប្រចាំព្រះ​រាជាណាចក្រ​កម្ពុជា​ដើម្បីធ្វើការពន្យល់អំពីការវិវត្ត​នៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ គួររំលឹកថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក អត្ថបទពេញ

គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ពលករខ្មែរជិត២ពាន់នាក់ បានវិលត្រឡប់មកប្រទេសកំណើតវិញ តាមច្រកព្រំដែនទាំង៥ ក្នុងភូមិសាស្ត្រ នៃខេត្តបាត់ដំបង

បាត់ដំបង៖ ពលករខ្មែរជិត២ពាន់នាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តនៃខេត្តបាត់ដំបង ។ នេះបើតាមលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង តាមប្រព័ន្ធ Telegram នារាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ។ លោក សឿម អត្ថបទពេញ

ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយស្វែងរកការងារជូនពលករខ្មែរ ដោយសហគ្រាសនានានៅទូទាំងប្រទេស ត្រូវការកម្លាំងពលកម្មជាង ២៣ម៉ឺនកន្លែង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងជួយសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ និងជាពិសេសការជួយស្វែងរកការងារជូនបងប្អូនដែលត្រលប់មកមាតុភូមិកម្ពុជារបស់យើង ដោយបច្ចុប្បន្នសហគ្រាសគ្រឹះស្ថាននានានៅទូទាំងប្រទេស កំពុងតែត្រូវការកម្លាំងពលកម្មយ៉ាងតិចបំផុតជាង ២៣ម៉ឺនកន្លែង។ ការលើកឡើងឲ្យដឹងបែបនេះរបស់លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានសហការគាំទ្រ និងដាក់តាំងបង្ហាញសមិទ្ធផល ស្នាដៃ និងខ្សែសង្វាក់ផលិតកម្មក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ក្រោមប្រធានបទ អត្ថបទពេញ

សេចក្តីប្រកាសព័ត៌មានរបស់គណេៈកម្មការចម្រុះព្រំដែនកម្ពុជាលើលទ្ធផលនៃកិច្ចប្រជុំគណេះកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក្រោយដំណើរការអស់រយៈពេលពីរថ្ងៃ នៅប្រទេសកម្ពុជា។ ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរបានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ អត្ថបទពេញ

ថ្ងៃទី១នៃកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ

មុនដំណើរការកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ កិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ អត្ថបទពេញ