កម្លាំងចម្រុះគណ:បញ្ជាការសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន០៣នាក់ ១-ឈ្មោះ XIAO SONG ២-ឈ្មោះ HAN JIAJIA ៣-ឈ្មោះ QIN CILONG និងស្រ្តីជនជាតិវៀតណាមចំនួន០១ នាក់ឈ្មោះ LUONG THI QUE ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញ បានដកហូតសម្ភារៈ ជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ អត្ថបទពេញ

ព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទីវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា កាលពីយប់ថ្ងៃសុក្រ

សម្ដេចព្រះមហាក្សត្រី Sirikit Kitiyakara ដែលជាព្រះមាតានៃព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលទិវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា កាលពីម៉ោង ២១៖២១នាទីយប់ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមន្ទីរពេទ្យ King Chulalongkorn Memorial Hospital នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ខុទ្ទកាល័យព្រះបរមរាជវាំងថៃ ។ព្រះអង្គទ្រង់គង់សម្រាកព្យាបាល និងតាមដានព្រះរោគនៅក្នុងមន្ទីរពេទ្យនេះ តាំងតែពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ ដោយសារតែព្រះរោគាពាធជាច្រើនលើក ។ ចាប់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មក ព្រះអង្គទ្រង់មានព្រះរោគកាន់តែធ្ងន់ធ្ងរ អត្ថបទពេញ

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការ សម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702 , D1003 សង្ស័យមានលបលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ ដែលស្ថិតនៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យជាជនជាតិវៀតណាមចំនួន១៩ នាក់ មានស្ត្រី០៥ នាក់ អត្ថបទពេញ

ជនបរទេសជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថាជាអ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក បានរត់គេចខ្លួនឆ្លងកាត់ចេញពីព្រំដែនក្នុងទីក្រុងម្យាវ៉ាត់ឌី (Myawaddy) រដ្ឋការ៉ែន (Karen) ប្រទេសមីយ៉ាន់ម៉ា ចូលទៅកាន់ប្រទេសថៃ បន្ទាប់ពីប្រឈមនូវប្រតិបត្តិការបង្ក្រាបឧទ្យាន KK (KK Park) កាលពីថ្ងៃចន្ទ ។ គិតត្រឹមព្រឹកនេះ មនុស្សចំនួន ១០៤៩នាក់បានឆ្លងដែនចូលទៅក្នុងស្រុកម៉ែសូត្រ (Mae Sot) ខេត្តតាក (Tak) ប្រទេសថៃ ដោយចំនួនអ្នកឆ្លងចូលបានបន្តកើនឡើងរៀងរាល់ម៉ោង ។ ក្នុងចំណោមអ្នករត់គេចខ្លួនទាំងនោះ រួមមានជនជាតិឥណ្ឌា ៣៩៩នាក់ ជនជាតិចិន ១៤៧នាក់ អត្ថបទពេញ

សម្ដេចតេជោ ៖ អ្នកនយោបាយខ្លះ តាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានដឹងអ្វីខ្លះ?

ក្នុងនាមជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្ដេចតេជោ ហ៊ុន  សែន បានផ្ញើសារទៅកាន់ក្រុមអ្នកនយោបាយដែលបានតាំងខ្លួនឯងជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ តើបានដឹងហេតុការណ៍កើតឡើង និងបត់បែនយ៉ាងណាខ្លះ?។  ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសមានប្រសាសន៍រំលឹករៀបរាប់ពីដំណើរនៃកិច្ចចរចាស្វែងរកសន្តិភាពនៅទីក្រុងប៉ារីស ។ សម្តេចតេជោមានប្រសាសន៍ថា ការចែករំលែករបស់សម្តេចអំពីដំណើរការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ នឹងជាចំណែកមួយដើម្បីចែករំលែកនៃការយល់ដឹងទៅដល់អ្នកស្រាវជ្រាវឬក៏ទៅដល់អ្នកនយោបាយមួយចំនួនដែលបានតាំងខ្លួន ជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ សម្តេចតេជោរំលឹកទៀតថា អត្ថបទពេញ

កម្លាំងនគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនជាតិថៃ ៥នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជិត ៦គីឡូក្រាម

លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការបង្ក្រាបជាក់ស្តែងនូវករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំង ចំនួន ២ ក្នុងនោះ ទីតាំងទី១ នៅចំណុចផ្ទះជួលផ្លូវទៅវត្តសារវណ្ណ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ ស្រី ១នាក់ ជាជនជាតិថៃ។ ក្នុងនោះ ១-ឈ្មោះ Anuwat chansuphan ភេទប្រុស អាយុ អត្ថបទពេញ

ក្រុមតំណាងរាស្ត្រកូរ៉េបានយល់ច្បាស់ថា មិនមានការបង្ខាំង ឬបង្ខិតបង្ខំជនជាតិកូរ៉េនៅកម្ពុជាទេ គឺពួកគេបាន ធ្វើសកម្មភាពល្មើសខ្លួនឯងផ្ទាល់

គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមនឹងតំណាងរាស្ត្រគណបក្សដឹកនាំ រដ្ឋាភិបាល នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ បានរួមដំណើរជាមួយ កម្លាំងសមត្ថកិច្ចកម្ពុជា ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យមានលបលួច ប្រព្រឹត្តបទល្មើស online scam ស្ថិតនៅអគារសេះស ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះបានប្រព្រឹត្តទៅបន្ទាប់ពីប្រតិបត្តិការបង្រ្កាបដោយ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនបរទេសចំនួន៨៦នាក់ ក្នុងនោះស្ត្រីចំនួន៥នាក់ រាប់បញ្ចូលជនជាតិកូរ៉េ ចំនួន ៥៧នាក់ (ស្រី្ត០២នាក់) និងជនជាតិ ចិន អត្ថបទពេញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ នេះបើយោងតាមលិខិតបទបញ្ជារបា់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចះុហត្ថលេខា ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី ២១ តុលា ឆ្នាំ២០២៥។ ក្នុងបទបញ្ជាបានបញ្ជាក់ថា ” ក្នុងរយៈពេលថ្មីៗនេះ អត្ថបទពេញ

អគ្គស្នងការនគរបាលជាតិណែនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ

អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំដល់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីត្រូវបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាគ្រប់កម្លាំងពាក់ព័ន្ធដើម្បីបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពនិងឈានទៅរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន បានល្អប្រសើរថែមទៀត ។ ក្នុងពិធីប្រកាស តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃស្នងការដ្ឋាននគរបាលខេត្តនៅសាលាខេត្តស្ទឹងត្រែងនាថ្ងៃទី ២២ ខែតុលាឆ្នាំ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិមានប្រសាសន៍ថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំពេលនេះជាការបង្កើននិងផ្តល់នូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក  ដើម្បីធ្វើប្រតិបត្តិការអនុវត្តការងារសន្តិសុខសណ្តាប់ធ្នាប់   ឱ្យកាន់តែមានប្រសិទ្ធភាព    ព្រោះស្នងការដ្ឋាននគរបាលជាកម្លាំងសេនាធិការ ចំណុះគណៈបញ្ជាការខេត្ត។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ ជូនគណៈបញ្ជាការឯកភាពខេត្ត រួមគ្នាជាមួយកងកម្លាំងកងរាជអាវុធហត្ថ រួមគ្នាជាមួយកងទ័ពប្រសិនបើចាំបាច់ និងមន្ទីរជំនាញនៅក្នុងខេត្ត ខាងលើនេះហើយ ដែលនាំឲ្យការដឹកនាំរបស់ខេត្តប្រព្រឹត្តទៅល្អ ហើយធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត  ក៏ដូចជាភ្ញៀវទេសចរ អត្ថបទពេញ

ស្នងការខេត្តព្រះសីហនុ ស្នើពលរដ្ឋកុំចូលរួមបម្រើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់

ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំចូលរួមបម្រើសេវាកម្ម បើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់ (ការផ្តល់សេវាកម្មជួល ឬបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS ដែលជាវិធីសាស្រ្តកាត់ផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទ) ។  យោងតាមស្នងការខេត្តនាថ្ងៃទី២២ ខែតុលានេះ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ស រដ្ឋា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលឬបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន អត្ថបទពេញ