ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥

នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ក្រមសីលធម៌ការងារ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការ ទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តទៀតថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ Read more

ពេជ្រលើមេឃចាប់ផ្តើមបើកដំណើរការវិញហើយ បន្ទាប់ពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន មួយរយ:ពេល

អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានឆ្មក់ចូលបង្ក្រាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀន នៅក្លឹបមួយកន្លែងឈ្មោះ ខេមបូឌា ស្កាយ៍ Cambodia Sky ឋិតនៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចុប្បន្នភាពពេជ្រលើមេឃ ចាប់ផ្តើមបើកដំណើរការឡើងវិញសារជាថ្មី នៅលើទីតាំងចាស់ ដោយមិនទាន់ដឹងច្បាស់ថា កំពុងប្រព្រឹត្តបទល្មើសអ្វីខ្លះ ជាបន្តទៅទៀត អង្គភាពសារព័ត៌មាន រិដញូយ៍ សូមធ្វើសេចក្តីរាុការណ៍ ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូនជ្រាបជាព័ត៌មាន Read more

ករណីរំដោះឧក្រិដ្ឋជនវៀតណាមពីតុលាការខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនវិញអស់ហើយ សរុបអ្នកទោស៦នាក់ និងអ្នកមករំដោះម្នាក់

ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមានការផ្ទុះបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវតាមខ្លួនមកវិញបានអស់ហើយ សរុបអ្នកទោស៦នាក់ និងស្ដ្រីមករំដោះម្នាក់។ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអះអាងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមចាប់ខ្លួនបានអ្នកទោសសរុប៦នាក់ និងស្ដ្រីដែលមករំដោះម្នាក់ ត្រឡប់មកវិញអស់ហើយ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ កម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ សូមរំលឹកថា សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀង បានឲ្យដឹងថា បន្ទាប់ពីអ្នកទោសជនជាតិវៀតណាម ដែលត្រូវបានបក្ខពួកមករំដោះចេញពីសាលាដំបូងខេត្តស្វាយរៀងនោះ ទាំងកម្លាំងអនុរក្សពន្ធនាគារ កម្លាំងនគរបាល និងអាវុធហត្ថ បានសហការគ្នាយ៉ាងស្អិតរមួតស្រាវជ្រាវភ្លាមៗ រហូតដល់ដល់ការចាប់ខ្លួនអ្នកទោសវិញបានម្នាក់ ដែលជាមេក្លោង រួមជាមួយរថយន្ដមួយគ្រឿងដែលជាមធ្យោបាយសម្រាប់ពួកគេជិះគេចខ្លួននៅពេលរំដោះ។ ផ្អែកតាមរូបភាពដែលបានបង្ហាញដោយវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព នៅបរិវេណសាលាដំបូងខេត្តស្វាយរៀង បានឲ្យឃើញថា មុនពេលមន្ដ្រីពន្ធនាគារបញ្ជូនមកដល់សាលាដំបូងខេត្ត គេឃើញស្ដ្រីម្នាក់ស្លៀកពាក់ខោអាវខ្មៅ និងមានពាក់ម៉ាស ដើរចូលមកកន្លែងចំណតរថយន្ដទីដែលមន្ដ្រីពន្ធនាគារ និងឲ្យអ្នកទោសទាំងអស់នោះចុះពីរថយន្ដ។ ឈរមួយសន្ទុះនៅពេលរថយន្ដដឹកអ្នកទោសមកដល់ Read more

កម្ពុជា-ថៃ នឹងចុះពិនិត្យទីតាំង ដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ

ក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជា-ថៃ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស ។  មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ លើបែបបទណែនាំបច្ចេកទេស (Technical Instruction), ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស ។ ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងចុះពិនិត្យទីតាំង និងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។  ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត

ជនសង្ស័យចំនួន ៣០ នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ក្នុងប្រតបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតសម្ភារៈជាវត្ថុតាង រួមមាន កុំព្យូទ័រលើតុ (All in one) ចំនួន ១១៥គ្រឿង, កុំព្យូទ័រយួរដៃចំនួន ២គ្រឿង, ធុងPC ចំនួន១០គ្រឿង, ទូរសព្ទចំនួន ៧គ្រឿង, Monitor ចំនួន ១៥គ្រឿង និងទូ ទូរសព្ទ(Call Center) ចំនួន ១៦ទូ, លិខិតឆ្លងដែនចំនួន ៦ក្បាល។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។ ក្នុងចំណោមជនសង្ស័យទាំងនោះ Read more

ខ្លឹមសារសំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស៖ * សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសោមនស្ស និងកិត្តិយសបំផុត ដែលបានព្រះមហាក្សត្រទ្រង់ព្រះរាជនុញ្ញាតដ៏ខ្ពង់ខ្ពស់ ព្រះរាជតំណាងបើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ * សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង និងនិមន្ដចូលរួមនាឱកាសនេះ * សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី ៣៣» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ក្នុងគោលបំណងវាយតម្លៃ ការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ ដើម្បីកែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធ-សាសនា, កំណត់ និងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមទាំងឡាយ, ព្រមទាំងតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តសង្ឃប្រកាស ដែលបានដាក់ចេញនាឆ្នាំកន្លងមក, Read more

ស្ត្រីជាពលករខ្មែរម្នាក់ ត្រូវទាហានឈុតខ្មៅសៀម៧នាក់ចាប់រំលោភបូកពេលត្រឡប់មកដល់ជិតព្រំដែន

នារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុស ស្រី ជាង១០ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅដ៏ឃោឃៅរបស់សៀម យ៉ាងតិច០៧នាក់ចាប់នាងរំលោភបូក ពេលពួកនាងធ្វើដំណើរវិលត្រឡប់ពីប្រទេសសៀម មកកាន់ប្រទេស កំណើតវិញ ហើយថែមទាំងវាយធ្វើទារុណកម្មពលករប្រុសៗ និង ប្លន់យកទូរស័ព្ទ និង លុយកាក់អស់គ្មានសល់។ នេះបើតាមប្រភពព័ត៏មានពីមន្ត្រីព្រំដែន។ បើតាមសេចក្ដីរាយការណ៏ ទង្វើដ៏ឃោឃៅរបស់ពួកទាហានសៀម ប្រព្រឹត្តមកលើពលករខ្មែរខាងលើនេះ បានកើតឡើង នៅយប់ថ្ងៃទី ១៥ វិច្ឆិកា ខណៈដែលក្រុមពលករខ្មែរ ធ្វើដំណើរវិលត្រឡប់ពីស្រុកសៀម មកជិតដល់ព្រំដែនខ្មែរ-សៀម ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រុមពលករខ្មែរមានចំនួន១៣នាក់ ក្នុងនោះមានស្ត្រីចំនួន០៦នាក និង ក្មេងតូចម្នាក់ផង។ ប្រភពដដែលបានប្រាប់ថា ក្រុមពលករខ្មែរទាំងនេះ បានឆ្លងអូរព្រំដែន ចូលមកកាន់ប្រទេសកំណើតវិញ នៅម៉ោងប្រហែល១០យប់ថ្ងៃទី ១៥ វិច្ឆិកា តាមច្រករបៀងមួយកន្លែង ក្បែរប៉ុស្ដ៏នគរបាលការពារព្រំដែន «ស្វាយចេក» ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ ពោល៖ ក្រុមពលករខ្មែរទាំង១៣នាក់ បានឆ្លងអូរព្រំដែន រួចផុតពីក្រញ៉ាំដៃពួកទាហានសៀម ក្រោយពេលពួកទាហានសៀមវាយធ្វើទារុណកម្ម និង ចាប់រំលោភលើនារីខ្មែរម្នាក់យ៉ាងឃោឃៅ។ នារីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅសៀមចំនួន០៧នាក់ព្រូតគ្នាចាប់នាងរំលោភនោះឈ្មោះ ធ.ស.ហ អាយុ១៨ឆ្នាំ។ ក្រុមពលករខ្មែរទាំងនោះ មិនបានចាំ ឬ ស្គាល់ចំណុចដែលក្រុមទាហានសៀមចាប់វាយធ្វើបាបទេ។ ប៉ុន្តែពួកគេនិយាយថា ទង្វើដ៏សាហាវព្រៃផ្សៃរបស់ពួកទាហានសៀម Read more

ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចរំលោភសាកសពតាមក្រោយ នៅស្រុកតាំងគោក ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនឃាតករបានហើយ នៅខេត្តប៉ៃលិន

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ រួចយកទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែន ព្រមទាំងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ លុះនៅថ្ងៃទី១៥ ខែវិច្ឆិកា Read more

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះ ដល់គ្រួសារយុទ្ធជនពលី នៅខេត្តស្ទឹងត្រែង

ភរិយាវីរៈកងទ័ព អនុសេនីយ៍ត្រី ស៊ីថា រទ្ធី នៅខេត្តស្ទឹងត្រែង ដែលជាយុទ្ធជននៃវរៈសេនាតូចអន្តរាគមន៍ ២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលីកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទទួលបានផ្ទះស្នាក់នៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ។ ក្នុងពិធីប្រគល់ផ្ទះ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនភរិយាវីរៈកងទ័ពនៅ ភូមិរាជានុកូល សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី ១៥ វិច្ឆិកា២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជូនភរិយាកងទ័ពពលីនៅសមរភូមិមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពាន។       លោកជំទាវបណ្ឌិតមានប្រសាសន៍ផ្តាំផ្ញើឱ្យលោកស្រីធីតាជាភរិយាវីរៈកងទ័ព ត្រូវថែទាំកូនឱ្យបានល្អ និង ផ្តល់ឱកាសដល់កូនឱ្យបានទៅរៀនសូត្រ ឱ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់និងរស់នៅថែទាំសុខភាពឱ្យបានល្អ ប្រសើរផងដែរ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ដែរថា៖រាជរដ្ឋាភិបាលក៍ដូចជារដ្ឋបាលខេត្ត បានជួយទំនុកបម្រុងចំពោះគ្រួសារវីរៈជនយើងតាំងពីដើមរហូតដល់ទីបញ្ជាប់  ពិតជាបានបង្ហាញពី ទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋយើង ដូចគ្រួសារតែមួយ ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៍ដោយ ។ លោកជំទាវបណ្ឌិត ពេជ Read more

សហរដ្ឋអាមេរិក ផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃ អនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយជូនដល់ភាគីថៃ ដើម្បីជូនដំណឹងពីការផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ នេះបើតាមកាសែតថៃ Khaosod ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក Nikorndej Balankura ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានធ្វើបទបង្ហាញខ្លីស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានកត់សម្គាល់ថាកាលពីថ្ងៃសុក្រ ម្សិលមិញ មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ តាមលោក Nikorndej កាលពីយប់ថ្ងៃសុក្រ ថៃទទួលបានការជូនដំណឹងពីតំណាងរងពាណិជ្ជកម្មអាមេរិក ថាភាគីអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងថៃ។ កិច្ចចរចាអាចចាប់ផ្ដើមឡើងវិញ នៅភាគីថៃប្ដេជ្ញាចិត្តចំពោះការអនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងមានដំណោះស្រាយមួយក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីប៉ុន្មានថ្ងៃមុននេះបានអះអាងថា ថៃនឹងមិនខ្វល់ជាមួយសហរដ្ឋអាមេរិកនឹងយកពន្ធគយកម្រិតណាពីថៃនោះទេ ហើយថាលោកនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍សម្រាប់ថៃ៕