តុលាការថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន មិនមានទោសពីបទប្រមាថព្រះមហាក្សត្រនោះទេ

យោងតាមព្រឹត្តិការណ៍សង្ខេបខ្លីៗពីប្រព័ន្ធផ្សព្វផ្សាយ Khaosod របស់ថៃ បានចុះផ្សាយនៅមុននេះបន្តិចថា តុលាការព្រហ្មទណ្ឌថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មិនមានជាប់ទោសទណ្ឌពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រនោះទេ ក្នុងអំឡុងបទសម្ភាសន៍របស់លោកថាក់ស៊ីន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ។ សេចក្ដីសម្រេចចុងក្រោយនេះ បានធ្វើឱ្យអ្នកគាំទ្រលោកថាក់ស៊ីន នាំគ្នាចេញមកអបអរសាទរ គួររម្លឹកថា នៅក្នុងប្រទេសថៃ មានច្បាប់មួយដ៏តឹងរ៉ឹងបំផុតពាក់ព័ន្ធនឹងការប្រមាថខ្សែរាជវង្ស ដោយជនជាប់ចោទអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំឯណោះ។ ទោះជាបែបណាក្ដី កាសែតដដែលនេះ មិនបានបញ្ជាក់នោះទេថា តើមានការសម្រេចបែបណាចំពោះករណីចោទថា លោកថាក់ស៊ីន អាចនឹងមិនបានអនុវត្តច្បាប់ក្នុងការកាត់ទោសឱ្យបានត្រឹមត្រូវ អំឡុងវិលត្រឡប់មកចូលស្រុកថៃវិញក្នុងឆ្នាំ ២០២៣ ដែលការនោះលោកថាក់ស៊ីន មានជំងឺត្រូវបញ្ជូនជាបន្ទាន់ទៅសម្រាកក្នុងមន្ទីរពេទ្យ ជំនួសឱ្យការជាប់ពន្ធនាគារ ។ ដោយឡែក ក្រៅពីលោកថាក់ស៊ីន លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ ដែលត្រូវជាកូនស្រីរបស់លោកឯណោះវិញ ក្រោយបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី២១ ខែសីហារួចហើយ ឥឡូវនេះ លោកស្រីកំពុងរង់ចាំសាលក្រមសម្រេចនៅថ្ងៃទី២៩ ខែសីហា ថាតើលោកស្រី នឹងអាចរក្សាឬក៏ត្រូវរបូតចេញពីតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ ជុំវិញសំណុំរឿងចោទប្រកាន់ដែលប្ដឹងដោយក្រុមសមាជិកព្រឹទ្ធសភា ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទបំពេញការងារដោយគ្មានវិជ្ជាជីវៈ និងបំពានក្រមសីលធម៌ ក្នុងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដែលនាំឱ្យមានការប៉ះទង្គិចគ្នាដោយយោធាមិនធ្លាប់មាន ៕

រយៈពេលជាង២ខែ កម្ពុជាបង្រ្កាបបទល្មើស ONLINE SCAMSបានចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ឃាត់ខ្លួនជនសង្ស័យសរុបប្រមាណជាង៣ពាន់នាក់

ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE​ SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ ក្នុងក្របខណ្ឌនៃយុទ្ធនាការនិងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០នាក់ និរទេសចេញពីកម្ពុជា។ Read more

ក្រុមអ្នកសង្កេតការណ៍អន្តរកាល៥ប្រទេស បន្តដំណើរទៅពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២១ ខែសីហានេះ បានបន្តដំណើរទៅពិនិត្យជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់នៅព្រឹកថ្ងៃទី២១ ខែសីហា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើថា ក្រោយពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាដើម្បីធ្វើដំណើរទស្សនកិច្ចនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទ ឈប់បាញ់នោះ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ពួកគាត់បានបន្តបេសកកម្មចុះពិនិត្យ ដើម្បីឲ្យដឹងកាន់តែច្បាស់លាស់បន្ថែមទៀត។ សំឡេង “នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ក្រុមការងារ និងក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបន្តបេសកកម្មរបស់ខ្លួននៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់អំពីស្ថានភាពក្រោយបទឈប់បាញ់” ។ លោកជំទាវបានគូសរំលឹកពីក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះថា បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃ២៨ កក្កដា កន្លងមក ។ Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋគ្រប់សាសនា នៅកម្ពុជា បន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរៀបចំពិធីនាឱកាសនេះ។ បន្ថែមលើការអំពាវនាវជនរួមជាតិបន្តប្រកៀកស្មាគាំទ្រយុទ្ធជនជួរមុខ និងរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃ បានយកឱកាសនោះមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា Read more

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង។ នេះបើតាមព្រះរាជក្រឹត្យ ចំនួនពីរសន្លឹក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ១-តែងតាំងលោកជំទាវ មិថុនា ភូថង ( អភិបាលខេត្តកោះកុង ចប់អាណត្តិការងារ ) ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។ ២-តែងតាំងលោកស្រី ឈឺ រ៉ា ( អភិបាលរងខេត្តកោះកុង ) ជាអភិបាលនៃគណអភិបាលខេត្ត កោះកុង ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពតចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនបរទេសចំនួន០៥នាក់ដែលជាមេក្លោង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លោកឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត ជាចៅក្រមស៊ើបសួរ កាលពីថ្ងៃទី៩ខែសីហា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន០៥នាក់ដែលជាមេក្លោង នៃឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា ពីបទឃាតកម្មដោយអំពើឃោរឃៅ ទៅលើជនជាតិកូរ៉េខាងត្បូងម្នាក់ ស្នាក់នៅបុរី Villa Grown នៅចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីដើមខែសីហា ឆ្នាំ២០២៥។ ជនត្រូវចោទទាំង០៥នាក់នោះ រួមមាន ៖ ទី១ ឈ្មោះ AYE AYE ភេទប្រុស អាយុ២១ ឆ្នាំ ជាជនជាតិ ភូមា មុខរបរសន្តិសុខអនឡាញ ទី២ ឈ្មោះ WEI HUAN MO ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន មានមុខរបរ មេក្រុមបុគ្គលិក អនឡាញ ទី៣ ឈ្មោះ ZHAO YANG LONG ភេទប្រុស កើត ឆ្នាំ១៩៨៧ ជនជាតិចិន មុខរបរម្ចាស់ហាងម៉ាហ្សា ទី៤ ឈ្មោះLIU LONG FU ភេទប្រុស Read more

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈានដល់ឃាត់ និងឃុំខ្លួនជនសង្ស័យក្នុងអំពើឃាតកម្មការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប.​ (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្តន៍នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ និងឃាតកម្មដោយអំពើឃោរឃៅ ដើម្បីឈានទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់ ព្រមទាំងបានសង្គ្រោះជនបរទេសជាជនរងគ្រោះពីក្រុមឧក្រិដ្ឋជនទៀតផង។ ប្រតិបត្តិការបង្រ្កាបចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានទទួលលទ្ធផលដូចខាងក្រោម៖ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងករណីឃាតកម្មដោយមានទារុណកម្មនិងអំពើឃោរឃៅ នៅបូរី Villa Crown (តំបន់ ៣) និងអគារ (តំបន់៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ចំនួន ០២ករណី។ *ករណីទី០១ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យផ្ទះវីឡាកើតហេតុ ហើយបានរកឃើញ និងដកហូតសម្ភារៈបម្រើឱ្យការឆបោក (Online Scam) ជាច្រើន រួមមាន៖ ទូរស័ព្ទដៃចំនួន ៣០១គ្រឿង កុំព្យូទ័រ Desktop Read more

អភិបាលស្រុកអូជ្រៅ ការឈ្លានពានរបស់ទាហានថៃ បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ

លោក កែវ តារារស្មី អភិបាលស្រុកអូជ្រៅ បានថ្លៃងថា៖ ការឈ្លានពានរបស់ទាហានថៃ ដោយបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ៖ ១-ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាហានថៃបានឈ្លានពាន បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះរាយបន្ថាលួសចូលដីកម្ពុជា ប្រហែល២០០ម៉ែត្រ ប៉ះពាល់ ៦គ្រួសារ ៦ខ្នងផ្ទះ ពលរដ្ឋ៣៧នាក់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។ ២-ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាហានថៃបានឈ្លានពាន បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះរាយបន្ថាលួសចូលដីកម្ពុជា ប្រហែល១៤០ម៉ែត្រ ប៉ះពាល់ ៦គ្រួសារ ៦ខ្នងផ្ទះ ពលរដ្ឋ២២នាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។ លោក យល់ឃើញថា នេះជាការរំលោភបំពាន ដែន​អធិបតេយ្យភាពព្រះរាជាណាចក្រកម្ពុជា រំលោភបំពាន MOU ឆ្នាំ២០០០ ដែល កម្ពុជា-ថៃ រក្សាសកម្មភាពដើមទាំងអស់ រង់ចាំគណៈកម្មាការព្រំដែនដោះស្រាយ ។ ក្នុងនាមលោកជាអាជ្ញាធរ អប់រំ ណែនាំពលរដ្ឋឱ្យអត់ធ្មត់ ស្តាប់តាមការណែនាំ នឹងទុកចិត្តលើរាជរដ្ឋាភិបាល ។ លោកបន្ថែមថា អាជ្ញាធរ យកចិត្តទុកដាក់ ការហូបចុក សុខមាភាពជូនពួកគាត់ ដោយយកចិត្តទុកដាក់ខ្ពស់ Read more

ករណី​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ទីបំផុត​​ ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​ហើយ​!

យុវជន ហុង រិ​ទ្ធី​រក្ស ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​៤​នាក់ នៅ​ក្នុង​ហេ​​តុ​ការណ៍​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ក្នុង​ជម្លោះ​ស្នួ​រហាល​ខោអាវ​នោះ បាន​ប្រកាស​ថា ពួក​ខ្លួន​ទទួល​បាន​យុត្តិធម៌​ហើយ​។ យុវជន ហុង រិ​ទ្ធី​រក្ស រៀបរាប់​តាម​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន ដែល​មានឈ្មោះ​ថា Hong Rithea Reak យ៉ាង​ដូច្នេះ​ថា «​ពេល​ព្រឹក​ថ្ងៃ​ទី ១៩ សីហា ២០២៥ តុលាការ តុលាការ​កំពូល​បាន​ប្រកាសសេចក្តី​សម្រេច យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ទុកជា​បានការ​ដដែល ។ យុត្តិធម៌​នៅ​តែ​មាន​សម្រាប់​​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដូច​យើងខ្ញុំ ។ ខ្ញុំបាទ​សូម​អរគុណ​ទៅ​ដល់​សម្ដេច​ពុក ហ៊ុន សែន នឹង សម្ដេច​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​លោក​តែងតែ​យកចិត្តទុកដាក់​នៅ​ក្នុង​រឿង​ក្តី​របស់​យើងខ្ញុំ តាំងពី​ការ​កើតរឿង​ដំបូង​រហូត​ទទួល​បាន​យុត្តិធម៌​នៅ​ពេល​នេះ ។ ខ្ញុំបាទ​ជា​ប្រជាជន​ស្លូតត្រង់​ម្នាក់​ក៏​សូម​ជូនពរ​ឱ្យ​សម្ដេច​ទាំង​ទ្វេ មាន​សុខភាព​ល្អ នឹង​បន្ត​ដឹកនាំ​ដល់​កូនចៅ​និង​ប្រទេស​កម្ពុជា​តរៀង​ទៅ ។ ហើយ​ឆ្លៀតឱកាស​ពេល​នេះ​ក៏​សូម​អរគុណ​ទៅ​ដល់ ឯកឧត្តម កើត រិ​ទ្ធ ប្រធាន​ក្រសួងយុត្តិធម៌ ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័​ក្ស​ចិត្ត​តេ​ជោ​សែន នឹង មន្ត្រី​តុលាការ​គ្រប់ គ្រប់​ស្ថាន​ប័ន ។ សូម​អោយ​លោក​ទាំង​ពីរ ជោគជ័យ​គ្រប់​ភារកិច្ច ។ Read more

លោក ដូណាល់ ត្រាំ៖ កិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប បញ្ចប់ទៅដោយលទ្ធផលល្អ ឈានទៅរៀបចំជំនួបពូទីន-ហ្សេលេនស្គី

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កិច្ចប្រជុំជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា បានប្រព្រឹត្តយ៉ាងល្អ​ ជាមួយនិងការរៀបចំសម្រាបជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែននាពេលបន្ទាប់។ នេះបេីតាមការបង្ហោះនៅលេីបណ្តាញសង្គម Truth Social និងគណនីហ្វេសប៊ុករបស់លោក។ លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមានជំនួបដ៏ល្អជាមួយភ្ញៀវកិត្តិយស លោកប្រធានាធិបតី ហ្សេលេនស្គី នៃអ៊ុយក្រែន លោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង លោកប្រធានាធិបតី Alexander Stubb នៃប្រទេសហ្វាំងឡង់ នាយករដ្ឋមន្រ្តី Giorgia Meloni នៃប្រទេសអ៉ីតាលី នាយករដ្ឋមន្រ្តី Keir Starmer នៃចក្រភពអង់គ្លេស អធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ Friedrich Merz ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី​ Ursula von der Leyen អគ្គលេខាធិកាណាតូ Mark Rutte នៅក្នុងសេតវិមាន ដែលបានបញ្ចប់ទៅ ដោយនឹងមានជំនួបបន្ថែមទៀតនៅក្នុងការិយាល័យរាងពងក្រពេី»។ លោក ត្រាំ បន្ថែមថា «ក្នុងអំឡុងពេលនៃកិច្ចប្រជុំ​ Read more

កម្ពុជាអះអាងថា តំបន់ដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមផ្ទៃក្នុងកម្ពុជា

កម្ពុជាអះអាងថា តំបន់ដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមផ្ទៃក្នុងកម្ពុជា ដែលមានមីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ ។  ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់ គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងគ្រាប់មីន«កម្ពុជាស្រឡាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ខែសីហានេះ។ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលបច្ចុប្បន្នមាន ១៦៥ប្រទេសជារដ្ឋភាគី កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនៃការបោសសម្អាតដ៏ច្រើនលើសលុប។ ជារឿយៗកងទ័ពថៃតែងតែចោទប្រកាន់កម្ពុជា ដោយមិន បានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ ដែលប្រទេសថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធារំលោភមកលើកម្ពុជា។  ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាប់ឱ្យភាគីថៃ កុំឱ្យចូលទៅក្នុងតំបន់ទាំងនេះ  ព្រោះជាតំបន់ដែលមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើននៅសេសសល់ វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សគ្រប់ពេលវេលា។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានស្នើដល់អន្តរជាតិ ចូលរួមគាំទ្រលើការ ពិតដែលប្រទេសកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួនលើអនុសញ្ញាអូតាវ៉ា។ កម្ពុជាជាស្ថាបនិកមួយនៃសន្ធិសញ្ញា អូតាវ៉ា ដោយមិនផលិត មិនប្រើប្រាស់ និងបានកំទេច ចោសគ្រាប់មីននិងកាកសំណល់សង្គ្រាម។ កម្ពុជាត្រូវការសន្តិភាព-ការអភិវឌ្ឍ។ គួរបញ្ជាក់ដែរថា ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានរបស់ប្រទេសថៃ ពាក់ព័ន្ធនឹងការផ្ទុះមីននៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ អាជ្ញាធរមីនបានផ្ញើលិខិតផ្លូវការ ជូនប្រធានអនុសញ្ញាអូតាវ៉ា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើមាតុភូមិនិវត្តន៍ពីរដ្ឋធានីហាណូយ ដោយបានពិភាក្សាទ្វេភាគីជាមួយប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ

ទស្សនកិច្ច ២ថ្ងៃ នៅរដ្ឋធានីហាណូយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ដោយនៅយប់ថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងឱ្យដឹងថា ក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាកិត្តិយសជាមួយបណ្ដាឥស្សរជនភ្ញៀវអន្តរជាតិជាច្រើនរូបទៀត ដោយមានការថ្លែងសុន្ទរកថាពី ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈប្រតិបត្តិមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាម និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃកំណើតនគរបាលជាតិកម្ពុជា កាលពីខែឧសភាកន្លងទៅ។ ដូចគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានថ្លែងអំណរគុណប្រមុខក្រសួងមហាផ្ទៃកម្ពុជា ដែលឆ្លៀតពេលវេលាដ៏មមាញឹកដកឃ្លាពីភារកិច្ចដ៏ចាំបាច់ជាច្រើនដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ឯកឧត្តម ចាត់ទុកវត្តមាន ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូថាជាការបញ្ជាក់ច្បាស់នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង និងប្រទេសទាំងពីរ Read more

ថៃក្លែងបន្លំគ្រាប់មីន PMN-2 នៅមុខមន្ត្រីទូតបរទេស និងអង្គការអន្តរជាតិ

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ ខែសីហា លោក ហេង រតនា បានសរសេរ នេះគឺសកម្មភាពបន្លំភ្នែក មន្ត្រីការទូតបរទេស និងក្រុមអង្គការអន្តរជាតិ ព្រោះគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពនៅឡើយ ដូច្នវគ្រាប់នោះមិនអាចបង្កការផ្ទុះឡើយ។ លោក ហេង រតនា ពន្យល់ដូច្នេះថា៖ ៖«គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលើតុ ដែលពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់ មិនទាន់ដកគន្លឹះសុវត្ថិភាពដើម្បីបង្កផ្ទុះឡើយ។ តាមធម្មតានិងបច្ចេកទេសប្រសិនការដាក់មី នដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញ ហើយ បើមិនដកគឺជាន់មិនផ្ទុះនោះទេ!»។ ការលើកឡើងរបស់ លោក ហេង រតនា ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចដែលរៀបចំឡើងដោយក្រសួងការបរទេសថៃ ក្នុងអំឡុងពេលដែលមន្ត្រីការទូតបរទេស និងក្រុមអង្គការអន្តរជាតិ ទៅកាន់ខេត្តស៊ីសាកេត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីសង្ខេបអំពីស្ថានភាពតានតឹង ក្នុងប្រទេសថៃ ជាប់ព្រំដែនថៃ និងកម្ពជា។ ជុំវិញល្បិចរបស់ថៃ តែងតែយកបញ្ហាមីន ជាលេសដើម្បីប្រើប្រាស់កម្លាំងយោធា បំពានចូលទឹកដីកម្ពុជានេះ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១៥សីហា ក៏បានផ្ញើលិខិតរាយការណ៍ទៅ ប្រធានអនុសញ្ញាអូតាវ៉ាផងដែរ។ អាជ្ញាធរមីនកម្ពុជា ក៏បានច្រានចោលទាំងស្រុង លើការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថៃ ដែលថាកម្ពុជាបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរបួសជាបន្តបន្ទាប់។ ជាច្រើនលើកច្រើនសា ដែលយោធាថៃ ព្យាយាមប្រើប្រាស់ល្បិចបែបនេះ ដើម្បីយកលេសបង្កជម្លោះលើកម្ពុជា។ លើសពីនេះ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូ អញ្ជើញទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត វត្តមានប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ ជាការឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ ខណៈកាលពីខែឧសភា ប្រមុខក្រសួងនគរបាលវៀតណាម ក៏បានមកចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដូចគ្នាដែរ។ លោកបន្ថែមថា ទស្សនកិច្ចនេះ ក៏នឹងរួមចំណែកលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឱ្យកាន់តែខ្លាំងក្លាផងដែរ។ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងឱកាសទស្សនកិច្ចនោះដែរ អ្នកនាំពាក្យ បានឱ្យដឹងបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី គ្រោងនឹងមានជំនួបដាច់ដោយឡែកជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង Read more

លោក ពូទីន និងលោក Trump បានបញ្ចប់កិច្ចពិភាក្សាដែលមានរយៈពេលជាងបីម៉ោង

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចពិភាក្សាកំពូលរវាងលោកទាំងពីរ ជាមួយនឹងក្រុមគណៈប្រតិភូដែលមានរយៈពេលជាងបីម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក ពូទីន និងលោក ត្រាំ បានបញ្ចប់កិច្ចពិភាក្សាដែលមានការចូលរួមពីជំនួយការរបស់លោកទាំងពីរ និងមន្ត្រីការទូតរបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ដោយកិច្ចពិភាក្សា គ្នា នេះមានរយៈពេលជាងបីម៉ោង។ គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រជុំលោក ពូទីន និងលោក ត្រាំ ក៏បានធ្វើសន្និសីទ កាសែត រួមគ្នាផងដែរ៕