អគ្គស្នងការនគបាលជាតិកំពុងចាត់វិធានការលើក្រុមជ្រុលនិយមប្រឌិតព័ត៌មានពាក់ព័ន្ធនិងការចរចាអនុគ្រោះពន្ធរវាងកម្ពុជា-អាមេរិក
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបាននិងកំពុងចាត់វិធានការលើក្រុមជ្រុលនិយម ដែលប្រឌិតព័ត៌មានពាក់ព័ន្ធការចរចារបស់រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយរដ្ឋបាលអាមេរិក ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ នៅថ្ងៃទី២៣ ឧសភា បានលើកឡើងថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិសង្កេតឃើញថា មានការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមរយៈវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះស្ត្រី Overseas ពាក់ព័ន្ធដល់កិច្ចសម្ភាសរបស់លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានចរិតញុះញង់ បំភ្លៃការពិត ធ្វើឲ្យមានការ ភាន់ច្រឡំ អំពីលទ្ធផលនៃការចរចាលើ ការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក ។ ប្រភពបានអះអាងថា ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់របស់សមត្ថកិច្ច អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបដូចខាងក្រោម៖ ១-សារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពុំមែនជាសារសំឡេងរបស់លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនោះទេ ។ សារសំឡេងនោះ គឺជាការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយបញ្ចូលសំឡេងស្ត្រីម្នាក់ធ្វើអត្ថាធិប្បាយក្នុងចេតនាធ្វើវិទ្ធង្សនាបំពុល បំផ្លាញសង្គមញុះញុង លាបពណ៌ និងបំភ្លៃការពិត ក្នុងគោលបំណងធ្វើឱ្យសាធារណៈជនមានការភាន់ច្រឡំ ចំពោះរាជរដ្ឋាភិបាលក្នុងកិច្ចការ ចរចាលើការអនុគ្រោះពន្ធជុំទី១ ជាមួយភាគីអាមេរិក។ ២-សមត្ថកិច្ចបានរកឃើញថា មុខសញ្ញាដែលបានប្រព្រឹត្តសកម្មភាពល្មើសខាងលើ មានឈ្មោះ ជូ ឈីន ភេទស្រី កើតឆ្នាំ១៩៨៣ នៅខេត្តបាត់ដំបង Read more