លោកចោរសាកសមត្ថភាពប៉ូលីស ! បុរសម្នាក់ចូលលួចរថយន្ដសារ៉ែនសមត្ថកិច្ចដល់ក្នុងអធិការដ្នាននគរបាលក្រុងស្វាយរៀង មកជាប់ខ្នោះនៅស្រុកកំពុងរោទិ៍
ស្វាយរៀង៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងរបស់សមត្ថកិច្ចបើករត់គេចដល់ស្រុកកំពង់រោទិ៍ត្រូវបានសមត្ថកិច្ចស្រុកកំពង់រោទិ៍ចឃាត់ខ្លួនបានវិញ។ សមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលបុរសខាងលើលួចនោះម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ន.ប. 2-4203 រួចជិះចេញទៅបាត់ ដោយសមត្ថកិច្ចស្មានថា កម្លាំងនគរបាលបើកចេញល្បាតចល័តទើបមិនបានសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៥និង០០នាទី ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាលុះដល់វេលាម៉ោង០៧និង០០នាទី មិនឃើញរថយន្តត្រឡប់មកវិញ ទើបលោកវរសេនីយ៍ឯក កែន រិទ្ធី បានបញ្ជាឲ្យកម្លាំងឆែកមើលកាមេរ៉ាសុវត្ថិភាពមើល ឃើញថា នៅវេលាម៉ោង០៤និង៥៨នាទី មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ រួចជិះចេញទៅបាត់។ ភ្លាមៗនោះលោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានពីលោកវរសេនីយ៍ឯក ហែម សាម៉ុត អធិការនគរបាលស្រុកកំពង់រោទិ៍ថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានជិះរថយន្ដមួយគ្រឿងម៉ាកតូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-4203 ជារថយន្ដសារ៉ែនរបស់អធិការនគរបាលក្រុងស្វាយរៀង និងបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីដើម្បីរង់ចាំកម្លាំងនគរបាលក្រុងស្វាយរៀងទៅទទួលជនសង្ស័យឈ្មោះ រួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ចបានឲ្យដឹងថាជួនសង្ស័យមាន ឈ្មោះ អូន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ Read more