អគាររដ្ឋបាលថ្មី នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ សម្រេចបាន៦៥% ហើយ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងការសាងសង់អគាររដ្ឋបាលថ្មី នៅក្នុងបរវេណស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយដឹកនាំផែនការងារភស្តុភា និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា គិតត្រឹមពេលនេះអគារនេះសម្រេចបាន៦៥%ហើយ បន្ទាប់ពីសាងសង់អស់រយៈពេល១៤ខែ ហើយគ្រងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ។ សំណង់អគារថ្មី១ខ្នងនេះ មានទំហំ១៨មែត្រ គុណនឹង៣៦ម៉ែត្រ មានកម្ពស់៣ជាន់ មាន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ។ អគារដែលកំពុងសាងសង់នេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជីវករ Read more

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តនៅខេត្តប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ទំនាស់នៅក្រៅប្រព័ន្ធតុលាការ ដោយករណី គ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ចំនួន ៣លើក ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្កចំនួន ៤លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្ក បានយល់ព្រមផ្តិតមេដៃ តែក្រោយមកក៏មិនយល់ព្រមវិញ ដោយទាមទារសំណងទឹកប្រាក់ចំនួន ៥០០០ដុល្លារ ទើបយល់ព្រមបញ្ចប់រឿង។ ដោយភាគីទាំងពីរសម្រុះសម្រួលគ្នាមិនបាន មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ក៏រៀបចំឯកសារកសាងសំណុំរឿងបម្រុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងសប្តាហ៌ មិនទាន់មានចំណាត់ការនៅឡើយ។ រហូតមកដល់ថ្ងៃនេះ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តសម្តេចតេជោ គឺនយោបាយឈ្នះឈ្នះទាំងអស់គ្នា ភាគីម៉ូតូ និងរថយន្ត តាក់ស៊ី បានឯកភាព និងស្រុះស្រួលគ្នា បញ្ចប់បញ្ហា ជាស្ថាពរត្រឹមនេះ ដោយមិនមានការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ ព្រមទាំងស្រលាញ់រាប់គ្នាជាបងប្អូន ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់ភាគីម៉ូតូចំនួន ៤លានរៀល និងភាគីរថយន្តចំនួន៤លានរៀលផងដែរ។ នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិតអភិបាលខេត្ត បានកោតសសើរមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ដែលបានអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឃប់ការវែកញែករកខុសត្រូវបន្តទៀត Read more

កាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកា​មូលនិធិ​ ជិត៧០ម៉ឺន​ដុល្លារ​ ក្នុងឱកាសអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម​

កំពង់ចាម​៖ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម​ ទទួលបានថវិកាមូលនិធិប្រមាណជិត ៧០ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធពិធី អបអរសាទរ ខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបទី៧០ របស់កាកបាទក្រហមកម្ពុជា​ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលបាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកំពង់ចាម​ ​នាព្រឹកថ្ងៃទី​១៨ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រោម​វត្តមាន​ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥ ។ ក្នុង​ឱកាស​នោះ​​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា រយៈពេល ៥ ឆ្នាំ ក្នុងអាណត្តិទី​ ៥នេះ សាខា និង​អនុសាខាកាកបាទក្រហមកម្ពុជា​ បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការ ជាក់ស្តែង នៅតាម សហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ៩១,៣៩៦គ្រួសារ។​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងរយៈពេល​៥ ឆ្នាំនេះដែរ សាខា អនុសាខា​ Read more

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវដល់ក្រុមងាយរងគ្រោះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ «ដោយសារស្ថានភាពកេីតមានការឆ្លងឡេីងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតាមតំបន់នៅលេីពិភពលោក ដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរ៊ាំរ៉ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដេីម។ ដេីម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ ខ្ញុំសូមក្រេីនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសគឺក្រុមងាយរងគ្រោះ ដូចបានរៀបរាប់ខាងលេី នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឫមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។ សូមកុំភ្លេចវិធានការ “៣ ការពារ និង ៣ កុំ” រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ទេីបអាចជួយកាត់បន្ថយជាអតិប្បរិមា នូវភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកពេទ្យ និងការស្លាប់ ដូចដែលយេីងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះនៅឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ស្រាប់ហេីយ។ សូមជម្រាបជូនសាធារណជនថា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡេីងវិញ នូវវីរុសកូវីដ-១៩ នៅឡេីយទេ ប៉ុន្តែការ “ការពារប្រសើរជាងព្យាបាល” ជាជម្រេីសដ៏ល្អប្រសេីរបំផុត សម្រាប់យេីងទាំងអស់គ្នា ហើយយើងក៏កំពុងផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុននាពេលនេះផងដែរ។ រួមគ្នា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា ការធ្វើវិបស្សនា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្តពលរដ្ឋ និងព្រះសង្ឃ!

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ការធ្វើវិបស្សនា គឺជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់ពីសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយលោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីបុណ្យសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងថា សាលាវិបស្សនានេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសាសនានៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពើបច្ចេកទេសការធ្វើវិបស្សនា សម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាពុទ្ធបរិស័ទជិត ឆ្ងាយ និងជាពិសេសអ្នកដែលមានវិបត្តិផ្លូវចិត្ត មានវិបត្តិស្មុគស្មាញក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីកត្តាជាច្រើន ទាំងសម្ពាធគ្រួសារ និងវិបត្តិសេដ្ឋកិច្ច។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមទៀតថា «ការអប់រំផ្លូវកាយ និងផ្លូវចិត្តនេះ បានលើកកម្ពស់ការអប់រំសីលធម៌ Read more

តុលាការ​សម្រេច​ឃុំខ្លួន​លោក​ស័ក្តិ​៥ ហ៊ុន ហេង ពី​បទ​បើកបរ​បុក​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ក្នុង​ស្ថានភាព​ស្រវឹង

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ បាន​សេ​ក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ដោយ​មាន​ខ្លឹម​ដូច​តទៅ ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៧០៧ ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ ទាក់​ទាក់​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត ១​គ្រឿង​ម៉ាក LEXUS RX400h ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ.2188 បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ដែល​មាន​អត្រា​ជាតិ​អាល់កុល ០.៣៥ Mg/L បាន​បុក​ម៉ូតូ​កង់​បី​ចំនួន ៣​គ្រឿង ម៉ូតូ​ចំនួន ១​គ្រឿង និង​រថយន្ត​ចំនួន ១​គ្រឿង បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១​នាក់ និង​រង​របួស​ចំនួន ៥​នាក់ ។ ក្នុង​ករណី​នេះ មាន​ជន​ត្រូវ​ចោទ​ឈ្មោះ ហ៊ុន ហេង ភេទ​ប្រុស អាយុ ៦១​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ “​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់ របួស​អ្នក​ដទៃ និង​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​” ប្រព្រឹត្ត​នៅ​ចំណុច​មុខក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លើ​មហាវិថី​ព្រះ​នរោត្តម ភូមិ​១០ សង្កាត់​ទន្លេបាសាក់ Read more

សមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកងទ័ពកម្ពុជា-ចិន

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា   សមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកងទ័ពកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុង យុគសម័យថ្មី។ ថ្លែងក្នុងពិធីសមយុទ្ធនាគមាស-ឆ្នាំ២០២៥ លើកទី៧ រវាងកងទ័ពកម្ពុជា និងចិន បានបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ នៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង ។ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា សមយុទ្ធនាគមាសបានក្លាយ ជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន។  ឯកឧត្តម បានគូសបញ្ជាក់ថា សមយុទ្ធនេះ ពិតជាផ្តល់នូវសារ:សំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរប្រទេស ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។  (សំឡេង)« សមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរបទពិសោធ រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួល កិច្ចសហការចម្រុះនិងបន្តនិរន្តរភាព ក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ដ៏ល្អប្រសើរ លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរកម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា “ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យាល័យតែមួយគត់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីដំបូងវិទ្យាល័យនេះ គឺជាអនុវិទ្យាល័យប្រម៉ោយ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៣ មានអគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យចំនួន១ ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានគ្រូបង្រៀនចំនួន ៤នាក់ និងបានទទួលសិស្សឱ្យចូលរៀនថ្នាក់ទី៧ ចំនួន ៤៣ នាក់ (ស្រី២៩នាក់)ប៉ុណ្ណោះ”។ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានបន្តថា “ដោយមានកំណើនសិស្សកើនឡើង ក្នុងឆ្នាំសិក្សា២០០៧-២០០៨ អនុវិទ្យាល័យប្រម៉ោយ បានប្រែក្លាយទៅជាវិទ្យាល័យប្រម៉ោយ និងមានសិស្សានុសិស្សសរុបចំនួន ២២៣នាក់ (ស្រី ៨៨នាក់) មានគ្រូបង្រៀនចំនួន ៩នាក់។ ដោយមើលឃើញពីទុក្ខលំបាករបស់គ្រូបង្រៀន និងសិស្សានុសិស្ស Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបន្តជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយដែលប្រជាពលរដ្ឋទុកចិត្ត

កណ្ដាល ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្តេជ្ញាយកចិត្តទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយ ដែលប្រជាពលរដ្ឋជឿទុកចិត្តមានលទ្ធភាព សមត្ថភាព បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។ ក្នុងឱកាស​ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានក្បួនព្យុហយាត្រាបង្ហាញផែននីមួយៗ របស់កម្លាំងនគរបាលជាតិផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់ក្នុងកងកម្លាំងនគរបាលជាតិ ក៏ត្រូវបានអនុវត្តប្រកបដោយភាពស្វាហាប់ ស៊ីជម្រៅដោយផ្តោតលើ ការកែសម្រួលរចនាសម្ព័ន្ធ ការវិភាគមុខងារ ការពង្រឹងសមត្ថភាពកងកម្លាំង ការអនុវត្តយ៉ាងម៉ឺងម៉ាត់អភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូត ទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងន័យសំដៅកសាងកងកម្លាំងនគរបាលជាតិមួយ ដែលស្អាត ស្អំ រឹងមាំ ប្រកបដោយវិជ្ជាជីវៈ គួរជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិតបន្ដថា ការកែសម្រួលរបៀប របបការងារប៉ុស្តិ៍នគរបាលរដ្ឋបាល តាមទម្រង់នគរបាលសហគមន៍ គឺត្រូវបានអនុវត្ត​ ដែលជាការតម្រង់ទិសអោយ មន្ត្រីនគរបាល បំពាក់ទស្សនៈមហាជនបន្ថែម ចុះជាប់កៀកកិតជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បី ស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់សហគមន៍។ តាមរយៈកិច្ចការងារនេះ គឺបានធ្វើឱ្យកងកម្លាំងនគរបាលជាតិ កាន់តែមានតួនាទីយ៉ាងសំខាន់ ស័ក្តិសមជាសេនាធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងខឿនសន្តិសុខជាតិមាតុភូមិ និងលើកកម្ពស់ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដែលជាបុព្វបទស្នូលយ៉ាងសំខាន់មិនអាចខ្វះបានបម្រើឱ្យការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ឯកឧត្តម អភិសន្តិបណ្ឌិត​ មានប្រសាសន៍ថា «ក្នុងនាមក្រសួងមហាផ្ទៃ ជាក្រសួងអាណាព្យាបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំប្តេជ្ញាយកចិត្ត ទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិ មួយដែលប្រជាពលរដ្ឋ ជឿទុកចិត្ត មានលទ្ធភាព សមត្ថភាពបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់​ និងមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ»។​ «ក្នុងនាមនគរបាលជាតិកម្ពុជា យើងខ្ញុំសូមប្តេជ្ញាចិត្តចូលរួមថែរក្សា និងការពារឱ្យបាននូវសុខ សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីកម្ពុជា បន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»៕

ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា  (១៦ ឧសភា ១៩៤៥ -១៦ ឧសភា ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ជាទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងអស់ នៃក្រសួងមហាផ្ទៃ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញផ្តល់កិត្តិយសជាអធិបតី និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់យើងខ្ញុំទាំងអស់គ្នា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញជាគណៈអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងពិធីជាប្រវត្តិសាស្ត្រនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tamquang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងប្រតិភូអមដំណើរ ដែលបានអញ្ជើញជាគណៈអធិបតី៕

ស្គាល់អត្តសញ្ញាណម្ចាស់រថយន្តLexus400h ស្លាកលេខ2AQ-2188 ដែលបុករះ រថយន្ត ម៉ូតូ កង់បី និងបណ្តាលឱ្យបាត់បង់ជីវិតម្នាក់ ជាមន្ត្រីជាន់ខ្ពស់ផ្នែកគណនេយ្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ មានបុរសចំណាស់ម្នាក់ បើកបររថយន្តម៉ាកLexus 400h ពាក់ស្លាកលេខភ្នំពេញ 2AQ-2188 តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងទិសដៅពីស្ពានក្បាលថ្នល់ មកក្រសួងមហាផ្ទៃ ក្នុងល្បឿនលឿន ជ្រុលទៅបុករះ កង់បីឥណ្ឌា ០៤គ្រឿង ម៉ូតូ០១គ្រឿង ព្រមទាំងរថយន្ត និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរបួសផ្សេងទៀត។ បើតាមប្រភពដែលក្រុមអ្នកព័ត៌មានយើងទទួលបាន ជនបង្កដែលបើករថយន្តបុករះបណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ នៅមុខក្រសួងមហាផ្ទៃកាលពីរសៀលម៉ោង១ ត្រូវបានស្គាល់គឺ លោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ប្រភពបានបន្តទៀតថា បើតាមសភាពបុរស់ចំណាស់នោះ ជោគជាំ សង្ស័យថាស្រវឹងស្រា ហើយបើកបរ ក្នុងស្ថានភាពស្រវឹង ក៏បណ្តាលឱ្យកើតហេុតកាណ៍នេះ។ មហាជនរង់ចាំមើលចំណាច់ការច្បាប់មកលើបុរស់ចំណាស់នោះ ដោយខ្លួនជាមន្ត្រីអនុវត្តច្បាប់ មិនគោរពច្បាប់ បំពាន បើកបរក្នុងស្ថានភាពស្រវឹង ឈានដល់កើតហេតុគួរឱសង្វេគបែបនេះ ។ បច្ចប្បន្នសមត្ថកិច្ចក៏សាងសំណុំរឿង ដើម្បីសាកសួរបន្ត ៕  

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល លទ្ធផលការផ្សងប្រផ្នូលគោឧសភរាជ បង្ហាញថាស្រូវ ពោត និងសណ្តែក ទទួលបានផលល្អប្រសើរ

កំពង់ឆ្នាំង៖ យោងតាមការផ្សងដោយផ្អែកលើការបរិភោគរបស់គោ​ឧស​ភ​រាជបានបង្ហាញថា នៅឆ្នាំនេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អ​ប្រសើរ។សូមជម្រាបជូនថា ការផ្សងខាងលើនេះធ្វើឡើងក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែឧសភានេះ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ​ជាមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងរវោកាសដ៏មហាមង្គលថ្លៃថ្លានេះ គោឧសភរាជបរិភោគ ស្រូវប្រមាណ ៩៥%, ពោត ប្រមាណ៩៥% និងសណ្តែក ប្រមាណ៨០%។ តាមការបរិភោគនេះ បង្ហាញថា ឆ្នាំម្សាញ់នេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អប្រសើរ។ គួរបញ្ជាក់ជូនថា បន្ទាប់ពីបានច្រត់ព្រះនង្គ័ល៣ជុំរួចហើយនោះ ព្រាហ្មណ៍ព្រះរាជគ្រូ បាន​សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យ​បរិ​ភោគអាហារ ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុ ប្រាក់ធំៗតាំងទុក​នៅទីមុខ​ព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែត១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។ តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍​ព្រះ​រាជគ្រូ យកទឹកមន្តបោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែល​កាន់​នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧​យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្ត​បរិ​ភោគ អ្វីក៏បរិភោគទៅ គេមិនបង្ខំឱ្យបរិភោគចំពោះអាហារណានីមួយៗទេ កាលព្រះគោ Read more

ប្រជាពលរដ្ឋ​ជាច្រើននាក់​ប្រមូលផ្តុំ​មុខ​សាលាឃុំ​ផ្លាស់ ​សុំ​អន្តរាគមន៍ក្រោយ​​ហាមឃាត់​​របរ​រែង​កាក​សំណល់​ដី​រ៉ែ​ចាស់​ៗ​សេសសល់​តាំងពី​ជំនាន់​ឆ្នាំ​៨០​ផ្លា​យ និង​ដី​ដែល​សល់​ពី​សហគមន៍​រ៉ែ​មាស​ចាស់​

មណ្ឌលគិរី ៖ ក្រុម​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ប្រុស​ស្រី​ប្រមាណ​ជិត​មួយ​ពាន់​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ប​វិ​វេ​ណ​មុខ​សាលាឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២៥ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​បវរ​ធិ​បតី ជុំវិញ​បញ្ហា​កង្វះ​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ពួក​គាត់​បាន​ជួប​ប្រទះ ក្រោយ​មានការ​ហាមឃាត់​ការ​ធ្វើ​របរ​រែង​កាក​សំណល់​ដី​រ៉ែ​ចាស់​ៗ​សេសសល់​តាំងពី​ជំនាន់​ឆ្នាំ​៨០​ផ្លា​យ និង​ដី​ដែល​សល់​ពី​សហគមន៍​រ៉ែ​មាស​ចាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោក ស៊ុន គី​ម​ស្រ៊ា​ន តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ទុង បាន​និយាយ​ថា គាត់​បាន​ទៅ​រស់នៅ​តំបន់​ចុង​ផ្លាស់​នេះ​ជិត​៣០​ឆ្នាំ​ហើយ ចំណែក​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួក​គាត់​គឺ​អាស្រ័យ​លើ​ការ​រ៉ែ​រក​រ៉ែ​បន្តិចបន្តួច​តាម​គំនរ​ដី​ដែល​គេ​បោះបង់​ចោល​តាំងពី​អំឡុង​ដើមឆ្នាំ​១៩៩០​មក​ម្ល៉េះ ។ ហើយ​គំនរ​ដី​ខ្លះ គឺជា​សំណល់​សល់​ពី​ក្រុម​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​ទុក​ចោល ក្រោយ​សហ​គមន៍​នេះ ត្រូវ​បាន​រំលាយ​កាលពី​អំឡុង​ឆ្នាំ​២០១៦-២០១៧ ដោយ​មិន​អាច​ប្រកប​របរ​កសិកម្ម​នៅ​តំបន់​នេះ​បាន ហើយ​ពួក​គាត់​ក៏​គ្មាន​លទ្ធភាព​ចាកចេញ​ទៅ​រកស៊ី​អ្វី​នៅ​ភូមិ​ស្រុក​ដទៃ ទើប​ពួក​គាត់​សម្រេចចិត្ត​នាំ​គ្នា​កាប់​គាស់​រ៉ែ​ង​ដី​សំណល់​រ៉ែ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។ លោក ស៊ុន គី​ម​ស្រ៊ា​ន បាន​បន្ត​ថា ដើម្បី​បាន​អង្ក​ច្រក​ឆ្នាំង​អ្នក​ភូមិ​បាន​នាំ​គ្នា​កាប់​ដី​រែង​រក​រ៉ែ​មាស​បាន​បន្តិចបន្តួច ដ្បិត​ត​ដី​សំណល់​នេះ ត្រូវ​បាន​គេ​កែ​ច្នៃ​រួច​ម្តង​ទៅ​ហើយ តែ​ជា​អកុសល ការ​ខិតខំ​រក​កម្រៃ​របស់​ពួក​គាត់​សម្រាប់​ចិញ្ចឹម​គ្រួសារ គឺ​ត្រូវ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ហើយ​អ្នក​ភូមិ​ខ្លះ ត្រូវ​បាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ​។ បើ​នៅ​តែ​បែប​នេះ តើ​ពួក​គាត់​រំពឹង​អ្វី0x017d7 ព្រោះ​ជុំវិញ ភូមិឋាន​ដែល​ពួក​គាត់​រស់នៅ​នេះ សុទ្ធតែ​ដី​អភិរក្ស​សត្វព្រៃ និង​ដី​ក្រុមហ៊ុន​រ៉ែ​មាសធំ​ៗ ចឹ​ង​ពួក​គាត់​សុំ​តែ​រស់នៅ​អាច​ធ្វើ​របរលក្ខណៈ​គ្រួសារ ។ លោកតា អ៊ុត សំ ព្រឹទ្ធាចារ្យ​រស់នៅ​ឃុំ​ចុង​ផ្លាស់​តាំងពី​ជំនាន់​បែក​សម័យ​ប៉ុ​ល ពត មាន​ប្រសាសន៍​​ថា អ្នក​ភូមិ​រស់នៅ​នេះ​ស្ទើរ​១០០%​ហើយ ដែល​បាន​អាស្រ័យ​ជីវិត​ជាមួយ​របររែង​រក​មាស ។ Read more

លោកចោរសាកសមត្ថភាពប៉ូលីស ! បុរសម្នាក់ចូលលួចរថយន្ដសារ៉ែនសមត្ថកិច្ចដល់ក្នុងអធិការដ្នាននគរបាលក្រុងស្វាយរៀង មកជាប់ខ្នោះនៅស្រុកកំពុងរោទិ៍

ស្វាយរៀង​៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងរបស់សមត្ថកិច្ចបើករត់គេចដល់ស្រុកកំពង់រោទិ៍ត្រូវបានសមត្ថកិច្ចស្រុកកំពង់រោទិ៍ចឃាត់ខ្លួនបានវិញ។​ សមត្ថកិច្ច​បានឲ្យដឹងថារថយន្តដែលបុរសខាងលើលួចនោះម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣  ពាក់ស្លាកលេខ ន.ប. 2-4203 រួចជិះចេញទៅបាត់ ដោយសមត្ថកិច្ចស្មានថា កម្លាំងនគរបាលបើកចេញល្បាតចល័តទើបមិនបានសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៥និង០០នាទី ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាលុះដល់វេលាម៉ោង០៧និង០០នាទី មិនឃើញរថយន្តត្រឡប់មកវិញ ទើបលោកវរសេនីយ៍ឯក កែន រិទ្ធី បានបញ្ជាឲ្យកម្លាំងឆែកមើលកាមេរ៉ាសុវត្ថិភាពមើល ឃើញថា នៅវេលាម៉ោង០៤និង៥៨នាទី មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ រួចជិះចេញទៅបាត់។ ភ្លាមៗនោះលោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានពីលោកវរសេនីយ៍ឯក ហែម សាម៉ុត អធិការនគរបាលស្រុកកំពង់រោទិ៍ថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានជិះរថយន្ដមួយគ្រឿងម៉ាកតូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-4203 ជារថយន្ដសារ៉ែនរបស់អធិការនគរបាលក្រុងស្វាយរៀង និងបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីដើម្បីរង់ចាំកម្លាំងនគរបាលក្រុងស្វាយរៀងទៅទទួលជនសង្ស័យឈ្មោះ រួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ចបានឲ្យដឹងថាជួនសង្ស័យមាន ឈ្មោះ អូន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ Read more

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាអធិបតីពិធីបិទ និងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ជនជាប់ឃុំ

ព្រៃស ៖ ព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គបណ្ដុះបណ្ដាលក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១ ទី២ និងពន្ធនាគាររាជធានីភ្នំពេញដោយសហការរៀបចំដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន តំណាងវិទ្យាស្ថាន (NIEI) នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ តំណាងអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ(PFC) តំណាងអង្គការ(CRS) ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគារ និងមន្រ្តីជំនាញពាក់ព័ន្ធ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានធ្វើការសំណេះសំណាលជាមួយជនជាប់ឃុំដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ត្រូវបន្តធ្វើការយកចិត្តទុកដាក់ ស្តាប់នូវការបង្ហាត់បង្ហាញរបស់គ្រូបង្គោល និងបន្តខិតខំអភិវឌ្ឍន៍នូវចំណេះជំនាញវិជ្ជាជីវៈដែលខ្លួនបានរៀនសូត្រ ហើយយកទៅប្រកបរបរចិញ្ចឹមជីវិតក្រោយពេលធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍វិញ។ ឯកឧត្តម អគ្គនាយក ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូន វិទ្យាស្ថាន គ្រូបង្គោល និងចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាដល់ជនជាប់ឃុំ និងបានផ្តាំផ្ញើ នូវមតិសំខាន់មួយចំនួន រួមមាន៖ – សូមប្រធាននាយកដ្ឋានជំនាញ និងប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារដឹកនាំ និងបន្តពង្រឹងកិច្ចសហការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ និអង្គការដៃគូនានា ស្នើសុំកិច្ចគាំទ្របន្ថែមនូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ Read more