ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបន្តគាំទ្រកងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន
ឯកឧត្តម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថាយើងខ្ញុំបន្តគាំទ្រការត្រៀមខ្លួនជានិច្ចរបស់កងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានីនៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥បានលើកឡើងថា៖នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួចចូលវាយឆ្មក់បាញ់ប្រហារ ដែលបណ្ដាលឱ្យបងប្រុស សួន រោន បានស្លាប់ចោលក្រុមគ្រួសាររបស់គាត់ដោយមិនមានថ្ងៃវិលត្រឡប់វិញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខសារជាថ្មីម្ដងទៀត ហើយក៏សូមបង្ហាញនូវការគោរពចំពោះវីរៈភាពរបស់ បងប្រុស សួន រោន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិរបស់យើង។ ឯកឧត្តមបានបន្តថា ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន ។ លើសពីនេះ នៅដំណាក់កាលចុងក្រោយនេះ ក៏មានការបង្កើតសេនារីយោយុទ្ធសាស្ត្រប្រឌិតដោយប្រើបច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញកម្លាំងនិងសព្វាវុធ ដែលជាការចង់បង្ហាញចេតនាមើលស្រាលមកលើសមត្ថភាពរបស់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា ទោះបីជាការគំរាម និងការមើលស្រាលទាំងអស់នេះ អាចចេញមកពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាមយើងជាពលរដ្ឋខ្មែរដែលបានតាមដានដោយការយកចិត្តទុកដាក់ពីសកម្មភាព និងការវិវត្តជាបន្តបន្ទាប់ទាំងនេះ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជួរមុខ Read more