ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីយកឈ្នះក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក្នុងលទ្ធផល ១-០ បន្ទាប់ពីការប្រកួតឈានដល់ម៉ោងបន្ថែម (Extra Time) នាវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន New York New Jersey Stadium សហរដ្ឋអាមេរិក។
ការប្រកួតក្នុងរយៈពេល ៩០នាទី បានបញ្ចប់ដោយលទ្ធផលស្មើ ០-០ ខណៈអេស្ប៉ាញគ្រប់គ្រងការប្រកួត និងបង្កើតឱកាសវាយសម្រុកជាច្រើន។ ចំណែកអាហ្សង់ទីន ត្រូវលេងសល់តែ ១០នាក់ បន្ទាប់ពីខ្សែបម្រើ Enzo Fernández ទទួលបានកាតលឿងទី២ ក្លាយជាកាតក្រហមនៅចុងម៉ោងធម្មតា។
ឈានចូលម៉ោងបន្ថែម វីរបុរសរបស់អេស្ប៉ាញ Ferran Torres ដែលចូលលេងក្នុងនាមកីឡាករបម្រុង បានស៊ុតបញ្ចូលទីនៅនាទីទី១០៦ ជួយឱ្យក្រុមគោជល់យកឈ្នះ ១-០ និងលើកពាន World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីធ្លាប់ឈ្នះលើកដំបូងកាលឆ្នាំ២០១០។
ជ័យជម្នះនេះធ្វើឱ្យអេស្ប៉ាញមានជើងឯក World Cup សរុប ២លើក តាមស្មើបារាំង និងអ៊ុយរុយហ្គាយ ខណៈប្រេស៊ីលនៅតែជាប្រទេសឈ្នះពានច្រើនជាងគេ ៥លើក អាល្លឺម៉ង់ និងអ៊ីតាលី ៤លើក និងអាហ្សង់ទីន ៣លើក៕





