នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នេះ រួមមាន ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំង ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួស ឯកឧត្តម ថង សាវុន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ ឡោ សុខា៕










