បន្ទាយមានជ័យ ៖ បន្ទាប់ពីមានការបង្ហោះក្លឹបជាវីដេអូចំនួន២ លើបណ្តាញទំនាក់ទំនងហ្វេសប៊ុក បានធ្វើអោយមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមតែម្តង នៅគោលដៅអនុវត្តចរាចណ៍ ផ្លូវក្នុងភូមិមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងក្លឹបនោះបានរៀបរាប់ថា” មើលកាក់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ប៉ូលីសនៅភូមិអូរជ្រៅ ស្រុកអូរជ្រៅ មកចាប់គេនៅភូមិបណ្តោយនេះ ! មានហើយនេះស្រុកខ្មែរយើងចួបរបស់ពិតហើយ មកកាក់គេនៅភូមិបណ្តោយ កាក់អ្នកភូមិបណ្តោយ ! “
ក្លឹបមួយទៀតបានរៀបរាប់ថា “ បាទនេះប៉ូលីសចាប់នៅជាប់សាលា ផ្លូវភូមិ ផ្លូវចឹងក៏ចាប់ដែរ សុទ្ធតែសិស្ស ចាប់ក្នុងភូមិបណ្តោល ”
យ៉ាងណាមិញក៏មានការលេចឮ ថា “សកម្មភាពនេះ នគរាបាលចរាចណ៍ អនុវត្តច្បាប់ចរាចណ៍ផ្លូវគោក នៅលើផ្លូវជាតិលេខ៥ តែនៅក្បែរផ្លូវជាតិលេខ៥ គឺមានផ្លូវលំ ចឹងប្រជាពលរដ្ឋមួយចំនួនដែលមិនបាន គោរពច្បាប់ គាត់ក្លាចគោលដៅ ហើយគាត់បានគិច ពីគោលដៅអនុវត្តលើផ្លូវជាតិលេខ៥ ជិះលើផ្លូវធំ ដែលជាប់ក្បែរផ្លូវជាតិលេខ៥ សមត្ថកិច្ចក៏ចុះពីផ្លូវជាតិលេខ៥ មកណែនាំគាត់ ”
ផ្ទុះរឿងនេះ ប្រជាពលរដ្ឋ និងមហាជន រិះគន់ខ្លាំងចំពោះចំណាត់ការ ការអនុវត្តបែបនេះ ដូចជាមើលទៅមិនទំនង មិនធ្លាប់ឃើញក្នុងប្រទេសយើង ធ្លាប់ឃើញតែក្នុងរឿងអប់រំ តែនេះជួបពិត ឃើញពិត ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕